TAG
បឹងជើងឯក
ពលរដ្ឋសង្កាត់ជើងឯកជំរុញឲ្យអាជ្ញាធរពន្លឿនដោះស្រាយបញ្ហាដីធ្លីដោយបារម្ភមានការបណ្ដេញចេញ
ពលរដ្ឋប្រមាណ ៤០នាក់តំណាងឲ្យពលរដ្ឋចំនួន ៨៤ខ្នងផ្ទះរស់នៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ជំរុញឲ្យសាលារាជធានីភ្នំពេញពន្លឿនការដោះស្រាយបញ្ហាដីធ្លីជូនពួកគេ ដោយបារម្ភខ្លាចមានការបណ្ដេញចេញទាំងបង្ខំក្រោយពីលោក ហ៊ុន សែន កាត់ដីផ្ទៃបឹងជើងឯកប្រគល់ឲ្យក្រសួងមហាផ្ទៃ និងឧកញ៉ាល្បីឈ្មោះខាងរំលោភយកដីធ្លីម្នាក់។
ការនាំគ្នាទៅប្រមូលផ្ដុំនៅមុខសាលារាជធានីភ្នំពេញរបស់ពលរដ្ឋ ៤០នាក់ដែលតំណាងពលរដ្ឋចំនួន ៨៤ខ្នងផ្ទះ នាថ្ងៃទី២៧ កក្កដា នេះ បន្ទាប់ពីអាជ្ញាធរមិនទាន់បានឆ្លើយតបញត្តិដែលពួកគេបានដាក់ញត្តិកាលពីអំឡុងឆ្នាំ២០២០។ ក្រៅពីដាក់ញត្តិទៅសាលារាជធានីភ្នំពេញ ក្រុមពលរដ្ឋទាំងនោះក៏បានដាក់ទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផងដែរ។
ពលរដ្ឋសហគមន៍ដូនឪ សង្កាត់ជើងឯក លោកស្រី វង់...
លោក ហ៊ុន សែន កាត់ផ្ទៃបឹងជើងឯកជាង១០ហិកតារទៀតទៅឲ្យឧកញ៉ានិងក្រសួងមហាផ្ទៃ
បុរសខ្លាំងខាងការដឹកនាំបែបលុបបឹង និងលុបទន្លេ លោក ហ៊ុន សែន បានសម្រេចកាត់ផ្ទៃដីទំហំជាង ១០ហិកតារចេញពីផ្ទៃបឹងជើងឯក ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋឱ្យទៅឧកញ៉ា ឡោក ហ៊ួរ ធ្វើជាកម្មសិទ្ធិស្របច្បាប់ និងដីទំហំជិត ២ហិកតារបន្ថែមទៀតឱ្យទៅក្រសួងមហាផ្ទៃ ដោយពន្ធ និងអាករផ្សេងទៀតគឺជាបន្ទុករបស់រដ្ឋ។
បុរសខ្លាំងរូបនេះបានចេញអនុក្រឹត្យស្ដីពីការកែសម្រួលផ្ទៃដីបឹងជើងឯក ស្ថិតនៅខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីដើមខែមីនា ឆ្នាំ២០២២ ដែលមានចំនួន ២ទីតាំងសរុបជាង ១០ម៉ឺនម៉ែត្រក្រឡា ឬស្មើនឹងទំហំជាង...