TAG
ស្ទឹងសៀមរាប
អាជ្ញាធរបដិសេធទទួលញត្តិសកម្មជនបរិស្ថានករណីបង្ហូរទឹកស្អុយចូលស្ទឹងសៀមរាប
អាជ្ញាធរខេត្តសៀមរាប បដិសេធមិនទទួលញត្តិរបស់សកម្មជនចលនាមាតាធម្មជាតិ ដែលស្នើសុំឲ្យបង្ហាញព័ត៌មានជុំវិញលទ្ធផលនៃការចុះស្រាវជ្រាវករណីបង្ហូរទឹកស្អុយចូលស្ទឹងសៀមរាប រួមជាមួយស្ថានីយចម្រោះទឹកស្អាតនៅក្នុងទីក្រុងសៀមរាប។
សកម្មជនបរិស្ថាន លោក ថុន រដ្ឋា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បានយកញត្តិដែលមានស្នាមមេដៃរបស់យុវជនចំនួន ៤៦នាក់ ទៅដាក់នៅសាលាខេត្តសៀមរាប ដើម្បីស្នើសុំឲ្យអាជ្ញាធរខេត្តបង្ហាញព័ត៌មានជុំវិញលទ្ធផលនៃការចុះស្រាវជ្រាវអំពីករណីនៃការបង្ហូរទឹកស្អុយចូលស្ទឹងសៀមរាប ប៉ុន្តែញត្តិនេះត្រូវបានបដិសេធ ហើយអាជ្ញាធរជំរុញឱ្យពួកគេទាក់ទងទៅខាងមន្ទីរសាធារណការ និងដឹកជញ្ជូន ដើម្បីឈ្វេងយល់ពីបញ្ហានេះបន្ថែមទៀត។
លោក ថុន រដ្ឋា លើកឡើងថា ការដាក់ញត្តិនេះ គឺក្នុងបំណងដើម្បីសុំឱ្យអាជ្ញាធរខេត្តបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួន ចំពោះការទប់ស្កាត់ការបង្ហូរទឹកកខ្វក់ចូលក្នុងស្ទឹងសៀមរាប...