TAG
សញ្ចរកម្ម
លោក ហ៊ុន សែន អះអាងថាអំពើជួញដូរមនុស្សមិនមែនកើតមានតែនៅកម្ពុជានោះទេ
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានលើកឡើងថា អំពើជួញដូរមនុស្សមិនមែនកើតមានតែនៅកម្ពុជានោះទេ ហើយរដ្ឋាភិបាលកំពុងរួមគ្នាយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ខណៈកម្ពុជាត្រូវបានចាត់ចូលទៅក្នុងប្រទេសដែលមានអំពើជួញដូរមនុស្ស និងការសម្អាតប្រាក់ក្នុងកម្រិតធ្ងន់ធ្ងរ។
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានលើកឡើងក្នុងវេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦ ក្រោមប្រធានបទ «សូមកុំយកកម្ពុជាធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស» នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះថា ទោះបីបច្ចុប្បន្នកម្ពុជាត្រូវបានចាត់ចូលក្នុងចំណោមប្រទេសដែលមានការជួញដូរមនុស្សក៏ពិតមែន ប៉ុន្តែកម្ពុជាក៏កំពុងរួមគ្នាយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សសព្វថ្ងៃនេះ។
បុរសខ្លាំងរូបនេះលើកឡើងថា ប្រសិនបើគ្មានការបកស្រាយឲ្យបានច្បាស់លាស់ជុំវិញការចាត់ថ្នាក់កម្ពុជាចូលក្នុងក្រុមប្រទេសនៃការប្រព្រឹត្តអំពើជួញដូរមនុស្សទេ នោះកម្ពុជាអាចនឹងត្រូវគេបកស្រាយទៅជារឿងអាក្រក់បំផុតនៅលើពិភពលោក ខណៈរដ្ឋាភិបាលកម្ពុជាបានបង្ហាញការជឿជាក់យ៉ាងមុតមាំក្នុងការកាត់បន្ថយការជួញដូរមនុស្ស...