28.4 C
Phnom Penh

TAG

ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម សីហមុនី

ព្រះមហាក្សត្រ​កោតសរសើរ​រដ្ឋសភា​ថា​បាន​ធានា​នូវ​និរន្តរភាព​នៃ​ដំណើរការ​កែលំអ​លទ្ធិប្រជាធិបតេយ្យ

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះបាទ នរោត្តម សីហមុនី មាន​បន្ទូល​កោត​សរសើរ​រដ្ឋសភា​ឯក​បក្ស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ថា​ជា​រដ្ឋសភា​ជាតិ​មួយ​ដែល​បាន​បំពេញ​ការងារ​ដ៏​មាន​សារសំខាន់​បំផុត ដូចជា​ការ​អនុម័ត​ច្បាប់​រហូត​ដល់​ជាង ១០០​មាត្រា​ក្នុង​អាណត្តិ​ទី​៦ ដើម្បី​ធានា​នូវ​និរន្តរភាព​នៃ​ដំណើរការ​កែលំអ​លទ្ធិប្រជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ។ ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះបាទ នរោត្តម សីហមុនី ចេញ​ព្រះរាជសារ​ក្នុង​ឱកាស​បើក​បវេសនកាល​នៃ​រដ្ឋសភា​ជាតិ​កម្ពុជា​នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា សមាជិក​រដ្ឋសភា​ទាំងអស់​បាន​ខិតខំ​យកចិត្ត​ទុកដាក់​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មណ្ឌល​ដែល​ខ្លួន​បាន​ទទួល​ខុសត្រូវ​រៀងៗ​ខ្លួន ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​កន្លងមក។ សម្តេច​ព្រះបាទ នរោត្តម សីហមុនី មាន​ព្រះរាជ​បន្ទូល​កោតសរសើរ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែរ​ថា បាន​ដោះស្រាយ​ការងារ​លំបាកៗ​ដោយ​ជោគជ័យ​ក្នុង​ការ​ថែរក្សា​សន្តិភាព ឯករាជ្យ​ជាតិ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​រស់នៅ​ដោយ​ស្មើ​ភាព ស្មើ​សិទ្ធិ...

ក្រុមប្រឹក្សា​ធម្មនុញ្ញ​និង​មន្ត្រី​រដ្ឋាភិបាល​ថ្កោលទោស​លោក សម រង្ស៊ី ចំពោះ​ការ​ប្រមាថ​ព្រះមហាក្សត្រ

ក្រុមប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា និង​មន្ត្រី​រដ្ឋាភិបាល​គ្រប់​ជាន់​ថ្នាក់ បាន​ចេញ​មុខ​ថ្កោលទោស​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ពី​បទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ នរោត្តម សីហមុនី ម្តង​ហើយ​ម្តង​ទៀត។ ក្រុមប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី នៅ​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ​ថា ព្រះមហាក្សត្រ​ខ្មែរ​ជា​ព្រះ​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ ហើយ​ព្រះអង្គ​តែងតែ​គោរព​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន ត្រឹមត្រូវ​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ទាំងឡាយ​របស់​កម្ពុជា។ ជាង​នេះ​ទៅ​ទៀត ព្រះអង្គ​តែង​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​នៃ​ប្រជាជាតិ...

លោក សម រង្ស៊ី ថា​ព្រះមហាក្សត្រ​បិទ​ព្រះ​នេត្រ​មិន​ខ្វល់​ពី​ទុក្ខសោក​ប្រជារាស្ត្រ​និង​មិន​ទទួលស្គាល់​ការពិត

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ចោទ​សួរ​ថា តើ​ហេតុ​អ្វី​បាន​ជា​ព្រះមហាក្សត្រ​ខ្មែរ​សព្វថ្ងៃ​នេះ​យល់ព្រម​ធ្វើ​តាម​បញ្ជា​របស់​លោក ហ៊ុន សែន ដោយ​បិទ​ព្រះ​នេត្រ​មិន​ទទួលស្គាល់​ការពិត មិន​ខ្វល់​ព្រះទ័យ​ពី​ទុក្ខសោក​របស់​ប្រជារាស្ត្រ បន្ទាប់ពី​ព្រះអង្គ​បាន​ចេញ​ព្រះរាជសារ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​ចូលរួម​បោះឆ្នោត​ឱ្យ​បាន​គ្រប់​គ្នា។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៩ កុម្ភៈ នេះ​ថា ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា ការ​បោះឆ្នោត​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ...

ព្រះមហាក្សត្រ​បន្ត​ផ្តល់​គោរមងារ​អ្នកឧកញ៉ា​៥​នាក់​ទៀត​ស្រប​ពេល​ឧកញ៉ា​មាន​ជាង​១​ពាន់​នាក់

ព្រះមហាក្សត្រ​ផ្តល់​គោរមងារ​ជា​អ្នក​ឧកញ៉ា​ដល់​ឧកញ៉ា​ចំនួន ៥​នាក់ នៅ​ដើម​ឆ្នាំ​២០២៣ នេះ ស្រប​ពេល​ដែល​បុគ្គល​មាន​គោរមងារ​ជា​ឧកញ៉ា​នៅ​កម្ពុជា​មាន​ប្រមាណ​ជាង ១​ពាន់​នាក់ បើ​គិត​ត្រឹម​ចុង​ឆ្នាំ​២០២២ កន្លងទៅ​នេះ។ ព្រះករុណា​ព្រះបាទ នរោត្តម សីហមុនី សម្រេច​ផ្តល់​គោរមងារ​ជា​អ្នក​ឧកញ៉ា​ជា​បន្តបន្ទាប់​នៅ​ដើម​ខែ​មករា ឆ្នាំ​២០២៣ នេះ ដូចជា​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​ជា​ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា ឧកញ៉ា លី ឃុនថៃ អគ្គនាយក​ក្រុមហ៊ុន BS Land and Home និង​ជា​អនុប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា...

ព្រះមហាក្សត្រ​ខ្មែរ​មាន​ព្រះ​រាជបន្ទូល​ថា​វិបត្តិ​នៅ​ភូមា​អាច​បំផ្លាញ​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​របស់​អាស៊ាន

ក្នុង​ឱកាស​នៃ​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​លើក​ទី​៤៣ (AIPA-43) ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា មាន​ព្រះ​រាជបន្ទូល​ដ៏​កម្រ​ថា វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​ភូមា អាច​បំផ្លាញ​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​របស់​សហគមន៍​អាស៊ាន​ដែល​សមាជិក​នៃ​អង្គការ​តំបន់​មួយ​នេះ​បាន​ខិតខំ​កសាង​រួម​គ្នា​នា​ពេល​កន្លងមក។ ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះករុណា​ព្រះបាទ នរោត្តម សីហមុនី មាន​ព្រះ​រាជបន្ទូល​ក្នុង​ពិធី​បើក​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​លើក​ទី​៤៣ (AIPA-43) នៅ​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ តាមរយៈ​លោក ជាម យៀប អនុប្រធាន​ទី​១ រដ្ឋសភា​កម្ពុជា បាន​សង្កត់​ធ្ងន់​ថា វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​ភូមា...

ហេតុ​អ្វី​អ្នក​នយោបាយ​ប្រមាថ​ព្រះមហាក្សត្រ​ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​នៅ​មុន​រដូវ​បោះឆ្នោត?

ព្រះមហាក្សត្រ​ដែល​មាន​ឋានៈ​ជា​ព្រះ​ប្រមុខ​រដ្ឋ និង​មាន​ព្រះរាជ​តួនាទី​ជា​អាជ្ញាកណ្ដាល​ដើម្បី​ធានា​នូវ​អំណាច​សាធារណៈ ត្រូវ​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ។ គេ​ក៏​សង្កេត​ឃើញ​ថា ពួក​អ្នក​នយោបាយ​តែង​បើក​ឆាក​ព្រឹត្តិការណ៍​នយោបាយ​របស់​ពួកគេ​រៀងរាល់​មុន​ការ​បោះឆ្នោត​មក​ដល់​ស្ទើរតែ​គ្រប់​អាណត្តិ​ទៅ​ហើយ ដោយ​យក​អង្គ​ព្រះមហាក្សត្រ​ដែល​ពលរដ្ឋ​ខ្មែរ​គោរព​ទូទាំង​ប្រទេស​នោះ យក​ព្រះអង្គ​ធ្វើ​ជា​ល្បែង​នយោបាយ​យក​ឈ្នះ​គូ​ជម្លោះ​របស់​ខ្លួន​ទាំង​រឿង​បុគ្គល និង​ក្រុម​គ្រួសារ។ តើ​មូលហេតុ​អ្វី​បាន​ជា​អ្នក​នយោបាយ​ចូលចិត្ត​ធ្វើ​ទង្វើ​បែប​នេះ? លោក តាំង សារ៉ាដា សូម​ជូន​សេចក្តី​រាយការណ៍​អំពី​រឿង​នេះ​ពិស្ដារ។ ព្រះមហាក្សត្រ​មាន​ព្រះរាជ​តួនាទី​ជា​ព្រះប្រមុខរដ្ឋ និង​ជា​អាជ្ញាកណ្ដាល​ដើម្បី​ធានា​នូវ​អំណាច​សាធារណៈ។ រដ្ឋធម្មនុញ្ញ​មាត្រា​៧ ចែង​ថា ព្រះមហាក្សត្រ​មិន​អាច​ត្រូវ​បាន​ជន​ណា​រំលោភ​បំពាន​បាន​ឡើយ។ ព្រះមហាក្សត្រ​បច្ចុប្បន្ន និង​អតីត​ព្រះមហាក្សត្រ​តែង​ត្រូវ​បាន​មេដឹកនាំ​នយោបាយ​កំពូលៗ​ខ្លះ​យក​ព្រះអង្គ​ធ្វើ​ជា​ល្បែង​នយោបាយ​យក​ឈ្នះ យក​ចាញ់​គូ​ជម្លោះ​របស់​ខ្លួន​ទាំង​រឿង​បុគ្គល និង​ក្រុម​គ្រួសារ ដែល​ធ្វើ​ឱ្យ​កំដៅ​នយោបាយ​របស់​កម្ពុជា​រាលដាល​កាន់តែ​ធំ​ឡើងៗ។ ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ម្តងៗ ក្រុម​អ្នក​នយោបាយ​តែង​បើក​ឆាក​ព្រឹត្តិការណ៍​នយោបាយ​របស់​ពួកគេ ដោយ​ការ​សម្ដែង​ក្បាច់​ដដែលៗ​តាមរយៈ​ការ​បង្ក​ជា​ជម្លោះ​បុគ្គល។ ជម្លោះ​បុគ្គល​របស់​អ្នក​នយោបាយ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ គឺ​ការ​ទាញ​ព្រះមហាក្សត្រ​ឲ្យ​ធ្វើ​ផ្ទាំង​ស៊ីប...

លោក កឹម សុខា ថ្វាយ​ព្រះពរ​ព្រះមហាក្សត្រ​ខ្មែរ​ក្នុង​ខួប​១៨​ឆ្នាំ​នៃ​ការ​គ្រងរាជ្យ​សម្បត្តិ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​តស៊ូ​ដើម្បី​សេរីភាព និង​យុត្តិធម៌​សង្គម បាន​ថ្វាយ​ព្រះពរ​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ខួប ១៨​ឆ្នាំ​នៃ​ការ​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សៅរ៍ ទី​២៩ តុលា នេះ។ មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​មិន​ទាន់​មាន​សេរីភាព លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៨ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​នៃ​ព្រះ​រាជពិធី​បុណ្យ​ខួប​លើក​ទី​១៨ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៩ ខែ​តុលា ឆ្នាំ​២០២២...

ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ឃុំ-សង្កាត់​ដោយ​កុំ​បារម្ភ​ពី​ការ​គំរាមកំហែង

ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ​នេះ ដោយ​ប្រើ​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ដោយ​កុំ​ព្រួយបារម្ភ​អំពី​ការ​គំរាមកំហែង ខណៈ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ស្នើ​ឱ្យ​មាន​ការ​រៀបចំ​វេទិកា​សម្រាប់​តំណាង​គណបក្ស​នយោបាយ​ដេញដោល​មតិ​ជុំវិញ​គោល​នយោបាយ​អភិវឌ្ឍន៍​ឃុំ-សង្កាត់​នៅ​ចំពោះ​មុខ​ម្ចាស់​ឆ្នោត។ ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្ដម សីហមុនី ចុះ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២២ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​១០ ឧសភា នេះ អំពាវនាវ​ដល់​ជន​រួម​ជាតិ និង​អ្នក​បោះឆ្នោត​ទាំងអស់​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឱ្យ​បាន​គ្រប់ៗ​គ្នា។ ព្រះរាជសារ​ដដែល​បន្ត​ថា ការ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២...

លោក កឹម សុខា សម្ដែង​មោទកភាព​បន្ទាប់ពី​ព្រះមហាក្សត្រ​ចេញ​ព្រះរាជសារ​ថ្លែង​អំណរគុណ​ដល់​រូបលោក

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​សព្វថ្ងៃ លោក កឹម សុខា សម្ដែង​មោទកភាព បន្ទាប់ពី​ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​នរោត្តម សីហមុនី ចេញ​ព្រះរាជសារ​ថ្លែង​អំណរគុណ​ដល់​រូបលោក​កាលពី​ថ្ងៃ​ពុធ សប្តាហ៍​នេះ។ មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ​ថា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជសារ​ជូនពរ​លោក បន្ទាប់ពី​លោក​បាន​ចេញ​លិខិត​ថ្វាយព្រះពរ​ជូន​ព្រះមហាក្សត្រ​ក្នុង​ព្រះរាជ​ពិធី​ខួប​១៧...

ពលរដ្ឋ​ទាមទារ​ផ្តល់​អំណាច​ដល់​ព្រះមហាក្សត្រ​អាច​បំពេញ​ព្រះរាជ​តួនាទី​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ

លោក ហ៊ុន សែន បង្ហាញ​ពី​ការ​គោរព និង​ថ្វាយព្រះពរ​ដល់​ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​នរោត្តម សីហមុនី មុន​ថ្ងៃ​ខួប​លើក​ទី​១៧ នៃ​ការ​ឡើង​គ្រងរាជសម្បត្តិ​របស់​ព្រះអង្គ ដើម្បី​អាច​បំពេញ​ព្រះរាជ​តួនាទី​សម្រាប់​ជាតិ​កម្ពុជា ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ជំរុញ​ឱ្យ​មេ​បក្ស​កាន់​អំណាច​រូប​នេះ​ផ្តល់​ព្រះ​តួនាទី​ដល់​ព្រះអង្គ​ឱ្យ​បាន​ពេញលេញ​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​លិខិត​ថ្វាយព្រះពរ​ដល់​ព្រះមហាក្សត្រ​ខ្មែរ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា នេះ​ថា រដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​រាជការ​ទាំងអស់ សូម​ថ្វាយព្រះពរ​ឱ្យ​ព្រះអង្គ​មាន​ព្រះរាជ​សុខភាព​បរិបូរណ៍ ព្រះជន្មាយុ​យឺនយូរ ដើម្បី​គង់​ប្រថាប់​បំពេញ​ព្រះរាជ​តួនាទី​សម្រាប់​ទឹកដី និង​ដើម្បី​ប្រជារាស្ត្រ​របស់​ព្រះអង្គ​បន្ត​ទៀត។ មេដឹកនាំ​ដែល​ឧស្សាហ៍​រំលោភ​ព្រះមហាក្សត្រ​ខ្មែរ​រូប​នេះ​បាន​បួងសួង​ដល់​បុណ្យ​បារមី​នៃ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់​ព្រះអង្គ ជាពិសេស​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះ​នរោត្តម សីហនុ ដែល​ជា​ព្រះ​បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ...

Latest news

© 2021, ដេលី. All rights reserved.