33.8 C
Phnom Penh

TAG

ម៉ែន ណាត

អ្នក​ឃ្លាំមើល​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ដែល​គ្រាន់តែ​តវ៉ា​ថៃ​ឈ្លានពាន ប៉ុន្តែ​មិន​ព្រម​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ចាត់ទុក​សកម្មភាព​តវ៉ា​របស់​កម្ពុជា ជុំវិញ​ការ​ឈ្លានពាន​ទឹកដី​ពី​សំណាក់​ភាគី​ថៃ រហូត​មក​ដែល​គ្មាន​យន្តការ​អន្តរជាតិ គ្រាន់តែ​ជា​ការ​តវ៉ា​ដើម្បី​ស្អំ​ចិត្ត​ពលរដ្ឋ​ប៉ុណ្ណោះ ព្រោះ​មិន​អាច​ទប់ស្កាត់​ថៃ មិន​ឱ្យ​ឈ្លានពាន​ទឹកដី​ខ្មែរ​បន្ត​ទៀត​បាន​ឡើយ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ មេសា នេះ​ថា បើ​គ្មាន​សម្ពាធ​ពី​អន្តរជាតិ​ទេ ថៃ​នឹង​មិន​បោះបង់​ទឹកដី​ខ្មែរ​ដែល​ពួកគេ​ឈ្លានពាន​យក​ទៅ​កាន់កាប់​ឡើយ ដូច្នេះ​ជម្រើស​ល្អ​បំផុត​របស់​កម្ពុជា ក្រៅពី​ប្រើ​យន្តការ​អន្តរជាតិ​ដែល​មាន​ស្រាប់ ដូចជា​យន្តការ​អាស៊ាន យន្តការ​អង្គការ​សហប្រជាជាតិ និង​យន្តការ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស...

មេ​បក្ស​ជំនាន់​ថ្មី​ចាត់ទុក​ការ​ចាប់​ផ្សឹក​ព្រះ​ភិក្ខុ ជា វុទ្ធី ថា​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​សាសនា និង​សិទ្ធិ​សេរីភាព​បញ្ចេញមតិ

ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា ចាត់ទុក​ការ​ចាប់​ផ្សឹក​ព្រះ​ភិក្ខុ ជា វុទ្ធី ថា​ជា​ការ​គំរាមកំហែង​ដល់​វិស័យ​ព្រះពុទ្ធសាសនា និង​ជា​ការ​រំលោភ​សេរីភាព​បញ្ចេញមតិ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​យ៉ាង​កំរោល។ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១ មេសា នេះ​ថា លោក​មាន​ការ​ឈឺចាប់ និង​សោកស្តាយ​ជា​ខ្លាំង​ចំពោះ​ករណី​ដែល​មន្ទីរ​ធម្មការ និង​សមត្ថកិច្ច​ខេត្ត​បាត់ដំបង បាន​ចាប់​ផ្សឹក​ព្រះ​ភិក្ខុ ជា វុទ្ធី ដែល​ជា​សកម្មជន​សង្ឃ​ខេត្ត​បាត់ដំបង ដ៏​សកម្ម ទាំង​រាល់​រឿង​កិច្ចការងារ​សង្គម​ជាតិ និង​បញ្ហា​ព្រំដែន។ មេ​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ...

យោធា​ថៃ បន្ត​រាយ​លួស​បន្លា​ចូល​ក្នុង​ទឹកដី​ខ្មែរ​ជិត ១​គីឡូម៉ែត្រ​បន្ថែម​ទៀត​នៅ​ខេត្ត​ពោធិ៍សាត់

អ្នក​ឃ្លាំមើល​អះអាង​ថា យោធា​ថៃ បាន​រាយ​លួស​បន្លា​ចូល​ក្នុង​ទឹកដី​ខ្មែរ​ចម្ងាយ​ជិត ១​គីឡូម៉ែត្រ (៨០០​ម៉ែត្រ) បន្ថែម​ទៀត​នៅ​តំបន់​ថ្មដា ខេត្ត​ពោធិ៍សាត់ កាលពី​ថ្ងៃទី​៣០ មីនា ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​យោធា​សម្រាប់​ត្រៀម​លក្ខណៈ​ប្រយុទ្ធ​ជាមួយ​ភាគី​កម្ពុជា ខណៈ​កម្ពុជា​គ្មាន​វិធានការ​ជាក់លាក់​ដើម្បី​ទប់ស្កាត់​ការ​ឈ្លានពាន​នេះ​ឡើយ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣១ មីនា នេះ​ថា ក្រៅពី​ជីក​ប្រឡាយ ធ្វើ​សំណង់​រឹង និង​ដាក់​ពង្រាយ​លួស​បន្លា...

កម្ពុជា​អំពាវនាវ​ឱ្យ​ថៃ វិវត្ត​កិច្ចសន្ទនា​ការទូត​ទៅ​ជា​ការ​អនុវត្ត​ជាក់ស្ដែង ដើម្បី​កំណត់​ខណ្ឌសីមា​ព្រំដែន​ឱ្យ​បាន​ឆាប់

រដ្ឋាភិបាល​កម្ពុជា អំពាវនាវ​ឱ្យ​ថៃ វិវត្ត​ពី​កិច្ចសន្ទនា​ការទូត​ទៅ​ជា​ការ​អនុវត្ត​ជាក់ស្ដែង ដើម្បី​ចាប់ផ្ដើម​ការងារ​វាស់វែង​ព្រំដែន​ដោយ​ផ្អែកលើ​អនុសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧ ព្រមទាំង​ផែនទី​ដែល​ផលិត​ដោយ​គណៈកម្មការ​ខណ្ឌសីមា​ព្រំដែន​ឥណ្ឌូចិន-សៀម ដើម្បី​កំណត់​ខណ្ឌសីមា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​តាម​ការ​ព្រមព្រៀង​គ្នា ដែល​នឹង​ជួយ​ទប់ស្កាត់​ជម្លោះ​នា​ពេល​អនាគត។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២៥ មីនា ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៧ មីនា នេះ​ថា ការ​ដាក់​ឱ្យ​ដំណើរការ​ពេញលេញ​នៃ​ក្របខ័ណ្ឌ​យន្តការ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) និង​គណៈកម្មាធិការ​ព្រំដែន​តំបន់ (RBC) គឺជា​មធ្យោបាយ​ប្រាកដនិយម​ក្នុង​ការ​ធានា​នូវ​សន្តិភាព​យូរអង្វែង និង​វិបុលភាព​រួម​គ្នា ដែល​កម្ពុជា​រំពឹង​ទុក។ ប្រភព​ដដែល​លើកឡើង​ថា គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក...

លោក ម៉ែន ណាត ថា​ដោយសារ​កម្ពុជា​គប់គិត​ជាមួយ​វៀតណាម​កែ​ខ្សែបន្ទាត់​ព្រំដែន​សម័យ​បារាំង ទើប​មាន MoU ជាមួយ​ថៃ

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត អះអាង​ថា អនុស្សរណៈ​យោគយល់ (MoU) ឆ្នាំ​២០០០ និង​ឆ្នាំ​២០០១ រវាង​កម្ពុជា-ថៃ គឺជា​កិច្ចព្រមព្រៀង​ឱ្យ​ថៃ មាន​លេស​ឈ្លានពាន​កម្ពុជា​ប៉ុណ្ណោះ ព្រោះ​ចាប់តាំងពី​មាន​អនុស្សរណៈ​នេះ​មក វិវាទ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ក៏​កាន់តែ​រីក​ធំ​ជាង​មុន​ដែរ។ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ មីនា នេះ​ថា ការ​ឈ្លានពាន​របស់​ថៃ...

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បញ្ជាក់​ថា​ការ​រៀបចំ​ផ្ទះ​ជូន​ពលរដ្ឋ​ភៀស​សឹក​គឺជា​ការ​រស់នៅ​បណ្ដោះអាសន្ន​ប៉ុណ្ណោះ

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ អះអាង​ថា ពលរដ្ឋ​ដែល​បាន​បាត់បង់​ដីធ្លី និង​ផ្ទះសម្បែង​ដោយសារ​ទាហាន​ថៃ ហ៊ុមព័ទ្ធ​យក មាន​ចំនួន ៦​ភូមិ ២​ឃុំ ដែល​ស្ថិត​ក្នុង​ស្រុក​ចំនួន​ពីរ។ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន កាលពី​ថ្ងៃទី​២៣ មីនា ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៤ មីនា នេះ​ថា សព្វថ្ងៃ​នេះ ក្រុម​ការងារ​កំពុង​ដំណើរការ​សាងសង់​ផ្ទះ​បាន​មួយ​ចំនួន និង​ផ្តល់​ជូន​ពលរដ្ឋ​ភៀស​សឹក​ដែល​មាន​លំនៅឋាន​អចិន្ត្រៃយ៍​ក្នុង​តំបន់​ហ៊ុមព័ទ្ធ ចូល​ទៅ​រស់នៅ​ជា​បណ្ដោះអាសន្ន​សម្រាប់​ជំហាន​ដំបូង​តាមរយៈ​នៃ​ការ​ចាប់​ឆ្នោត។ ប្រភព​ដដែល អះអាង​ថា រាជរដ្ឋាភិបាល​ក៏​កំពុង​រៀបចំ​ដីធ្លី​ជា​គម្រោង​របស់​សមាគម​អតីត​យុទ្ធជន ដើម្បី​សាងសង់​ផ្ទះ​សម្រាប់​ផ្តល់​ជូន​ពលរដ្ឋ​ដែល​មាន​លំនៅឋាន​អចិន្ត្រៃយ៍​ក្នុង​តំបន់​ហ៊ុមព័ទ្ធ​សម្រាប់​ការ​រស់នៅ​ជា​បណ្ដោះអាសន្ន​ផង​ដែរ ដែល​មាន​ទីតាំង​នៅ​ភូមិ​ស្លក្រាម ឃុំ​ស្លក្រាម...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រើ​វិធានការ​សំខាន់ៗ​បី​ក្នុង​ពេល​តែ​មួយ​ដើម្បី​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​ថៃ

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ប្រើ​វិធានការ​សំខាន់ៗ​ចំនួន​បី​ក្នុង​ពេល​តែ​មួយ ដើម្បី​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​ប្រទេស​ថៃ ជា​បន្ទាន់។ លោក ម៉ែន ណាត សរសេរ​ពី​វិធានការ​ទាំង​បី​នោះ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១១ មីនា នេះ​រួម​មាន៖ ការ​ប្រើ​សិទ្ធិ​ការពារ​បូរណភាព​ទឹកដី​នៅ​លើ​ដី​ជាក់ស្តែង ដំឡើង​កម្រិត​ការទូត​ខ្ពស់​បំផុត​លើ​ឆាក​អន្តរជាតិ ដើម្បី​ទាមទារ​ឲ្យ​ថៃ ដក​យោធា​ចេញពី​ទឹកដី​កម្ពុជា និង​ត្រូវតែ​ប្តឹង​ថៃ ទៅ​កាន់​តុលាការ​អន្តរជាតិ ICJ និង​តុលាការ​អន្តរជាតិ ICC។ លោក​បញ្ជាក់​ថា សកម្មភាព​របស់​យោធា​ថៃ ដែល​បាន​ដាក់​ពង្រាយ​ទូ​កុងតឺន័រ រាយ​លួស​បន្លា សាងសង់​សំណង់​រឹង សាងសង់​រូបសំណាក...

អ្នក​ឃ្លាំមើល​ស្នើ​ឱ្យ​លោក ហ៊ុន ម៉ានី ពិចារណា​ឡើងវិញ​អំពី​គម្រោង​បង្កើត​នគរ​សង្ក្រាន្ត​នៅ​ភ្នំពេញ

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ លោក ហ៊ុន ម៉ានី ពិចារណា​គម្រោង​បង្កើត​នគរ​សង្ក្រាន្ត​ក្នុង​បំណង​ជំរុញ​សេដ្ឋកិច្ច​ជាតិ​នា​ពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​នេះ​ឡើងវិញ ព្រោះ​គម្រោង​នេះ​ខាត​លុយ​ច្រើន​ជាង​ចំណេញ និង​ក្នុង​ស្ថានភាព​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ គ្មាន​ប្រយោជន៍​ដល់​ប្រទេស​ជាតិ​អ្វី​ទាំងអស់។ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៥ មីនា នេះ​ថា គម្រោង​បង្កើត​នគរ​សង្ក្រាន្ត​ដែល​លោក ហ៊ុន ម៉ានី...

អ្នក​ឃ្លាំមើល​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង ដោយ​ការ​ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លោក ម៉ែន ណាត អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា សម្រួល​ផ្ទៃក្នុង​ជាតិ​ដើម្បី​កសាង​ស្មារតី​សាមគ្គី និង​ឯកភាព​ជាតិ​រវាង​ខ្មែរ និង​ខ្មែរ ស្រប​តាម​គោលបំណង​នៃ​រដ្ឋធម្មនុញ្ញ និង​សហគមន៍​អន្តរជាតិ ដោយ​ការ​ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ។ លោក ម៉ែន ណាត បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ កុម្ភៈ នេះ​ថា សកម្មជន​បរិស្ថាន សកម្មជន​សង្គម អ្នក​នយោបាយ ដូចជា លោក ស្រ៊ុន ស្រ៊ន កញ្ញា...

កម្ពុជា​ទាមទារ​ឱ្យ​ថៃ​ដោះលែង​អ្នកនេសាទ​ខ្មែរ ៣​នាក់​ជា​បន្ទាន់ ខណៈ​អ្នក​ឃ្លាំមើល​ថា​ថៃ​បន្ត​ឈ្លានពាន​ដែនសមុទ្រ​ខ្មែរ

អាជ្ញាធរ​កម្ពុជា ទាមទារ​ឱ្យ​ប្រទេស​ថៃ ដោះលែង​ពលរដ្ឋ​កម្ពុជា ចំនួន ៣​នាក់ រួម​នឹង​ទូក​នេសាទ​របស់​ពួកគេ​ត្រឡប់​មក​វិញ​ជាបន្ទាន់ បន្ទាប់ពី​អ្នក​ទាំងនោះ​ត្រូវ​បាន​កងទ័ព​ជើងទឹក​ថៃ ចូល​មក​ចាប់​ខ្លួន​នៅ​ក្នុង​ដែនសមុទ្រ​កម្ពុជា ខណៈ​អាជ្ញាធរ​ថៃ អះអាង​ថា​ការ​ឃាត់​ខ្លួន​នោះ​ធ្វើឡើង​ក្នុង​ដែនសមុទ្រ​របស់​ថៃ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ កុម្ភៈ នេះ ដោយ​ប្រកាស​ថ្កោលទោស​កងទ័ព​ជើងទឹក​ថៃ ដាច់អហង្ការ និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ថៃ ដោះលែង​អ្នកនេសាទ​ខ្មែរ​ទាំងនោះ​ជាបន្ទាន់ និង​ឥត​លក្ខខណ្ឌ។ លោក ម៉ែន ណាត បញ្ជាក់​ថា...

Latest news

© 2021, ដេលី. All rights reserved.