TAG
លោក ឃឹម ហ្វីណង់
អភិបាលស្រុកបន្ទាយស្រីប្រកាសត្រៀមខ្លួនចេញពីតួនាទីក្រោយពីមានបណ្ដឹងពាក់ព័ន្ធការរំលោភយកដីធ្លី
អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ប្រកាសត្រៀមខ្លួនចាកចេញពីតួនាទី និងទទួលខុសត្រូវចំពោះមុខច្បាប់ បន្ទាប់ពីមានការចោទប្រកាន់ពាក់ព័ន្ធនឹងការរំលោភយកដីធ្លីរបស់ពលរដ្ឋក្នុងស្រុកបន្ទាយស្រី ប្រមាណជិត ១៥០ហិកតារ។
អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី១៧ ខែកុម្ភៈ ដោយបដិសេធចោលទាំងស្រុងរាល់ការចោទប្រកាន់ថាលោកបានរំលោភលើកម្មសិទ្ធិឯកជន ឬបានផ្លាស់ប្ដូរទីតាំងភូមិនៅក្នុងស្រុកបន្ទាយស្រី ជាដើម។ លោកថា ការចោទប្រកាន់ទាំងនោះសុទ្ធតែជាការប្រឌិតឡើងដោយគ្មានមូលដ្ឋានច្បាប់ប៉ុណ្ណោះ។
ប្រភពដដែលបញ្ជាក់ថា តំបន់ដែលមានវិវាទដែលលោកបានដោះស្រាយ និងរងការចោទប្រកាន់ថាបានរំលោភយកដីធ្លីរបស់ពលរដ្ឋនោះ គឺជាតំបន់ដែលស្ថិតនៅក្រោមគម្របព្រៃឈើឆ្នាំ២០០២ ដែលតំបន់នោះនៅតែជាដីសាធារណៈរបស់រដ្ឋ មិនមែនជាកម្មសិទ្ធិឯកជននោះទេ...
អភិបាលស្រុកបន្ទាយស្រី៖ សៀមរាបនៅសល់ដីរដ្ឋតែជាង៥ពាន់ក្បាលដីទៀតដែលគ្រោងដាក់ស្នើសុំកាត់ឆ្វៀលចេញពីគម្របព្រៃឈើឆ្នាំ២០០២
គណៈអភិបាលស្រុកមួយរូបនៃខេត្តសៀមរាប អះអាងថា ខេត្តសៀមរាបនៅសល់ដីរដ្ឋតែជាង ៥ពាន់ក្បាលដីទៀតនៅក្នុងស្រុកបន្ទាយស្រី ដែលត្រូវបានកំណត់អត្តសញ្ញាណ ស្រង់ទិន្នន័យ និងគ្រោងដាក់ស្នើសុំទៅរាជរដ្ឋាភិបាលដើម្បីពិនិត្យសម្រេច និងធ្វើការកាត់ឆ្វៀលចេញពីគម្របព្រៃឈើឆ្នាំ២០០២ ប្រសិនបើមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
មន្ត្រីរដ្ឋាភិបាលរូបនេះបានលើកឡើងបន្ទាប់ពីមានការប្រតិកម្មពីមហាជនតាមបណ្តេញសង្គមយ៉ាងច្រើនក្រោយប្រមុខរដ្ឋាភិបាលកម្ពុជា សម្រេចកាត់ឆ្វៀលដីគម្របព្រៃឈើក្នុងស្រុកបន្ទាយស្រី ជិត ២០០ហិកតារឱ្យទៅឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីពេលថ្មីៗនេះ។
អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានសរសេរលើទំព័រ Facebook របស់លោកកាលពីម្សិលមិញថា ការធ្វើអនុបយោគដីសាធារណៈរបស់រដ្ឋឱ្យទៅជាដីឯកជនរបស់រដ្ឋ ហើយធ្វើប្រទានកម្មផ្តល់ជាកម្មសិទ្ធិស្របច្បាប់ជូនពលរដ្ឋណាមួយ មិនមែនជាការយកដីដែលនៅមានព្រៃឈើ...