27 C
Phnom Penh

TAG

សង្ឃនាយក

លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​គណៈសង្ឃ​បញ្ឈប់​វិវាទ​ដែល​កើត​ក្នុង​រង្វង់​សម្តេច​សង្ឃ​ជាបន្ទាន់

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​គណៈសង្ឃ​ដែល​កំពុងតែ​វាយប្រហារ​គ្នា​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជុំវិញ​ការ​កើតទុក្ខ​មិន​សុខចិត្ត​រឿង​ដំឡើង​គោរមងារ​នោះ ត្រូវតែ​បញ្ឈប់​ជាបន្ទាន់ ដើម្បី​កុំ​ឱ្យ​ជម្លោះ​នេះ​បន្ត​វែងឆ្ងាយ​ទៅ​មុខ​ទៀត ហើយ​រឿង​នេះ​គ្មាន​នរណា​អាច​ដោះស្រាយ​បាន​ក្រៅពី​រូបលោក​ឡើយ។ ក្នុង​ពិធី​សម្ពោធ​ទីតាំង​ថ្មី​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ នៅ​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ បុរស​ខ្លាំង​លោក ហ៊ុន សែន បញ្ជាក់​ថា ជា​រឿង​ដែល​ហួសចិត្ត​បំផុត​ដែល​ថ្នាក់​កំពូល​របស់​ព្រះសង្ឃ​នៅ​កម្ពុជា​ចាប់ផ្តើម​បែកបាក់​ក្នុង​រង្វង់​គណៈ​មហានិកាយ​ខ្លួនឯង ដែល​ជា​បញ្ហា​មិន​គួរ​ឱ្យ​កើត​មាន ដូច្នេះ​ដើម្បី​កុំ​ឱ្យ​វិវាទ​នេះ​ចេះតែ​វែងឆ្ងាយ​ទៅ​មុខ​ទៀត មាន​តែ​សម្រុះសម្រួល​គ្នា​ប៉ុណ្ណោះ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​គណៈសង្ឃ​នាយក​បាន​ចោទ​សម្តេច​ព្រះ​ធម្មលិខិត សៅរ៍ ច័ន្ទថុល ថា​បាន​លួច​ដំឡើង​គោរមងារ​ឲ្យ​ព្រះសង្ឃ​ដទៃ​ទៀត​ខុស​ពី​ការ​សម្រេច​របស់​អង្គប្រជុំ​កាលពី​ពេល​ថ្មីៗ​នេះ។ កាលពី​ថ្ងៃទី​២៣ ខែ​ឧសភា...

បទវិភាគ៖ ជម្លោះ​ពាក្យ​សម្ដី​រាលដាល​ដូច​ភ្លើង​ឆេះ​ព្រៃ

ពលរដ្ឋ​ខ្មែរ​សព្វថ្ងៃ​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​នាំគ្នា​ដើរ​តាម​អ្នក​ដឹកនាំ​នយោបាយ មិនមែន​ដើរ​តាម​បុព្វហេតុ​ជាតិ​នោះ​ទេ។ ពេល​ណា​អ្នក​នយោបាយ​ឈ្លោះ​គ្នា អ្នក​ដែល​ដើរ​តាម​អ្នក​នយោបាយ​ទាំងនោះ​នាំគ្នា​ប្រកាន់​បក្ស ប្រកាន់​ពួក លែង​គិត​លែង​ដឹង​ខុស​ត្រូវ។ ក្នុង​នយោបាយ​ខ្មែរ​សព្វថ្ងៃ ជម្លោះ​រវាង​មេដឹកនាំ​បក្ស ក៏​បាន​បញ្ឆេះ​ដល់​ព្រះសង្ឃ​ដែរ ដែល​ពុទ្ធបរិស័ទ​ខ្មែរ​តែង​គិត​ថា​ជា​អ្នក​ខន្តី។ អ្នក​ដឹកនាំ​នៃ​ប្រជាជាតិ​ប្រកាន់​តាម​មាគ៌ា​ប្រជាធិបតេយ្យ និយាយ​អ្វី​ប្រយ័ត្នប្រយែង​ណាស់ ព្រោះ​ថា​គេ​កាន់​អំណាច ហើយ​ពាក្យ​សម្ដី​មួយ​ម៉ាត់ៗ​ចេញ​មក​មិន​ត្រឹម​តែ​មនុស្ស​មួយ​នគរ​ស្តាប់​ប៉ុណ្ណោះ​ទេ គេ​ត្រងត្រាប់​កត់ត្រា​ទុក​ថែម​ទៀត។ ពាក្យ​សម្ដី​អ្នក​មាន​អំណាច​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​តូចតាច​គ្មាន​អំណាច ព្រោះ​ថា​មនុស្ស​ក្រោម​បង្គាប់​ក្រោម​ឱវាទ​ច្រើន​ណាស់​ចាំ​ទទួល​បញ្ជា ចាំ​ធ្វើ​តាម​ដើម្បី​ផ្គាប់ផ្គុន​ចៅហ្វាយនាយ ដើម្បី​រក​ប្រយោជន៍​ផ្ទាល់ខ្លួន​រៀងៗ​ខ្លួន ឬ​សម្រាប់​ក្រុម​បក្ខពួក។ ពាក្យ​ខ្មែរ​សាមញ្ញ​ថា អ្នក​មាន​អំណាច​និយាយ​មក​មួយ​ម៉ាត់​ងាប់ មួយ​ម៉ាត់​រស់ បើ​អ្នក​ដឹកនាំ​នោះ​កាន់​អំណាច​ផ្ដាច់ការ។ រឿង​នយោបាយ​ខ្មែរ​រវាង​អ្នក​ដឹកនាំ​កាន់​អំណាច​ដុះ​ស្លែ និង​អ្នក​ប្រឆាំង​អត់​អំណាច មក​ទល់​ពេលនេះ...

Latest news