29 C
Phnom Penh

TAG

សំ ប៊ុនធឿន

លោក ស ខេង អះអាង​ថា​ឃាតកម្ម​កន្លង​មក​កំពុង​ស្ថិត​ក្នុង​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ អះអាង​ថា ករណី​ឃាតកម្ម​មួយ​ចំនួន​ដែល​បាន​កើតឡើង​នា​ពេល​កន្លងមក កំពុង​ស្ថិត​ក្នុង​ការ​តាមដាន​ស្រាវជ្រាវ​របស់​សមត្ថកិច្ច។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ទៅកាន់​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​របស់​អង្គការ​សហប្រជាជាតិ លោក Vitit Muntarbhorn តាម​ប្រព័ន្ធ​វីដេអូ​សន្និសីទ​កាលពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០២២ ថា ចំពោះ​ករណី​ឃាតកម្ម​ដែល​បាន​កើតឡើង​នៅ​កម្ពុជា​មួយ​ចំនួន អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​ស្រាវជ្រាវ​នៅឡើយ។ លោក​បញ្ជាក់​ថា ឃាតកម្ម​ដែល​បាន​កើតឡើង​នៅ​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នោះ មាន​មួយ​ចំនួន​ត្រូវ​បាន​ស្ថាប័ន​តុលាការ​កម្ពុជា​ធ្វើការ​សម្រេច​រួចរាល់​ហើយ ប៉ុន្តែ​ក្នុង​ចំណោម​រឿង​ទាំងនោះ ករណី​ខ្លះ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត​របស់​អាជ្ញាធរ និង​ករណី​ខ្លះ​ទៀត​កំពុង​ដំណើរ​តាម​នីតិវិធី​របស់​តុលាការ​តាម​លំដាប់លំដោយ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​រិះគន់​ជាបន្តបន្ទាប់​នូវ​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល​កម្ពុជា...

ភរិយា​បណ្ឌិត កែម ឡី ថា​ភាព​អយុត្តិធម៌​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​អណាធិបតេយ្យ

ភរិយា​បណ្ឌិត កែម ឡី លើកឡើង​ថា ភាព​អយុត្តិធម៌​នៅ​កម្ពុជា បាន​ក្លាយ​ទៅ​ជា​ភាព​អណាធិបតេយ្យ​សម្រាប់​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​របស់​លោក ហ៊ុន សែន អស់​ទៅ​ហើយ។ ភរិយា​បណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក (Facebook) របស់​អ្នកស្រី​នៅ​ថ្ងៃនេះ​ដោយ​លើកឡើង​ពី​ទស្សនៈ​ពីរ​ដែល​មាន​លក្ខណៈ​ផ្ទុយគ្នា ប៉ុន្តែ​ទស្សនៈ​ទាំង​ពីរ​នេះ​បែរ​ជា​បង្ហាញ​ពី​ស្ថានភាព​អណាធិបតេយ្យ​ដែល​កើតមាន​ព្រោងព្រាត​នៅ​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន នា​ពេល​បច្ចុប្បន្ន​នេះ​បាន​យ៉ាង​ច្បាស់​ទៅវិញ។ អ្នកស្រី​លើកឡើង​ថា មាន​ទស្សនៈ​មួយ​អះអាង​ថា ហេតុ​អ្វី​ក៏​បណ្ឌិត...

Latest news