29 C
Phnom Penh

TAG

ស្ថានភាព​សេដ្ឋកិច្ច​ជាតិ​ជាក់ស្ដែង

បទវិភាគ៖ តើ​កម្ពុជា​នឹង​បាត់បង់​អធិបតេយ្យ​និង​បូរណភាព​ទឹកដី​ដោយសារ​បំណុល​ចិន​ដែរ​ឬ​ទេ​ទៅ​ថ្ងៃ​អនាគត?

កម្ពុជា​មាន​តម្លៃ​ធនធាន​ធម្មជាតិ​ល្មម​នឹង​អភិវឌ្ឍ​ជាតិ​ដោយ​ខ្លួនឯង​បាន មិន​ចាំបាច់​ខ្ចី​បុល​ឲ្យ​ជំពាក់​បរទេស​រុំ​សួត​នោះ​ទេ។ តើ​វាសនា​របស់​កម្ពុជា​នឹង​ដូច​ប្រទេស​ខ្លះ​ដែល​ជំពាក់​បំណុល​មហាអំណាច​កុម្មុយនីស្ត ហើយ​នាំ​ឲ្យ​កម្ពុជា​បាត់បង់​អធិបតេយ្យ និង​បូរណភាព​ទឹកដី​ដែរ​ឬ​ទេ? ក្នុង​ភាគ​ទី​២ ជា​ភាគ​បញ្ចប់​នេះ លោក ហាស់ សាន រាយការណ៍​អំពី​បំណុល និង​សម្បទាន ថា​តើ​គ្រោះថ្នាក់​កម្រិត​ណា​ដល់​ជាតិ។ ការ​ខ្ចី​បុល​ជំពាក់​បរទេស​រុំ​កោះ​រុំ​សួត ការ​ជំពាក់​គុណ​បរទេស​ព្រោះ​ក្រាញ​អំណាច​នៃ​អ្នក​ដឹកនាំ​ប្រទេស​មួយ​បណ្តាល​ឲ្យ​ដឹងគុណ​គេ​រហូត ហើយ​នឹង​ឈាន​ទៅ​ដោះ​បំណុល​ដោះ​គុណបំណាច់​ទាំងឡាយ​ដោយ​វិធី​ផ្តល់​សិទ្ធិ​ឲ្យ​បរទេស​កាន់កាប់​ដីធ្លី ហៅ​ថា​ធ្វើ​សម្បទាន​ដី​ធ្វើ​អាជីវកម្ម​ទាំង​លើ​ដី ទាំង​ក្នុង​ដី និង​ហ៊ាន​ឈាន​ទៅ​បំពាន​រដ្ឋធម្មនុញ្ញ អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី​នៃ​ប្រទេស​នោះ​មិន​ខាន​ឡើយ។ មេដឹកនាំ​រាជរដ្ឋាភិបាល​នៃ​បក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​សម្បទាន​ទឹក ដី ដែន​គោក កោះ ដែន​សមុទ្រ...

ភាគ​១៖ តើ​ស្ថានភាព​សេដ្ឋកិច្ច​ជាតិ​និង​សង្គម​ជាក់ស្តែង ខុស​គ្នា​និង​ដូច​គ្នា​បែប​ណា?

ក្នុង​ការ​គ្រប់គ្រង​ចាត់ចែង​សេដ្ឋកិច្ច​ជាតិ តើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​គ្រប់គ្រង​ចាត់ចែង​របៀប​ដូចម្តេច? ក្នុង​ភាគ​ទី​១ លោក ហាស់ សាន សូម​ជូន​សេចក្តី​រាយការណ៍​ពិនិត្យ​មើល​របៀប​ចាត់ចែង​ធនធាន​ភោគទ្រព្យ​ជាតិ ថា​តើ​ការពិត​នៅ​ឯណា។ ប្រទេស​មួយ​រស់រាន រីកចម្រើន រុងរឿង ពលរដ្ឋ​សប្បាយ​រីករាយ មាន​សុខភាព​ល្អ​គ្រប់ៗ​គ្នា​អាស្រ័យ​លើ​សេដ្ឋកិច្ច​ជាតិ​លូតលាស់។ សេដ្ឋកិច្ច​ជាតិ​លូតលាស់​អាស្រ័យ​លើ​ការ​គ្រប់គ្រង​ចាត់ចែង​សម្បត្តិ​ទ្រព្យ​ជាតិ មាន​ធនធាន​ធម្មជាតិ​ជាដើម បាន​ល្អ​ប្រសើរ មិន​ខ្ជះខ្ជាយ បង្ហិនបង្ហោច បំផ្លិចបំផ្លាញ​ឲ្យ​ខាត​ប្រយោជន៍​ជាតិ។ ការ​គ្រប់គ្រង​ចាត់ចែង​ធនធាន​ធម្មជាតិ​បាន​ត្រឹមត្រូវ នាំ​មក​នូវ​ចំណូល ហៅថា​ថវិកា​ដល់​ឃ្លាំង​រដ្ឋ ឬ​រតនាគារ​សម្រាប់​ស្ថាបនា...

Latest news