32 C
Phnom Penh

TAG

ប្រទេស​នីហ្សេរ

នៅ​ប្រទេស​នីហ្សេរ មេ​អង្គរក្ស​ប្រកាស​កាត់ទោស​ប្រធានាធិបតី​ខ្លួនឯង​ពី​ទោស​ក្បត់​ជាតិ

កាលពី​ថ្ងៃទី​២៦ កក្កដា ប្រធានាធិបតី​នៃ​ប្រទេស​នីហ្សេរ លោក Mohamed Bazoum ត្រូវ​បាន​ទម្លាក់​ពី​អំណាច​ដោយ​រដ្ឋប្រហារ​យោធា ដែល​អ្នក​ដឹកនាំ​រដ្ឋប្រហារ គឺ​ឧត្តមសេនីយ៍ Abdourahmane Tchiani ជា​មេ​អង្គរក្ស​ប្រធានាធិបតី។ នៅ​ថ្ងៃ​ចន្ទ ទី​១៤ សីហា នេះ មេ​រដ្ឋប្រហារ​រូប​នេះ​បាន​បញ្ជា​ឱ្យ​មាន​ការ​កាត់ទោស​លោក Mohamed Bazoum ក្រោម​បទ​ចោទ​ថា​ក្បត់​ជាតិ។ បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera បាន​ចុះផ្សាយ​ថា ក្រុម​រដ្ឋប្រហារ​ជា​ក្រុមប្រឹក្សា​យោធា​ដែល​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ប្រជាធិបតេយ្យ បាន​ប្រកាស​ពី​ដំណើរការ​នីតិវិធី​ដែល​ឈាន​ដល់​កាត់ទោស​ប្រធានាធិបតី​ធ្លាក់​ពី​អំណាច។ លោក...

ក្រុម​ប្រទេស​អាហ្វ្រិក​ខាងលិច​ត្រៀម​បញ្ជូន​ទ័ព​ទៅ​ប្រទេស​នីហ្សេរ​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ

ពី​ទីក្រុង​ណាយម៉េ នៃ​ប្រទេស​នីហ្សេរ បាន​ឲ្យ​ដឹង​ថា កងទ័ព​នៃ​ក្រុម​រដ្ឋប្រហារ​ផ្ដួល​រំលំ​ប្រធានាធិបតី មហាម៉ាត បាហ្សូម កំពុងតែ​ទប់ទល់​ជាមួយ​នឹង​ក្រុម​ប្រទេស​សហភាព​អាហ្វ្រិក​ខាងលិច ត្រូវ​លើក​ទ័ព​ចូល​អន្តរាគមន៍​ដើម្បី​រំដោះ​ប្រធានាធិបតី​ដែល​រង​ការ​ធ្វើ​រដ្ឋប្រហារ​នេះ ហើយ​សំដៅ​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ។ ទីភ្នាក់ងារ​សារព័ត៌មាន AP ចុះផ្សាយ​នៅ​ថ្ងៃទី​១១ សីហា ថា ភាព​តានតឹង និង​ចលាចល​ក្នុង​ប្រទេស​នីហ្សេរ ក៏​ចាប់ផ្ដើម​ផង​ដែរ​នៅ​ពេល​មាន​ដំណឹង​ថា សហភាព​អាហ្វ្រិក​ខាងលិច​មាន ១៥​ប្រទេស​នេះ បាន​សម្រេច​រួចរាល់​ហើយ​ថា​ត្រូវ​លើក​ទ័ព​ចូល​ទៅ​កាន់​ប្រទេស​នីហ្សេរ។ កងទ័ព​ដែល​ត្រូវ​បញ្ជូន​នោះ​មាន​ចំនួន​ជាង ៥​ពាន់​នាក់​ដែល​ជា​វគ្គ​ដំបូង​នៃ​ការ​ធ្វើ​អន្តរាគមន៍​របស់​ខ្លួន។ ក្រុម​មេដឹកនាំ​នៃ​ប្រទេស​សហភាព​អាហ្វ្រិក​អះអាង​ថា ក្រុម​ឧត្តមសេនីយ៍​នីហ្សេរ មិន​បា​ន​ទម្លាក់​ចោល​នូវ​ភាព​មានះ​របស់​ខ្លួន​នោះ​ទេ បើ​ទោះ​ជា​មាន​ការ​ព្រមាន​ពី​សហរដ្ឋ​អាមេរិក​ក៏ដោយ​នោះ។...

Latest news