TAG
ព្រះរាជដំណាក់
លោក ហ៊ុន សែន ច្រានចោលការចោទថារដ្ឋាភិបាលនិងបក្សប្រជាជនដុតរាជដំណាក់ខេត្តសៀមរាប
លោក ហ៊ុន សែន ច្រានចោលការចោទប្រកាន់ថា រាជរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជាបាននាំគ្នាដុតព្រះរាជដំណាក់ដែលមានអាយុ ៧០ឆ្នាំក្នុងខេត្តសៀមរាប កាលពីយប់ថ្ងៃទី១២ ខែមីនា។
ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១៦ ខែមីនា នេះ លោក ហ៊ុន សែន ថ្លែងថា លោកអនុញ្ញាតឲ្យធ្វើការជួសជុលព្រះរាជដំណាក់ខេត្តសៀមរាប ឡើងវិញ បន្ទាប់ពីមានសំណើរបស់សម្តេចចៅហ្វាវាំង គង់ សំអុល។
លោកបង្ហាញការសោកស្ដាយដែលអគ្គីភ័យឆេះព្រះរាជដំណាក់ថ្មីៗនេះ និងបានច្រានចោលការចោទប្រកាន់ថា រាជរដ្ឋាភិបាលនិងបក្សប្រជាជនកម្ពុជាដុតព្រះរាជដំណាក់ខេត្តសៀមរាប។
ក្រៅពីបង្ហាញការសោកស្ដាយ...
សម្តេចម៉ែ៖ ព្រះរាជដំណាក់ខេត្តសៀមរាបជាកន្លែងប្រវត្តិសាស្ត្រនិងអត្ថន័យជាតិដ៏ធំធេង
ព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ មានបន្ទូរថា ព្រះរាជដំណាក់ខេត្តសៀមរាប ដែលអគ្គីភ័យឆេះឆាបថ្មីៗនេះបានបន្សល់នូវអនុស្សាវរីយ៍ ប្រវត្តិសាស្ត្រ និងអត្ថន័យជាតិដ៏ធំធេងជាមួយនឹងព្រះរាជបូជនីយកិច្ចតស៊ូទាមទារឯករាជ្យ។
បើតាមព្រះរាជសារពីក្រុងប៉េកាំង នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ របស់សម្តេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនដល់ជនរួមជាតិ និងអន្តរជាតិ ដែលបានផ្ញើសារមកខ្ញុំផ្ទាល់ និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន ដើម្បីសម្ដែងនូវសមានចិត្តសោកស្តាយចំពោះព្រឹត្តិការណ៍ឧបទ្ទវហេតុយ៉ាងតក់ស្លុត និងរន្ធត់បំផុតលើព្រះរាជដំណាក់ខេត្តសៀមរាប ដោយគ្រោះអគ្គីភ័យឆេះឆាបនាយប់ថ្ងៃទី១២ ខែមីនា...