30 C
Phnom Penh

TAG

បឹងបែកក្អម

បុរស​ខ្លាំង​បន្ត​កាត់​ផ្ទៃ​បឹង​ពីរ​កន្លែង​ជិត​២០០​ហិកតារ​ក្នុង​ខេត្ត​កណ្តាល​ឱ្យ​ឯកជន​ដើម្បី​អភិវឌ្ឍ

បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស​ចូលចិត្ត​លុប​បឹងបួ លោក ហ៊ុន សែន បាន​សម្រេច​កាត់​ផ្ទៃ​បឹង​មេទឹក​ចំនួន​ពីរ​ទំហំ​ជិត ២០០​ហិកតារ​ក្នុង​ចំណោម​បឹង​២២ ដែល​បាន​ស្នើសុំ​ដាក់​បញ្ចូល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នៅ​ក្នុង​ស្រុក​មុខកំពូល ខេត្ត​កណ្តាល ធ្វើជា​កម្មសិទ្ធិ​ឯកជន​ដើម្បី​ធ្វើការ​អភិវឌ្ឍ។ មេដឹកនាំ​ខ្មែរ​ដែល​ឧស្សាហ៍​លុប​បឹង លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាលពី​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២២ សម្រេច​កាត់​ដី​ផ្ទៃ​បឹង​មេទឹក​បែកក្អម​ទំហំ​ជាង ៥៤​ហិកតារ ស្ថិតនៅ​ឃុំ​ព្រែកអញ្ចាញ និង​ផ្ទៃ​បឹង​មេទឹក​អំពៅឌៀប ដែល​មាន​ទំហំ​ជាង ១២៨​ហិកតារ ស្ថិត​ក្នុង​ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្ត​កណ្តាល...

លោក ហ៊ុន សែន អះអាង​ថា​ទឹកជំនន់​លិច​ទីក្រុង​ភ្នំពេញ មិនមែន​ដោយសារ​លុប​បឹង​នោះ​ទេ

លោក ហ៊ុន សែន អះអាង​ថា ទឹកជំនន់​លិច​ទីក្រុង​ភ្នំពេញ​មិនមែន​ដោយសារ​លុប​បឹង​នោះ​ទេ មូលហេតុ​គឺ​មកពី​មុខទឹក​ហូរ​ចូល​ធំ​ជាង​មុខទឹក​ដែល​ហូរ​ចេញ ទើប​បណ្តាល​ឱ្យ​លិច​ទីក្រុង​ដូច​សព្វថ្ងៃ​នេះ ខណៈ​មន្ត្រី​គណបក្ស​ក្រៅ​រដ្ឋាភិបាល ចោទ​សួរ​ថា តើ​ត្រូវ​ធ្វើ​ដូចម្តេច​ឱ្យ​មុខទឹក​ដែល​ហូរ​ចេញ​ធំ​ដូច​មុខទឹក​ដែល​ហូរ​ចូល ដើម្បី​ទប់ស្កាត់​ការ​ជន់​លិច​នៅ​ឆ្នាំ​ក្រោយៗ​ទៀត។ បុរស​ខ្លាំង​នៅ​កម្ពុជា​រូប​នេះ បាន​ច្រានចោល​ទាំងស្រុង​ចំពោះ​ក្រុម​អ្នក​រិះគន់​លើ​ការ​ដឹកនាំ​របស់​លោក អំពី​ការ​លុប​បឹង​នានា​ក្នុង​ទីក្រុង​ភ្នំពេញ ថា​ជា​ក្រុម​មនុស្ស​ដែល​គ្មាន​ការ​យល់ដឹង ព្រោះ​ថា​ដោយសារ​ការ​លុប​បឹង​ទាំងនេះ​ហើយ​ទើប​ដី​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ឡើង​ថ្លៃ​ខ្ពស់​ដូច​សព្វថ្ងៃ​នេះ។ ជាង​នេះ​ទៀត លោក​ថា​កម្ពុជា​អភិវឌ្ឍ​បាន​ប្រហែល​សព្វថ្ងៃ​នេះ គឺ​ល្អ​ណាស់​ទៅ​ហើយ ដូច្នេះ​សូម​កុំ​រិះគន់​ដោយ​គ្មាន​មូលដ្ឋាន ថា​ទឹកជំនន់​លិច​ទីក្រុង​ភ្នំពេញ​គឺ​ដោយសារតែ​ការ​លុប​បឹង​ធម្មជាតិ​ក្នុង​ទីក្រុង​នោះ។ លោក ហ៊ុន សែន អះអាង​ថា ទឹកជំនន់​ក្នុង​ទីក្រុង​ភ្នំពេញ​មិនមែន​មកពី​លុប​បឹង​នោះ​ទេ...

មន្ត្រី​និង​ពលរដ្ឋ​ស្រុក​មុខកំពូល​ស្នើ​ស៊ើប​អង្កេត​អំពើ​ពុករលួយ​របស់​លោក ចាន់ ស៊ីណាត លើ​គម្រោង​ស្ដារ​បឹងបែកក្អម

មន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ព្រែកអញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្តាល ស្នើ​ស្ថាប័ន​ជាតិ​ដែល​ពាក់ព័ន្ធ​ស៊ើប​អង្កេត​ការងារ និង​ទង្វើ​ពុករលួយ​របស់​លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ដែល​ជា​អ្នក​កាន់​កម្មវិធី​គម្រោង «ស្ដារ​បឹងបែកក្អម»។ ពលរដ្ឋ​ភាគច្រើន​នៅ​ឃុំ​ព្រែកអញ្ចាញ ទទូច​ដល់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ត្រួតពិនិត្យ​សកម្មភាព​ការងារ​របស់​លោក ចាន់ ស៊ីណាត ដែល​បាន​យក​ទីតាំង​បង្កបង្កើនផល​កសិកម្ម​របស់​ពួកគាត់​យក​លក់​ឲ្យ​ឈ្មួញ​ជីក​យក​ដី​ក្នុង​មួយ​ហិកតារ​ចំនួន ៣​ម៉ឺន​ដុល្លារ​អាមេរិក ក្រោម​ហេតុផល​គម្រោង «ស្ដារ​បឹងបែកក្អម» ដែល​ជា​គម្រោង​គោល​នយោបាយ​សាច់ប្រាក់​ពលកម្ម​របស់​រាជរដ្ឋាភិបាល​កម្ពុជា។ មន្ត្រី​មាន​ឋានៈ​ខ្ពស់​ម្នាក់​នៅ​ក្រសួង​ធនធាន​ទឹក ស្នើ​មិន​បញ្ចេញ​ឈ្មោះ...

អនុរដ្ឋលេខាធិការ​ម្នាក់​នៃ​ក្រសួង​ធនធាន​ទឹក​រង​ការ​ចោទ​ថា​កិប​កេង​ថវិកា​ជាតិ​ពី​គម្រោង​ស្ដារ​បឹងបែកក្អម​ស្រុក​មុខកំពូល​រាប់​លាន​ដុល្លារ

មន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ប្រជាពលរដ្ឋ បាន​អះអាង​ថា គម្រោង​ស្ដារ​បឹងបែកក្អម មាន​ទំហំ​ជាង ៥០​ហិកតារ​ជា​គម្រោង​ថវិកា​របស់​ជាតិ​នៅ​ក្នុង​ឃុំ​ព្រែកអញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្តាល ត្រូវ​បាន​មន្ត្រី​ទទួល​ខុសត្រូវ​លើ​ការងារ​ស្ដារ​បឹង​នេះ​លួច​កិប​កេង​ថវិកា​រដ្ឋ​អស់​រាប់​សិប​លាន​ដុល្លារ​អាមេរិក ដើម្បី​យក​ទៅ​ចែក​គ្នា​ចាយ។ មន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​រាប់​លាន​ដុល្លារ​ដើម្បី​ស្ដារ​បឹង ហើយ​បាន​អនុញ្ញាត​ឱ្យ​ក្រសួង​ធនធាន​ទឹក លើក​គម្រោង​ចំណាយ​លើ​ពលកម្ម ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ដែល​អត់​មាន​ការងារ​ធ្វើ ឬ​រង​ផល​ប៉ះពាល់​ពី​ជំងឺ Covid-19 អាច​ទៅ​ធ្វើ​ពលកម្ម​ជីក ឬ​កាយ​ដី​ស្ដារ​បឹងបែកក្អម ដើម្បី​រក​កម្រៃ។ ប្រភព​បញ្ជាក់​ថា គម្រោង​សាច់ប្រាក់​ពលកម្ម​ស្ដារ​បឹងបែកក្អម នេះ...

Latest news