TAG
បោះឆ្នោត
លោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យពលរដ្ឋបោះឆ្នោតគាំទ្រឪពុកខ្លួនធ្វើនាយករដ្ឋមន្ត្រីបន្ត
បេក្ខភាពអនាគតនាយករដ្ឋមន្ត្រី និងជាកូនប្រុសច្បងរបស់បុរសខ្លាំងកម្ពុជា លោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យពលរដ្ឋខ្មែរបោះឆ្នោតគាំទ្រឪពុករបស់លោកធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត ដើម្បីអាចដឹកនាំកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាពរុងរឿងកាន់តែខ្លាំងជាងពេលបច្ចុប្បន្ន។
លោក ហ៊ុន ម៉ាណែត បានអះអាងនៅក្នុងពិធីសម្ពោធកុដិមួយកន្លែងក្នុងវត្តព្រៃតុម្ព ខេត្តកំពត កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ថា ឪពុករបស់លោកតែងគិតគូរជាប់ជាប្រចាំអំពីសុខទុក្ខរបស់ពលរដ្ឋ ហើយតែងនៅក្បែរពលរដ្ឋខ្មែរគ្រប់ពេលវេលាទាំងអស់។
លោក ហ៊ុន ម៉ាណែត អះអាងថា ឪពុករបស់លោកបាននាំមកនូវសន្តិភាពពេញលេញជូនពលរដ្ឋ និងប្រទេសកម្ពុជាទាំងមូល ដោយការការពារមិនឱ្យមានការវិលត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍ ដែលជាស្នាដៃក្នុងការស្វែងរកសិទ្ធិសេរីភាពជូនពលរដ្ឋឱ្យរស់នៅក្នុងសុខសន្តិភាព...
គណបក្សនយោបាយ៦ ត្រៀមបង្កើតបក្សប្រឆាំងតែមួយដើម្បីចូលរួមការបោះឆ្នោតជាតិឆ្នាំ២០២៣
គណបក្សនយោបាយចំនួន៦ ដែលទើបបង្កើតកន្លងមកនេះ បានចាប់ផ្ដើមចងសម្ពន្ធភាពនឹងគ្នា ដើម្បីត្រៀមបង្កើតគណបក្សប្រឆាំងដ៏ធំមួយចូលរួមប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចសម្រាប់ការបោះឆ្នោតជាតិអាណត្តិទី៧ នៅឆ្នាំ២០២៣ ខាងមុខនេះ។
គណបក្សទាំង៦ ដែលបានចងសម្ពន្ធភាពនឹងគ្នារួចរាល់នោះរួមមាន៖
គណបក្សកែទម្រង់កម្ពុជាគណបក្សភ្លើងទៀនគណបក្សប្រជាធិបតេយ្យមូលដ្ឋានគណបក្សកម្ពុជានិយមគណបក្សកម្លាំងប្រជាធិបតេយ្យនិងគណបក្សបំណងពលរដ្ឋ។
គណបក្សទាំងនោះ ភាគច្រើនគឺជាគណបក្សដែលកើតចេញពីអតីតមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ។
លោក អ៊ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ បានសរសេរនៅលើ Facebook របស់លោកថា ការចាប់ដៃគ្នានេះ ដោយសារតែគណបក្សទាំង៦ មានគោលនយោបាយស្ទើរតែដូចគ្នា និងមានទិសដៅដើម្បីជាតិមាតុភូមិតែមួយ។
លោកថា ការបង្កើតគណបក្សធំមួយនាពេលអនាគត គឺត្រូវរង់ចាំមើលអំពើរបៀបធ្វើការជាមួយគ្នាសិន ដោយសារបច្ចុប្បន្ន គណបក្សទាំង៦ នៅមានចំណុចខ្វះចន្លោះដែលមិនទាន់យល់ចិត្តគ្នាមួយចំនួន ដូចជាការលុបបំបាត់ជម្លោះផ្ទៃក្នុងរបស់បក្ស...
គណបក្សចំនួន៦ ទាមទារឱ្យ គ.ជ.ប រក្សាទុកកំណត់ហេតុរាប់សន្លឹកឆ្នោតទម្រង់១១០២ ដូចមុន
គណបក្សក្រៅរដ្ឋាភិបាលចំនួន ៦ ទាមទារឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. រក្សាទុកកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតទម្រង់១១០២ ឱ្យនៅដដែល និងឱ្យចែកកំណត់ហេតុរាប់សន្លឹកឆ្នោតទម្រង់១១០២ នេះ ជូនភ្នាក់ងារគណបក្សនយោបាយដែលមានវត្តមាននៅការិយាល័យរាប់សន្លឹកឆ្នោតដូចការបោះឆ្នោតមុនៗបន្តទៀត។
គណបក្សដែលនឹងចូលរួមការបោះឆ្នោតនាពេលខាងមុខចំនួន ៦ បានចេញញត្តិរួមគ្នានៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នេះថា ដើម្បីឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ខាងមុខនេះប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងដើម្បីទទួលបានការទុកចិត្តពីសំណាក់គណបក្សនយោបាយ និងពលរដ្ឋម្ចាស់ឆ្នោតគ្រប់រូប ព្រមទាំងបញ្ចៀសនូវជម្លោះនយោបាយនៅពេលក្រោយ គ.ជ.ប. ត្រូវតែរក្សាទុកទម្រង់នៃការរាប់សន្លឹកឆ្នោត១១០២...
IDEA TALK៖ សុចរិតភាពនៃការបោះឆ្នោតក្នុងសង្វៀននយោបាយកម្ពុជា
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ស្តីអំពី៖ «សុចរិតភាពនៃការបោះឆ្នោតក្នុងសង្វៀននយោបាយកម្ពុជា»។
IDEA TALK៖ តើការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០២២ នឹងធ្វើឡើងប្រកបដោយអត្ថន័យប្រជាធិបតេយ្យដែរឬទេ?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីអំពី៖ «តើការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០២២ នឹងធ្វើឡើងប្រកបដោយអត្ថន័យប្រជាធិបតេយ្យដែរឬទេ?»។
IDEA TALK៖ ប្រសិនបើគ្មានគណបក្សសង្គ្រោះជាតិក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៣ តើនឹងមានការប្រែប្រួលបែបណា?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីអំពី៖ «ប្រសិនបើគ្មានគណបក្សសង្គ្រោះជាតិក្នុងសម័យបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខទេ តើនឹងមានការប្រែប្រួលបែបណា?»។
IDEA TALK៖ តើការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ ខាងមុខ ប្រព្រឹត្តទៅដោយរបៀបណា?
កម្មវិធី Idea Talk សម្រាប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ស្តីអំពី៖ «តើការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ ខាងមុខ ប្រព្រឹត្តទៅដោយរបៀបណា?»។
កម្មវិធី Idea Talk៖ តើនៅថ្ងៃអនាគតវៀតណាមអាចមានលទ្ធភាពស្រូបកំលាំងពលកម្មពីកម្ពុជា ឡាវ និងចិនដែរទេ?
តើនៅថ្ងៃអនាគតវៀតណាមអាចមានលទ្ធភាពស្រូបកំលាំងពលកម្មពីកម្ពុជា ឡាវ និងចិនដែរទេ?
កម្មវិធី Idea Talk៖កិច្ចសម្ភាសន៍ជាមួយកញ្ញាសៅឧសភាសកម្មជនបក្សសង្គ្រោះជាតិ
កម្មវិធីIdea Talk តាមបណ្តាញ Facebook Liveរបស់The Cambodia Daily ថ្ងៃទី១កក្កដាឆ្នាំ២០១៩។
កម្មវិធីIdea Talkតាមបណ្តាញFacebook Liveរបស់កាសែតThe Cambodia Daily រួមមានព័ត៌មានសំខាន់ៗប្រចាំថ្ងៃនិងកិច្ចពិភាក្សាជាមួយវាគ្មិនពិសេសៗដោយមានទទូលសំណួរពីប្រិយមិត្តតាមបណ្តាញសង្គមFacebook Liveទៀតផង។
ប្រធានបទ៖ កិច្ចសម្ភាសន៍ជាមួយកញ្ញាសៅឧសភាសកម្មជនបក្សសង្គ្រោះជាតិ។
វាគ្មិន៖កញ្ញាសៅឧសភាសកម្មជនបក្សសង្គ្រោះជាតិ។
សូមអរគុណ!
កម្មវិធី Idea Talk៖តើពលរដ្ឋយល់យ៉ាងណាសម្រាប់ការបោះឆ្នោតអាណ្ណតិឆ្នាំ២០២២&២០២៣
កម្មវិធីIdea Talk តាមបណ្តាញ Facebook Live របស់The Cambodia Daily ថ្ងៃទី១ កក្តដាឆ្នាំ ២០១៩។