31.7 C
Phnom Penh

TAG

បោះឆ្នោត

គណបក្ស​នយោបាយ​៦ ត្រៀម​បង្កើត​បក្ស​ប្រឆាំង​តែ​មួយ​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣

គណបក្ស​នយោបាយ​ចំនួន​៦ ដែល​ទើប​បង្កើត​កន្លងមក​នេះ បាន​ចាប់ផ្ដើម​ចង​សម្ពន្ធភាព​នឹង​គ្នា ដើម្បី​ត្រៀម​បង្កើត​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ចូលរួម​ប្រកួតប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​សម្រាប់​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ នៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។ គណបក្ស​ទាំង​៦ ដែល​បាន​ចង​សម្ពន្ធភាព​នឹង​គ្នា​រួចរាល់​នោះ​រួម​មាន៖ គណបក្ស​កែទម្រង់​កម្ពុជាគណបក្ស​ភ្លើង​ទៀនគណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋានគណបក្ស​កម្ពុជា​និយមគណបក្ស​កម្លាំង​ប្រជាធិបតេយ្យនិង​គណបក្ស​បំណង​ពលរដ្ឋ។ គណបក្ស​ទាំងនោះ ភាគច្រើន​គឺជា​គណបក្ស​ដែល​កើត​ចេញពី​អតីត​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ លោក អ៊ិត សារម្យ ប្រធាន​គណបក្ស​បំណង​ពលរដ្ឋ បាន​សរសេរ​នៅ​លើ Facebook របស់​លោក​ថា ការ​ចាប់​ដៃ​គ្នា​នេះ ដោយសារតែ​គណបក្ស​ទាំង​៦ មាន​គោលនយោបាយ​ស្ទើរតែ​ដូចគ្នា និង​មាន​ទិសដៅ​ដើម្បី​ជាតិ​មាតុភូមិ​តែ​មួយ។ លោក​ថា ការ​បង្កើត​គណបក្ស​ធំ​មួយ​នា​ពេល​អនាគត គឺ​ត្រូវ​រង់ចាំ​មើល​អំពើ​របៀប​ធ្វើការ​ជាមួយ​គ្នា​សិន ដោយសារ​បច្ចុប្បន្ន គណបក្ស​ទាំង​៦ នៅ​មាន​ចំណុច​ខ្វះ​ចន្លោះ​ដែល​មិនទាន់​យល់​ចិត្ត​គ្នា​មួយ​ចំនួន ដូចជា​ការ​លុបបំបាត់​ជម្លោះ​ផ្ទៃក្នុង​របស់​បក្ស...

គណបក្ស​ចំនួន​៦ ទាមទារ​ឱ្យ គ.ជ.ប រក្សាទុក​កំណត់ហេតុ​រាប់​សន្លឹកឆ្នោត​ទម្រង់​១១០២ ដូច​មុន

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន ៦ ទាមទារ​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប. រក្សា​ទុក​កំណត់ហេតុ​នៃ​ការ​រាប់​សន្លឹកឆ្នោត​ទម្រង់​១១០២ ឱ្យ​នៅ​ដដែល និង​ឱ្យ​ចែក​កំណត់ហេតុ​រាប់​សន្លឹកឆ្នោត​ទម្រង់​១១០២ នេះ ជូន​ភ្នាក់ងារ​គណបក្ស​នយោបាយ​ដែល​មាន​វត្តមាន​នៅ​ការិយាល័យ​រាប់​សន្លឹកឆ្នោត​ដូច​ការ​បោះឆ្នោត​មុនៗ​បន្ត​ទៀត។ គណបក្ស​ដែល​នឹង​ចូលរួម​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​ចំនួន ៦ បាន​ចេញ​ញត្តិ​រួមគ្នា​នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា ដើម្បី​ឱ្យ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ខាងមុខ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​ដើម្បី​ទទួល​បាន​ការ​ទុកចិត្ត​ពី​សំណាក់​គណបក្ស​នយោបាយ និង​ពលរដ្ឋ​ម្ចាស់​ឆ្នោត​គ្រប់​រូប ព្រមទាំង​បញ្ចៀស​នូវ​ជម្លោះ​នយោបាយ​នៅ​ពេល​ក្រោយ គ.ជ.ប. ត្រូវតែ​រក្សា​ទុក​ទម្រង់​នៃ​ការ​រាប់​សន្លឹកឆ្នោត​១១០២...

IDEA TALK៖ សុចរិតភាព​នៃ​ការ​បោះឆ្នោត​ក្នុង​សង្វៀន​នយោបាយ​កម្ពុជា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២១ ស្តីអំពី៖ «សុចរិតភាព​នៃ​ការ​បោះឆ្នោត​ក្នុង​សង្វៀន​នយោបាយ​កម្ពុជា»។

IDEA TALK៖ តើ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០២២ នឹង​ធ្វើ​ឡើង​ប្រកប​ដោយ​អត្ថន័យ​ប្រជាធិបតេយ្យ​ដែរ​ឬ​ទេ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០២២ នឹង​ធ្វើ​ឡើង​ប្រកប​ដោយ​អត្ថន័យ​ប្រជាធិបតេយ្យ​ដែរ​ឬ​ទេ?»។

IDEA TALK៖ ប្រសិនបើ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ តើ​នឹង​មាន​ការ​ប្រែប្រួល​បែប​ណា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ស្តីអំពី៖ «ប្រសិនបើ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​សម័យ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​ទេ តើ​នឹង​មាន​ការ​ប្រែប្រួល​បែប​ណា?»។

IDEA TALK៖ តើ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ខាងមុខ ប្រព្រឹត្ត​ទៅ​ដោយ​របៀប​ណា?

កម្មវិធី Idea Talk សម្រាប់​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ខាងមុខ ប្រព្រឹត្ត​ទៅ​ដោយ​របៀប​ណា?»។

កម្មវិធី Idea Talk៖ តើនៅថ្ងៃអនាគតវៀតណាមអាចមានលទ្ធភាពស្រូបកំលាំងពលកម្មពីកម្ពុជា ឡាវ និងចិនដែរទេ?

តើនៅថ្ងៃអនាគតវៀតណាមអាចមានលទ្ធភាពស្រូបកំលាំងពលកម្មពីកម្ពុជា ឡាវ និងចិនដែរទេ?

កម្មវិធី Idea Talk៖​កិច្ច​សម្ភាសន៍​ជាមួយ​កញ្ញា​សៅឧសភា​សកម្មជន​បក្ស​សង្គ្រោះជាតិ​

​កម្មវិធី​Idea Talk តាម​បណ្តាញ ​Facebook Live​របស់​The Cambodia Daily​ ថ្ងៃ​ទី​១កក្កដា​ឆ្នាំ​២០១៩។​ កម្មវិធី​Idea Talk​តាម​បណ្តាញ​Facebook Live​របស់​កាសែត​The Cambodia Daily​ រួមមាន​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃ​និង​កិច្ច​ពិភាក្សា​ជាមួយ​វាគ្មិន​ពិសេសៗ​ដោយ​មាន​ទទូល​សំណួរ​ពី​ប្រិយមិត្ត​តាម​បណ្តាញ​សង្គម​Facebook Live​ទៀត​ផង។​ ប្រធាន​បទ៖​ កិច្ច​សម្ភាសន៍​ជាមួយ​កញ្ញា​សៅឧសភា​សកម្មជន​បក្ស​សង្គ្រោះជាតិ​។​​ វាគ្មិន៖​កញ្ញា​សៅឧសភា​សកម្មជន​បក្ស​សង្គ្រោះជាតិ​។ សូម​អរគុណ!​  

កម្មវិធី Idea Talk៖តើពលរដ្ឋយល់យ៉ាងណាសម្រាប់ការបោះឆ្នោតអាណ្ណតិឆ្នាំ២០២២&២០២៣

កម្មវិធីIdea Talk តាមបណ្តាញ Facebook Live របស់The Cambodia Daily ថ្ងៃទី១ កក្តដាឆ្នាំ ២០១៩។

អតីតមន្ត្រីគណបក្ស​​សង្គ្រោះ​​ជាតិនៅខេត្តកំពង់ធំម្នាក់ត្រូវបានជនមិនស្គាល់មុខវាយយ៉ាងដំណំ

អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ធំ​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយ​យ៉ាង​ដំណំ ​និង​ប្លន់​យក​ទូរស័ព្ទ​ថែម​ទៀត។ ​ ការ​វាយ​ដំ​នេះ​កើត​មាន​ឡើង​ក្រោយ​ពេល​មាន​ការ​ព្រមាន​ឱ្យ​អតីត​មន្ត្រី​រូប​នោះ ​បញ្ឈប់​សកម្ម​ភាព​នយោបាយ​ពាក់​ព័ន្ធ​គណបក្ស​សង្រ្គោះ​ជាតិ​ត​ទៅ​ទៀត​ និង​គំរាម​បណ្តេញ​ចេញ​ពី​ក្រប​ខណ្ឌ​រដ្ឋ​ ប្រសិន​បើពួក​គេ​នៅតែ​បន្ត​សកម្ម​ភាព​នយោបាយ​ជាមួយ​គណ​បក្ស​សង្រ្គោះ​ជាតិ​ត​ទៅ​ទៀត។​

Latest news

© 2021, ដេលី. All rights reserved.