TAG
រថយន្តក្រុង កាណូត
ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធអំពាវនាវឱ្យពលរដ្ឋងាកមកប្រើរថយន្តក្រុងដើម្បីបន្ថយការចំណាយប្រេងសាំង
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជំរុញឱ្យពលរដ្ឋងាកមកប្រើប្រាស់សេវារថយន្តក្រុងរបស់រដ្ឋ ដើម្បីកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ និងហ្គាស៍ និងស្នើឱ្យរដ្ឋាភិបាលរៀបចំប្រព័ន្ធចរាចរណ៍ឱ្យច្បាស់លាស់ និងបង្កើនចំនួនរថយន្តឱ្យច្រើន ដើម្បីបង្កភាពងាយស្រួលឱ្យពលរដ្ឋងាកមកប្រើប្រាស់រថយន្តក្រុង ខណៈប្រេងសាំងកំពុងឡើងថ្លៃ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ បានប្រាប់សារព័ត៌មានក្នុងស្រុកថា ពលរដ្ឋគួរតែងាកមកប្រើប្រាស់សេវារថយន្តក្រុងរបស់រដ្ឋវិញ ដើម្បីកាត់បន្ថយការចំណាយលើសាំង និងហ្គាស៍ប្រចាំថ្ងៃ។ លោកចង់ឱ្យពលរដ្ឋចូលរួមកាត់បន្ថយការប្រើប្រាស់យានយន្តផ្ទាល់ខ្លួន ហើយប្ដូរមកជិះកង់ ឬដើរថ្មើរជើងវិញ។ លោកបន្ថែមថា លោកស្នើឱ្យរដ្ឋាភិបាលរៀបចំប្រព័ន្ធចរាចរណ៍ឱ្យច្បាស់លាស់ និងបង្កើនចំនួនរថយន្តឱ្យច្រើនថែមទៀត ដើម្បីបង្កភាពងាយស្រួលឱ្យពលរដ្ឋងាកមកប្រើប្រាស់រថយន្តក្រុងវិញ។
លោក វន់ ពៅ...
សាលាក្រុងភ្នំពេញដាក់ឱ្យដំណើរការសាកល្បងឡើងវិញនូវរថយន្តក្រុងនិងកាណូតក្រោយផ្អាកជិត២ឆ្នាំដោយសារវិបត្តិ Covid-19
សាលារាជធានីភ្នំពេញ បានប្រកាសដាក់ឱ្យដំណើរការសាកល្បងឡើងវិញនូវរថយន្តក្រុង និងកាណូត ក្រោយពីផ្អាកអស់រយៈពេលប្រមាណ ២ឆ្នាំកន្លងទៅដោយសារបញ្ហាវិបត្តិជំងឺ Covid-19។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ នៅថ្ងៃទី២ ខែវិច្ឆិកា ឱ្យដឹងថា ក្រោយពីរដ្ឋាភិបាលបើកប្រទេសឡើងវិញ និងអនុញ្ញាតឱ្យគ្រប់វិស័យទាំងអស់នៅទូទាំងប្រទេស អាចធ្វើអាជីវកម្មបានដូចមុនឆ្នាំ២០១៩ សាលាក្រុងភ្នំពេញក៏ចាប់ផ្តើមដាក់ឱ្យដំណើរការឡើងវិញសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត ចាប់ពីពេលនេះទៅ។
ចំពោះរថយន្តក្រុង គឺចាប់បើកដំណើរការដែលសាធារណជនអាចស្វែងរកមធ្យោបាយធ្វើដំណើររបស់រដ្ឋាករស្វយ័តក្រុងភ្នំពេញបាន ចាប់ពីខ្សែទី១ រហូតដល់ខ្សែទី៤B។ ដោយឡែកចំពោះកាណូតវិញ ចាប់បម្រើសេវាចេញពីស្ថានីយចំណតសួនឫស្សីកែវ ក្រុងភ្នំពេញ ដល់ស្ថានីយចំណតក្រុងតាខ្មៅ ខេត្តកណ្តាល។
ព័ត៌មានបន្ថែមថា៖
ខ្សែទី១ ចេញពីស្ថានីយចំណតរថយន្តក្រុងព្រែកព្នៅ...