37 C
Phnom Penh

TAG

រំឭក​គុណ​អង្គរ

អាជ្ញាធរ​ជាតិ​អប្សរា​ដឹកនាំ​សិស្ស​ធ្វើ​ព្យុហយាត្រា​មុន​ចាប់ផ្តើម​ពិធីបុណ្យ​រំលឹក​គុណ​អង្គរ

អាជ្ញាធរ​ជាតិ​អប្សរា​ដឹកនាំ​សិស្សានុសិស្ស ធ្វើ​ព្យុហយាត្រា​លើកដំបូង​មុន​ចាប់ផ្តើម​ពិធី​បុណ្យ​រំលឹក​គុណ​អង្គរ​នៅ​ថ្ងៃ​ទី​១៤ ធ្នូ ដើម្បី​បង្ហាញ​ថា​កូន​ខ្មែរ​គ្រប់​រូប​បាន​តបស្នង​សង​គុណ​ដល់​បុព្វបុរស ក៏ដូចជា​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ដែល​បាន​កសាង​ប្រាសាទ​អង្គរ​ទុក​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​អស់​រយៈកាល​រាប់​ពាន់​ឆ្នាំ​កន្លងមក។ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក ហង់ ពៅ បាន​លើកឡើង​ក្នុង​ពិធី​ព្យុហយាត្រា​នៅ​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា សម័យ​បច្ចេកវិទ្យា​ទំនើប​គេ​ក៏​អាច​ចម្លង ឬ​កសាង​ប្រាសាទ​ថ្មីៗ​ធំៗ​បាន​ដែរ ប៉ុន្តែ​ការ​សាងសង់​ថ្មី គឺ​គ្មាន​តម្លៃ និង​គ្មាន​ន័យ​ដូច​ប្រាសាទ​របស់​កម្ពុជា​ឡើយ ត្បិត​ប្រាសាទ​អង្គរ​ជា​សំណង់​បុរាណ​ដែល​មាន​អាយុកាល​ច្រើន​ពាន់​ឆ្នាំ​មក​ហើយ ហើយ​ក៏​ជា​ដួង​ព្រលឹង និង​អត្តសញ្ញាណ​ជាតិ​របស់​ខ្មែរ​ដែរ មិនមែន​គ្រាន់តែ​ជា​សំណង់​ធម្មតា​នោះ​ទេ។ លោក ហង់ ពៅ លើកឡើង​ថា...

រដ្ឋាភិបាល​កំណត់​ធ្វើ​ពិធីបុណ្យ «រំឭក​គុណ​អង្គរ» រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃទី​១៤-១៦​ខែ​ធ្នូ

រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​សម្រេច​ឱ្យ​ធ្វើ​ពិធីបុណ្យ «រំឭក​គុណ​អង្គរ» ជា​រៀង​រាល់​ឆ្នាំ​ដែល​មាន​រយៈពេល ៣​ថ្ងៃ នៅ​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែ​ធ្នូ ដោយ​គិត​ចាប់ពី​ឆ្នាំ​២០២២ នេះ​តទៅ ដើម្បី​តបស្នង និង​រំឭក​ដឹងគុណ​ដល់​បុព្វបុរស​ខ្មែរ​ដែល​បន្សល់​មរតក​ដ៏​អស្ចារ្យ​សម្រាប់​មនុស្ស​ជាតិ និង​ចូលរួម​ថែរក្សា​ការពារ និង​លើក​តម្លៃ​បេតិកភណ្ឌ​ជាតិ។ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នៅ​ថ្ងៃទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២ បាន​ចេញ​សារាចរ​ណែនាំ​មួយ​ស្ដីពី «ការ​រៀបចំ​ពិធីបុណ្យ​រំឭក​គុណ​អង្គរ» ដោយ​ក្នុង​នោះ ក្រសួង​បាន​ណែនាំ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យ​រៀបចំ​កម្មវិធី​តាម​ថ្ងៃ​នីមួយៗ មាន​ទីតាំង​ប្រារព្ធ​ពិធី សមាសភាព​ចូលរួម លិខិត​អញ្ជើញ...

Latest news