TAG
លាស់ លីបលីប
ខេមបូចា ថ្កោលទោសអាជ្ញាធរខណ្ឌមានជ័យដែលដកហូតប័ណ្ណសម្គាល់ខ្លួននិងសម្ភារអ្នកសារព័ត៌មានពេលបំពេញភារកិច្ច
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CamboJA) ថ្កោលទោសចំពោះសកម្មភាពរបស់អាជ្ញាធរខណ្ឌមានជ័យ ដែលបានដកហូតប័ណ្ណសម្គាល់ខ្លួនអ្នកសារព័ត៌មាន លុបរូបភាព និងវីដេអូដែលអ្នកសារព័ត៌មានបានចុះថតយកព័ត៌មានក្នុងហេតុការណ៍វិវាទដីធ្លីមួយកន្លែងក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ខេមបូចា (CamboJA) បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី១៣ ខែសីហា ថា កម្លាំងសមត្ថកិច្ចអាជ្ញាធរខណ្ឌមានជ័យ បានដកហូតប័ណ្ណសម្គាល់ខ្លួនរបស់អ្នកសារព័ត៌មានខេមបូចា (CamboJA) ម្នាក់ឈ្មោះ អាន វិចិត្រ ដោយបានបង្ខំឱ្យគាត់ និងអ្នកសារព័ត៌មានកំពុងហ្វឹកហ្វឺននៅវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) លោក លាស់...