35 C
Phnom Penh

TAG

ព័ត៌មានខ្មែរ

កម្មវិធី Idea Talk៖​តើ​កត្តា​អ្វីខ្លះ​ដែល​អាច​ឈាន​ទៅរក​ការ​ផ្សះផ្សា​និង​សាមគ្គី​ជាតិ?

កម្មវិធី​Idea Talk តាម​បណ្តាញ ​Facebook Live​របស់​The Cambodia Daily​ ថ្ងៃ​ទី​២៤មិថុនា​ឆ្នាំ​២០១៩។​

រដ្ឋាភិបាល​ច្រាន​ចោល​របាយ​ការណ៍​របស់​មន្ត្រី​UN​ជុំវិញ​ការវាយ​តម្លៃ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​

រដ្ឋាភិបាល​លោក​ហ៊ុន សែន​តាម​រយៈ​មន្ត្រី​តំណាង​បេសស​កម្ម​អចិន្ត្រៃយ៍​របស់​ខ្លួន​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស ​បាន​ច្រាន​ចោល​នូវ​សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​អ្នក​ស្រី​ រ៉ូណា​ ស្មីត ​និង​លោក​David​ Kaye​​ដោយ​និយាយ​ថា​ វា​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការណ៍​ពិត និង​មិន​បាន​មើល​ឃើញ​ពីកិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ឡើយ។​

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​លោក​អ៊ឹម ឈុនលឹម​ជាប់​ឆ្នោត​ជាប្រធាន​ឧត្តម​ប្រឹក្សា​ធម្មនុញ្ញ​

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​លោក​អ៊ឹម ឈុនលឹម​ជាប់​ឆ្នោត​​ជា​ប្រធាន​ឧត្តម​ប្រឹក្សា​ធម្មនុញ្ញ​ដដែល​សម្រាប់​អាណត្តិ​៩​ឆ្នាំ​២០១៩-២០២៨។​

កម្មវិធី Idea Talk៖​តើព្រឹត្តិការណ៍​សំខាន់ៗ​សម្រាប់​សប្ដាហ៍​នេះ​មាន​អ្វី​ខ្លះ?

កម្មវិធី​Idea Talk តាម​បណ្តាញ ​Facebook Live​របស់​The Cambodia Daily​ ថ្ងៃ​ទី​២១មិថុនា​ឆ្នាំ​២០១៩។​

បណ្តាញ​សហគមន៍​ព្រៃឡង់​ទទួល​បាន​ពាន​រង្វាន់​ ថាម ពល​ពិភព​លោក​ឈ្មោះ​National Energy Globe Award 2019​

បណ្តាញ​សហគមន៍​ព្រៃឡង់​​ថ្មីៗ​នេះ​បាន​ទទួល​រង្វាន់​ថាមពល​ពិភព​លោកឆ្នាំ​២០១៩​ឈ្មោះ​“National Energy Globe Award 2019” ពីអង្គការ​ថាមពល​ពិភព​លោក​ដែល​ជា​ពាន​រង្វាន់​ពិភព​លោក​សម្រាប់​និរន្តរភាព​បរិស្ថាន​ដែល​មាន​កិត្យានុភាព​បំផុត​នៅ​ទូទាំង​ពិភព​លោក​នា​ពេល​បច្ចុប្បន្ន​នេះ។​

រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ត្រូវ​បាន​ដក​តំណែង​ក្រោយ​បង្ហាញ​រឿង​អាស្រូវ​របស់​មនុស្ស​ស្និទ្ធ​នឹង​លោក​ហ៊ុន សែន​

រដ្ឋ​លេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​លោក​ថៃ នរៈសត្យា​ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​កម្ពុជា​ត្រាស់​បង្គាប់​បញ្ចប់​មុខ​តំណែង​របស់​ខ្លួន​កាល​ពី​ម្សិលមិញ​តាម​រយៈ​ព្រះរាជ​ក្រឹត្យ​របស់​ព្រះ​មហា​ក្សត្រ​ដែល​ទើប​នឹង​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​នេះ។​

អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន​ទាមទារ​ឱ្យ​តុលាការ​ក្រុង​ភ្នំពេញ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​សំណុំ​រឿង​លោក​រ៉ាត់ រត្នមុនី​

អង្គការ​អន្តរជាតិ​មួយ​ដែល​មាន​ឈ្មោះ​ថា ​អង្គ​ការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន​ ឬ​ Reporters Without Border​ទាមទារ​ឱ្យ​តុលាការ​កម្ពុជា ​ ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​សំណុំ​រឿង​ក្តី​របស់​ប្រធាន​សហជីព​គឺ​លោក​រ៉ាត់ រត្នមុនី។ ​

ក្រុម​អ្នក​សារ​ព័ត៌មាន​ចេញ​លិខិត​ចំហ​ស្នើ​សាលា​ឧទ្ធរណ៍​ទម្លាក់​ចោល​បទចោទ​អតីត​បុគ្គលិក​RFA​

ក្រុម​អ្នក​សារ​ព័ត៌មាន​ជាង​៥០​នាក់​នៅ​ថ្ងៃ​ទី​២០​ខែ​មិថុនា​នេះ​ បាន​រួម​គ្នា​សរសេរ​លិខិត​ចំហ​ ស្នើ​ឲ្យ​សាលា​ឧទ្ធរណ៍​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ និង​បញ្ចប់​ការ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​របស់​តុលាការ​លើ​អតីត​បុគ្គលិក​អាស៊ី​សេរី​ពីរ​រូប។​

លោក​ហ៊ុន ម៉ានិត​ថា ​ព័ត៌មាន​ដែល​ថា ​លោក​មាន​១០០​លាន​ដុល្លារ​នៅ​ធនាគារ​អាមេរិក​ជា​ព័ត៌មាន​មិនពិត​

កូនប្រុស​លោក​ហ៊ុន សែន​គឺ​លោក​ហ៊ុន ម៉ានិត​អះអាង​ថា​ ​ព័ត៌មាន​ដែល​ថា​ លោក​មាន​១០០​លាន​ដុល្លារ​ក្នុង​ធនាគារ​TDBank ​របស់​អាមេរិក​ជា​ព័ត៌មាន​ក្លែងក្លាយ។​

Latest news