33.8 C
Phnom Penh

TAG

ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម សីហមុនី

លោក សម រង្ស៊ី៖ ព្រះមហាក្សត្រ​នឹង​ដាក់​រាជ្យ​ភ្លាមៗ​នៅ​ពេល​ច្បាប់​កំណត់​សញ្ជាតិ​ត្រូវ​បាន​អនុម័ត

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អះអាង​ថា ព្រះមហាក្សត្រ​ខ្មែរ​នឹង​ដាក់​រាជ្យ​ភ្លាមៗ​នៅ​ពេល​ដែល​ច្បាប់​ស្ដីពី​ការ​កំណត់​សញ្ជាតិ​សម្រាប់​មេដឹកនាំ​ខ្មែរ​ត្រូវ​បាន​អនុម័ត ដើម្បី​ធ្វើជា​គំរូ​ក្នុង​នាម​ព្រះអង្គ​ជា​ព្រះប្រមុខរដ្ឋ​របស់​ប្រជារាស្ត្រ​ខ្មែរ ខណៈ​អ្នក​ឃ្លាំមើល​សង្គម​មួយ​ចំនួន​ក៏​បាន​លើកឡើង​នូវ​ទស្សនៈ​ស្រដៀង​គ្នា​ជុំវិញ​ការ​បង្កើត​ច្បាប់​កំណត់​សញ្ជាតិ​នេះ​ដែរ។ លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា លោក​ទទួល​បាន​ប្រភព​ព័ត៌មាន​ដែល​គួរ​ឱ្យ​ទុកចិត្ត​ពី​ព្រះបរមរាជវាំង​ថា ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​នរោត្តម សីហមុនី បាន​ប្រាប់​ទៅ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ថា បើ​ច្បាប់​កំណត់​សញ្ជាតិ​មេដឹកនាំ​នេះ​ត្រូវ​បាន​អនុម័ត​នៅ​ថ្ងៃ​ណា ព្រះអង្គ​នឹង​ដាក់​រាជ្យ​ភ្លាមៗ​មួយរំពេច​នៅ​ថ្ងៃ​នោះ​តែម្តង ដើម្បី​ធ្វើជា​គំរូ​សម្រាប់​មេដឹកនាំ​របស់​កម្ពុជា។ មេ​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ច្បាប់​កំណត់​សញ្ជាតិ​ដែល​ប្រមុខ​រដ្ឋាភិបាល​លោក...

Latest news

© 2021, ដេលី. All rights reserved.