28 C
Phnom Penh

TAG

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ

ព្រះអង្គម្ចាស់ ធម្មិកោ សម្រេច​មិន​ទាន់​ចូល​ឆាក​នយោបាយ ទោះបី​បម្រាម​បាន​ផុត​រលត់

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​មួយ​អង្គ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​សម្រេច​ព្រះទ័យ​ចូល​ឆាក​នយោបាយ​ឡើងវិញ​នៅឡើយ​ទេ បើ​ទោះបីជា​បម្រាម​មិន​ឲ្យ​ធ្វើ​នយោបាយ​របស់​តុលាការ​កំពូល បាន​ផុត​រលត់​ទៅ​ហើយ​ក៏ដោយ ដោយសារ​ទ្រង់​នៅ​រង់ចាំ​ការ​ផ្តល់​យុត្តិធម៌​ដល់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ ព្រះអង្គម្ចាស់ ធម្មិកោ មាន​បន្ទូល​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ថា ទ្រង់​នៅ​តែ​បន្ត​រក្សា​ភាព​ស្ងៀមស្ងាត់ ដោយ​ទ្រង់​យល់​ថា​ទោះ​ថ្នាក់​ដឹកនាំ​ទាំង ១១៧​នាក់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​សិទ្ធិ​នយោបាយ​ឡើងវិញ តែ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​មិន​ប្រែប្រួល​ទេ។ ព្រះអង្គ​លើក​ឡើង​ថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ក្រោម​ការ​ចោទប្រកាន់​ពី​ការ​ពាក់ព័ន្ធ​នឹង​បទ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ដែល​ជា​អំពើ​ក្បត់​ជាតិ ហើយ​មក​ដល់​ពេលនេះ ការ​ចោទប្រកាន់​នេះ​នៅតែ​មាន​លើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល។ ព្រះអង្គ​មាន​បន្ទូល​ថា ព្រះអង្គ​នៅតែ​រង់ចាំ​ការ​ផ្តល់​យុត្តិធម៌​ដល់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​សិន។ ព្រះអង្គម្ចាស់​បន្ត​ថា ការ​ផ្តល់​យុត្តិធម៌​ដល់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ...

លោក សម រង្ស៊ី៖ ព្រះមហាក្សត្រ​នឹង​ដាក់​រាជ្យ​ភ្លាមៗ​នៅ​ពេល​ច្បាប់​កំណត់​សញ្ជាតិ​ត្រូវ​បាន​អនុម័ត

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អះអាង​ថា ព្រះមហាក្សត្រ​ខ្មែរ​នឹង​ដាក់​រាជ្យ​ភ្លាមៗ​នៅ​ពេល​ដែល​ច្បាប់​ស្ដីពី​ការ​កំណត់​សញ្ជាតិ​សម្រាប់​មេដឹកនាំ​ខ្មែរ​ត្រូវ​បាន​អនុម័ត ដើម្បី​ធ្វើជា​គំរូ​ក្នុង​នាម​ព្រះអង្គ​ជា​ព្រះប្រមុខរដ្ឋ​របស់​ប្រជារាស្ត្រ​ខ្មែរ ខណៈ​អ្នក​ឃ្លាំមើល​សង្គម​មួយ​ចំនួន​ក៏​បាន​លើកឡើង​នូវ​ទស្សនៈ​ស្រដៀង​គ្នា​ជុំវិញ​ការ​បង្កើត​ច្បាប់​កំណត់​សញ្ជាតិ​នេះ​ដែរ។ លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា លោក​ទទួល​បាន​ប្រភព​ព័ត៌មាន​ដែល​គួរ​ឱ្យ​ទុកចិត្ត​ពី​ព្រះបរមរាជវាំង​ថា ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​នរោត្តម សីហមុនី បាន​ប្រាប់​ទៅ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ថា បើ​ច្បាប់​កំណត់​សញ្ជាតិ​មេដឹកនាំ​នេះ​ត្រូវ​បាន​អនុម័ត​នៅ​ថ្ងៃ​ណា ព្រះអង្គ​នឹង​ដាក់​រាជ្យ​ភ្លាមៗ​មួយរំពេច​នៅ​ថ្ងៃ​នោះ​តែម្តង ដើម្បី​ធ្វើជា​គំរូ​សម្រាប់​មេដឹកនាំ​របស់​កម្ពុជា។ មេ​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ច្បាប់​កំណត់​សញ្ជាតិ​ដែល​ប្រមុខ​រដ្ឋាភិបាល​លោក...

Latest news