TAG
សាយ សោភា
លោក ហ៊ុន សែន កាត់ដីបឹងតាមោក ៧០ហិកតារបន្ថែមទៀតឱ្យគ្រួសារមេបញ្ជាការរង «ង៧០» ជាលើកទី៥
រដ្ឋាភិបាលកាត់ដីបឹងតាមោកជិត ១០០ហិកតារបន្ថែមទៀតទៅឱ្យគ្រួសារមេបញ្ជាការរងនៅអង្គភាព «ង៧០» និងបុគ្គលម្នាក់ទៀតកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ខណៈដីបឹងធម្មជាតិជាង ១០០ហិកតារទៀតក៏ត្រូវបានលោក ហ៊ុន សែន សម្បទានឱ្យគ្រួសារសមាជិកលេខាលោក ហ៊ុន សែន ដែរ។
កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហ៊ុន សែន បានចេញអនុក្រឹត្យកាត់ផ្ទៃដីបឹងតាមោក ឬបឹងទំនប់កប់ស្រូវចំនួន ៧០ហិកតារ ស្ថិតនៅសង្កាត់ព្រែកព្នៅ សង្កាត់ពញាពន់ និងសង្កាត់គោករកា...