TAG
សៅ សុភាព
ក្រសួងបរិស្ថានអំពាវនាវឱ្យមន្ត្រីពាក់ព័ន្ធចូលរួមអភិរក្សតំបន់ការពារធម្មជាតិដើម្បីការពារព្រៃឈើខ្មែរ
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន អំពាវនាវឱ្យមន្ត្រីកងកម្លាំងប្រដាប់អាវុធ មន្ត្រីឧទ្យានុរក្ស មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរដែនដី ចូលរួមការពារ និងអភិរក្សតំបន់ការពារធម្មជាតិ ដើម្បីថែរក្សាព្រៃឈើខ្មែរទុកជាឧត្តមប្រយោជន៍របស់កម្ពុជាតកូនតចៅជំនាន់ក្រោយ និងមនុស្សជាតិទាំងមូលទៅថ្ងៃអនាគត។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សៅ សុភាព បានលើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នេះថា មន្ត្រីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ត្រូវតែចូលរួមគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព ទើបអាចសម្រេចតាមផែនការ និងគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងកិច្ចគាំពារបរិស្ថានបាន។
ប្រភពដដែលអះអាងថា ក្រសួងបរិស្ថានមានគោលការណ៍ផ្សព្វផ្សាយ និងបញ្ជ្រាបដល់ភាគីពាក់ព័ន្ធ ដើម្បីឱ្យពួកគេបានយល់ដឹងអំពីទិដ្ឋភាពច្បាប់...