TAG
ប៉ោ ឆេន
ពលរដ្ឋខ្មែរអាមេរិកាំងធ្វើបុណ្យផ្កាប្រាក់មនុស្សធម៌ប្រមូលថវិកាជួយជនភៀសខ្លួនអ៊ុយក្រែន
សមាគមពុទ្ធសាសនាខ្មែរនៅសហរដ្ឋអាមេរិក នាំគ្នាធ្វើបុណ្យផ្កាប្រាក់មនុស្សធម៌ ដើម្បីប្រមូលថវិកាយកទៅជួយពលរដ្ឋភៀសខ្លួនអ៊ុយក្រែន ដែលកំពុងរងនូវវិបត្តិសង្គ្រាមឈ្លានពានពីប្រទេសរុស្ស៊ី ដែលសម្លាប់ជនស៊ីវិល និងកងទ័ពអ៊ុយក្រែនរាប់រយនាក់ក្នុងរយៈពេល ២០ថ្ងៃកន្លងមកនេះ។
ប្រធានពុទ្ធិកសមាគមខ្មែរប្រចាំវត្តសាមគ្គីរតនារាម លោក ប៉ោ ប៊ុនឆេង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ បានដឹកនាំពលរដ្ឋខ្មែរក្នុងទីក្រុងតាកូម៉ា រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក រៃអង្គាសថវិកាមនុស្សធម៌ ដើម្បីយកទៅជួយពលរដ្ឋអ៊ុយក្រែនដែលកំពុងភៀសខ្លួនដោយសារសង្គ្រាមឈ្លានពានរបស់ប្រទេសជិតខាងនៅពេលនេះ។
ប្រធានពុទ្ធិកសមាគមខ្មែររូបនេះ លើកឡើងថា សង្គ្រាមនៅអ៊ុយក្រែនដែលបង្កឡើងដោយប្រទេសរុស្ស៊ី បាននាំមកនូវវិបត្តិយ៉ាងធ្ងន់ធ្ងរទាំងសន្តិសុខ និងសុខមាលភាពរបស់ពលរដ្ឋអ៊ុយក្រែនទាំងមូលដែលកំពុងជួបការលំបាកយ៉ាងធ្ងន់ធ្ងរ។
លោកថា ក្នុងនាមលោកជាពលរដ្ឋខ្មែរដែលធ្លាប់ឆ្លងកាត់សង្គ្រាម និងជាប្រធានសមាគមផងនោះ...