28.4 C
Phnom Penh

TAG

លីកាដូ

ពលរដ្ឋ​ជិត ១០០​នាក់​ត្រូវ​ជាប់​ឃុំ​ដោយ​បទ​ចោទ​ប្រកាន់​ពេញ​និយម​នៅ​កម្ពុជា ពាក់ព័ន្ធ​ការ​បញ្ចេញមតិ​អំពី​បញ្ហា​ព្រំដែន​និង​សង្គម

អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (លីកាដូ) រាយការណ៍​ថា​គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០២៥ កន្លង​ទៅ ក្នុង​រាជធានី-ខេត្ត​ទាំង ២៥ មាន​ពលរដ្ឋ​ខ្មែរ​ជិត ១០០​នាក់ (៧៦​នាក់) មាន​អាយុ​ចន្លោះ​ពី ២០​ឆ្នាំ​ទៅ ៧៨​ឆ្នាំ ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ដោយសារ​ការ​បញ្ចេញមតិ​ពាក់ព័ន្ធ​នឹង​ជម្លោះ​ព្រំដែន ព្រមទាំង​បញ្ហា​សង្គម​ផ្សេងៗ។ អង្គការ​លីកាដូ បាន​ចេញ​របាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ កុម្ភៈ ដោយ​ដាក់​ចំណងជើង​ថា «២០២៥ គឺជា​ឆ្នាំ​ដ៏​អាប់អួរ​នៃ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ» ព្រោះ​អាជ្ញាធរ​ភាគច្រើន​ប្រើប្រាស់​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» ដើម្បី​ចោទប្រកាន់​លើ​ពលរដ្ឋ​ទាំងនោះ...

សាលា​ឧទ្ធរណ៍​សម្រេច​ផ្ដន្ទាទោស​លោក កើត សារ៉ាយ ឱ្យ​ជាប់​ពន្ធនាគារ ៤​ឆ្នាំ​តាម​សាលក្រម​សាលាដំបូង

សាលា​ឧទ្ធរណ៍ សម្រេច​តម្កល់​ទុក​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លើ​សំណុំរឿង​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) លោក កើត សារ៉ាយ ទុក​ជា​បានការ​ដដែល ដោយ​កំណត់​ឱ្យ​ជាប់​ពន្ធនាគារ ៤​ឆ្នាំ ក្រោម​បទ​ចោទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ សាលា​ឧទ្ធរណ៍​ភ្នំពេញ នៅ​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៦ នេះ​បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​បណ្តឹង​លោក កើត សារ៉ាយ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) ដោយ​តម្កល់​ទុក​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ទុក​ជា​បានការ​ដដែល។ លោក កើត សារ៉ាយ...

មគ្គទេសក៍​ទេសចរ​ម្នាក់​នៅ​សៀមរាប ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​បទ​ចោទ «រួម​គំនិត​ក្បត់» បន្ទាប់ពី​និយាយ​ពី​បាតុកម្ម​នៅ​នេប៉ាល់

មគ្គទេសក៍ទេសចរមួយរូបត្រូវបានចាប់ខ្លួនដោយសារនិយាយ​អំពី​ការ​​ធ្វើបាតុកម្មនៅប្រទេសនេប៉ាល់ នៅលើបណ្តាញសង្គម សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​លោក ពិន ប៉ូច ដែល​ជា​មគ្គទេសក៍​ទេសចរ​នៅ​ខេត្ត​សៀមរាប ក្រោម​បទ «រួម​គំនិត​ក្បត់» តាម​បញ្ញត្តិ​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ បន្ទាប់ពី​លោក​បាន​បង្ហោះ​សារ​បញ្ចេញមតិ​ក្នុង​បណ្ដាញ​សង្គម និយាយ​អំពី​ការ​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​នេប៉ាល់ ដោយ​ក្រុម​យុវជន​សម័យ GenZ។ អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) កាលពី​ថ្ងៃ​ចន្ទ ទី​២០ ខែ​តុលា បាន​ឲ្យ​ដឹង​ថា លោក ពិន ប៉ូច អាយុ ៥១​ឆ្នាំ...

មនុស្ស​ជាង ៦០​នាក់​ពាក់ព័ន្ធ​នឹង​ករណី​យក​ការប្រាក់​កម្ចី​ខ្ពស់​ហួសហេតុ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ព្រៃវែង ឃាត់​ខ្លួន

អាជ្ញាធរខេត្តព្រៃវែងឃាត់មនុស្សជាង ៦០នាក់ពាក់ព័ន្ធ​នឹង​ករណី​យកការប្រាក់កម្ចីខ្ពស់ហួសហេតុ ក្រសួង​មហាផ្ទៃ អះអាង​ថា សមត្ថកិច្ច​ខេត្ត​ព្រៃវែង បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន ៦៤​នាក់ ពាក់ព័ន្ធ​នឹង​ករណី​យក​ការប្រាក់​កម្ចី​ខ្ពស់​ហួសហេតុ ដែល​ផ្ទុយ​ពី​ច្បាប់​កំណត់ គឺ​មាន​ពី ៨០% ទៅ ៨៥%។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​២០២៥ ឱ្យ​ដឹង​ថា សមត្ថកិច្ច​ខេត្ត​ព្រៃវែង ដែល​បាន​សហការ​ជាមួយ​នគរបាល​ជាតិ បាន​ចាប់​ខ្លួន​ជនសង្ស័យ​ចំនួន ៥​ក្រុម​ផ្សេង​គ្នា សរុប​ចំនួន ៦៤​នាក់ ដែល​ស្ថិត​ក្នុង​ទីតាំង​ចំនួន​៥។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ការ​ឃាត់​ខ្លួន​នេះ...

អង្គការ​សង្គម​ស៊ីវិល​ស្នើ​រាជរដ្ឋាភិបាល​កែប្រែ​ច្បាប់​ស្ដីពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ឱ្យ​មាន​ប្រសិទ្ធភាព

អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ១៣ ផ្សេង​ទៀត ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដោយសារតែ​ដំណើរការ​នៃ​ការ​ធ្វើ​វិសោធនកម្ម​កាលពី​ឆ្នាំ​២០០៥ ពុំ​មាន​ប្រព័ន្ធ​ការពារ ឬ​ការ​ឆ្លើយតប​គ្រប់គ្រាន់​នៅឡើយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ នេះ​ស​ឲ្យ​ឃើញ​ថា ច្បាប់​ដែល​មាន​មក​ហើយ​តាំងពី ២០​ឆ្នាំ​មុន ឥត​មាន​ប្រសិទ្ធភាព​ឡើយ។ យោង​តាម​សេចក្តី​ថ្លែងការណ៍​នៃ​អង្គការ​លីកាដូ ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​២០២៥ អង្គការ​សង្គម​ស៊ីវិល​នេះ បាន​ឲ្យ​ដឹង​ថា ការ​ពន្យារ​ពេល​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ នឹង​បន្ត​ឱ្យ​មាន​ការ​គំរាមកំហែង​ដល់​ជនរងគ្រោះ ក្នុង​នោះ ភាគច្រើន​ជា​ស្ត្រី កុមារ និង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។ សេចក្តី​ថ្លែងការណ៍​នោះ​បញ្ជាក់​ថា ក្នុង​រយៈពេល...

អង្គការ​សង្គម​ស៊ីវិល​រក​ឃើញ​ថា​ពន្ធនាគារ​ជិត ២០ ទូទាំង​ប្រទេស​ដាក់​អ្នក​ជាប់​ឃុំ​លើស​ចំណុះ

សង្គម​ស៊ីវិល​ទម្លាយ​ថា ពន្ធនាគារ​ជិត ២០ នៅ​ទូទាំង​ប្រទេស​កម្ពុជា​បាន​ដាក់​អ្នក​ជាប់​ឃុំ​លើស​ពី​សមត្ថភាព​របស់​ខ្លួន ឬ​លើស​ចំណុះ​យ៉ាងតិច​ចំនួន ២០០% នៃ​សមត្ថភាព​ដែល​អាច​ដាក់​បាន។ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (លីកាដូ) ចេញ​សេចក្តី​រាយការណ៍​កាលពី​ថ្ងៃទី​១៨ កុម្ភៈ ថា គិត​ត្រឹម​ចុង​ឆ្នាំ​២០២៤ ពន្ធនាគារ​ចំនួន ១៨ ក្នុង​ចំណោម​ពន្ធនាគារ​ទាំង ១៩​កន្លែង បាន​ដាក់​ជន​ជាប់​ឃុំ​លើស​ពី​សមត្ថភាព​របស់​ខ្លួន ក្នុង​នោះ​មាន​ពន្ធនាគារ​ចំនួន ១១​កន្លែង​ដាក់​ជន​ជាប់​ឃុំ​លើស​ចំនួន​កំណត់​យ៉ាងតិច ២០០% នៃ​សមត្ថភាព​ដែល​អាច​ដាក់​បាន។ សេចក្តី​រាយការណ៍​ដដែល បង្ហាញ​ថា ប្រសិនបើ​បូក​បញ្ចូល​គ្នា​នូវ​ចំនួន​អ្នក​ជាប់​ឃុំ​ទាំង...

ក្រសួង​មហាផ្ទៃ​ជំរុញ​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មើល​សហរដ្ឋ​អាមេរិក មុន​នឹង​ចោទ​កម្ពុជា​ថា​រឹតត្បិត​សេរីភាព​បញ្ចេញមតិ

ក្រសួង​មហាផ្ទៃ ជំរុញ​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មើល​សហរដ្ឋ​អាមេរិក​ដែល​ជា​ប្រទេស​ម្ចាស់​ជំនួយ​របស់​ខ្លួន មុន​នឹង​ចោទ​កម្ពុជា​ថា​ជា​ប្រទេស​រឹតត្បិត​សេរីភាព​បញ្ចេញមតិ។ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ ចេញ​វីដេអូ​បំភ្លឺ​ជុំវិញ​របាយការណ៍​សង្គម​ស៊ីវិល​ស្ដីពី​ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ កាលពី​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នេះ​ថា អង្គការ​សង្គម​ស៊ីវិល​ដែល​ពូកែ​រិះគន់​ពី​រឿង​រឹតត្បិត​សេរីភាព​បញ្ចេញមតិ គួរតែ​លើក​យក​ប្រធានបទ​ដែល​សហរដ្ឋ​អាមេរិក​គ្រោង​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ដែល​ជា​ឧបករណ៍​បម្រើ​ឱ្យ​សេរីភាព​បញ្ចេញមតិ សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​អាមេរិក ក្នុង​ពេលនេះ​ឱ្យ​បាន​សិន​ទៅ។ ប្រភព​ខាងលើ​បញ្ជាក់​ថា នៅ​ប្រទេស​កម្ពុជា​គ្មាន​ការ​ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ​ទេ គឺ​មាន​តែ​ការ​អនុវត្ត​ច្បាប់​លើ​បុគ្គល​ល្មើស ដែល​ធ្វើ​សកម្មភាព​ហួស​ព្រំដែន​ច្បាប់​ប៉ុណ្ណោះ។ លោក ទូច សុខៈ អះអាង​ថា​បើ​និយាយ​ពី​ច្បាប់​ជួបជុំ​វិញ ទោះ​ប្រទេស​ណា​ក៏​មាន​ដូច​គ្នា​ដែរ ប៉ុន្តែ​ការ​ជួបជុំ​នោះ​ត្រូវ​អនុវត្ត​ទៅ​តាម​លក្ខខណ្ឌ​ច្បាប់​កំណត់។...

សង្គម​ស៊ីវិល​រក​ឃើញ​ថា​ឆ្នាំ​ចាស់​ឆ្នាំ​២០២៤ រាជរដ្ឋាភិបាល​រឹតត្បិត​សំឡេង​រិះគន់​កាន់តែ​ខ្លាំង

អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស ហៅ​កាត់​ថា លីកាដូ បាន​វាយតម្លៃ​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២៤ នៅតែ​មាន​ការ​រឹតត្បិត និង​បំបិទ​សំឡេង​រិះគន់ ដោយ​ឃាត់​ខ្លួន​អ្នក​បញ្ចេញមតិ និង​សកម្មជន​សិទ្ធិមនុស្ស បរិស្ថាន និង​អ្នក​សារព័ត៌មាន​ប្រមាណ ១០០​នាក់។ យោង​តាម​ការ​អះអាង​ពី​អង្គការ​លីកាដូ គេ​បាន​សង្កេត​ឃើញ​ថា ឆ្នាំ​២០២៤ មាន​ការ​ឃាត់​ខ្លួន និង​ឃុំ​ខ្លួន​សកម្មជន​នយោបាយ សហជីព សិស្ស​និស្សិត សកម្មជន​ការពារ​បរិស្ថាន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​រហូត​ដល់ ១០២​នាក់ ខណៈ​ពួកគេ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​គេ។ ក្នុង​ចំណោម​ពួកគេ​ទាំងនេះ មាន​មនុស្ស...

សង្គម​ស៊ីវិល​រក​ឃើញ​ថា​មនុស្ស​ជាង ៦០​នាក់​ជាប់​គុក​ដោយសារ​ប្រើ​សិទ្ធិ​រិះគន់​គម្រោង CLV

អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (លីកាដូ) អះអាង​ថា ចាប់តាំងពី​ចុង​ខែ​កក្កដា មក មនុស្ស​ជាង ១០០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​ជាង ៦០​នាក់​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ដោយសារ​ការ​រិះគន់​កិច្ចព្រមព្រៀង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម (CLV-DTA)។ អង្គការ​លីកាដូ បាន​ចេញ​ផ្សាយ​សេចក្តី​រាយការណ៍​កាលពី​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២៤ ថា ចាប់តាំងពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៤ មក មនុស្ស​ជាង...

ជនជាតិ​ដើម​ភាគតិច​កួយ​មួយ​គ្រួសារ​ត្រូវ​បាន​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពី ១-៥​ឆ្នាំ​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​មន្ត្រី​បរិស្ថាន​និង​យោធា

សាលាដំបូង​ខេត្ត​សៀមរាប ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ពលរដ្ឋ​ជា​ជនជាតិ​ដើម​ភាគតិច​កួយ​មួយ​គ្រួសារ ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ១​ឆ្នាំ​ទៅ ៥​ឆ្នាំ ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប និង​ក្រុម​យោធា។ ក្នុង​អត្ថបទ​សង្ខេប​របស់​អង្គការ​លីកាដូ (LICADHO) នៅ​ថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ​២០២៤ ឱ្យ​ដឹង​ថា កាលពី​ខែ​សីហា ឆ្នាំ​២០២៣ មន្ត្រី​មក​ពី​មន្ទីរ​បរិស្ថាន រួម​ជាមួយ​នឹង​អាជ្ញាធរ​ក្នុង​តំបន់ និង​ក្រុម​យោធា​បាន​ទៅ​ធ្វើ​ការ​ហាមឃាត់​ពួកគាត់​មិន​ឱ្យ​ដាំ​ស្វាយ និង​ដក​យក​កូន​ស្វាយ​ដែល​ពួកគាត់​កំពុង​ដាំ​នៅ​លើ​ដី​ចម្ការ​របស់​អ្នក​ទាំង​ពីរ គឺ​អ្នកស្រី សាន ស្រែ និង​លោក ប្រែង ហ៊ីង។ អំឡុង​ពេល​នោះ...

Latest news

© 2021, ដេលី. All rights reserved.