30 C
Phnom Penh

TAG

មណ្ឌលគិរី

រដ្ឋាភិបាល​កម្ពុជា​ដាក់​ចេញ​នូវ​ផែនការ​មេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី​រយៈពេល​១៥​ឆ្នាំ

រដ្ឋាភិបាល​កម្ពុជា​សម្រេច​ដាក់​ចេញ​នូវ​ផែនការ​មេ​ដើម្បី​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី ពី​ឆ្នាំ​២០២១ រហូត​ដល់​ឆ្នាំ​២០៣៥ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ខេត្ត​នេះ​ឲ្យ​ទៅ​ជា​ខេត្ត​គោលដៅ​ទេសចរណ៍​លំដាប់​អន្តរជាតិ និង​ជា​ខេត្ត​ដ៏​សំខាន់​ក្នុង​ការ​រួមចំណែក​ធ្វើ​ឱ្យ​តំបន់​ភូមិភាគ​ឦសាន​ដែល​មាន​ខេត្ត​មណ្ឌលគិរី ជា​ស្នូល​ក្លាយ​ជា​ប៉ូល​សេដ្ឋកិច្ច​ទី​៤ របស់​កម្ពុជា។ ក្រសួង​ទេសចរណ៍​កម្ពុជា បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​ដោយ​ភ្ជាប់​ជាមួយ​ខ្លឹមសារ​សង្ខេប​ប្រតិបត្តិ​នៃ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី ថា រដ្ឋាភិបាល​កម្ពុជា​មាន​គោលបំណង​លើក​កម្ពស់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី ឱ្យ​ក្លាយ​ជា​វិស័យ​អាទិភាព​មួយ ដើម្បី​រួមចំណែក​បង្កើន​ប្រាក់ចំណូល បង្កើន​ការងារ និង​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​ខ្មែរ។ ប្រភព​ដដែល​អះអាង​ថា ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​នេះ រដ្ឋាភិបាល​នឹង​វាយតម្លៃ​ផែនការ​មេ​នេះ​ជា ៣​ដំណាក់កាល​រៀងរាល់ ៥​ឆ្នាំ​ម្តង ដោយ​គណៈកម្មការ​អន្តរ​ក្រសួង គឺ​លើក​ទី​១ នៅ​ឆ្នាំ​២០២៥ លើក​ទី​២...

Latest news