26 C
Phnom Penh

TAG

ស្បៀងអាហារ

FAO៖ កម្ពុជា​នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រារព្ធ​ទិវា​ស្បៀងអាហារ​ពិភពលោក​ជាមួយ​ប្រទេស​១៥០​ទូទាំង​ពិភពលោក

អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) ប្រចាំ​នៅ​កម្ពុជា អះអាង​ថា កម្ពុជា​នឹង​ចូលរួម​ប្រារព្ធ​ទិវា​ស្បៀងអាហារ​ពិភពលោក (World Food Day, WFD) ជាមួយ​បណ្តា​ប្រទេស ១៥០ ទូទាំង​ពិភពលោក ប៉ុន្តែ​កិច្ចប្រជុំ​របស់​អង្គការ​ស្បៀងអាហារ​នេះ​ធ្លាប់​ត្រូវ​រង​ការ​រិះគន់​ពី​អង្គការ​សង្គម​ស៊ីវិល​នា​ពេល​កន្លងមក​យ៉ាង​ធ្ងន់ធ្ងរ។ អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​សហប្រជាជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា ការ​ប្រារព្ធ​ទិវា​ស្បៀងអាហារ​ពិភពលោក​នៅ​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​នេះ ក្នុង​គោលបំណង​លើក​កម្ពស់​អំពី​តម្រូវការ​ក្នុង​ការ​គាំទ្រ​ដល់​ការ​ប្រែក្លាយ​ស្បៀងអាហារ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ប្រកប​ដោយ​និរន្តរភាព។ ប្រភព​ដដែល​អះអាង​ថា ទិវា​នេះ​ជា​វេទិកា​ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ចូលរួម​ធ្វើ​សកម្មភាព​ពី​គ្រប់​វិស័យ​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ធានា​ថា...

សង្គម​ស៊ីវិល​ជិត​១០០​ស្ថាប័ន​ជំរុញ​ឲ្យ​បញ្ចូល​កង្វល់​និង​តម្រូវការ​ពលរដ្ឋ​រងគ្រោះ​ក្នុង​កិច្ចប្រជុំ​កំពូល​អង្គការ​សហប្រជាជាតិ

អង្គការ​សង្គម​ស៊ីវិល​ជិត ១០០​ស្ថាប័ន ប្រកាស​គាំទ្រ​លិខិត​ចំហ​របស់​សហគមន៍​ពលរដ្ឋ​រងគ្រោះ ដែល​ស្នើ​ឲ្យ​តំណាង​អង្គការ​ស្បៀងអាហារ និង​តំណាង​កសិកម្ម​ប្រចាំ​ប្រទេស​កម្ពុជា ដាក់​បញ្ចូល​នូវ​ក្ដី​កង្វល់ និង​សេចក្តី​ត្រូវការ​របស់​សហគមន៍​ពលរដ្ឋ​រងគ្រោះ ចូល​ទៅ​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​ស្ដីពី​ប្រព័ន្ធ​ស្បៀងអាហារ​របស់​អង្គការ​សហប្រជាជាតិ​នា​ពេល​ខាងមុខ​នេះ។ អង្គការ​សង្គម​ស៊ីវិល សហជីព និង​អ្នក​ប្រកប​មុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជាដើម បាន​ចេញ​លិខិត​ចំហ​មួយ​កាលពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២១ ទៅកាន់​តំណាង​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​ប្រចាំ​ប្រទេស​កម្ពុជា (FAO) ដោយ​ស្នើ​ឲ្យ​ជួយ​លើក​យក​បញ្ហា​ប្រឈម និង​តម្រូវការ​របស់​កសិករ ប្រជា​នេសាទ សហជីព និង​សង្គម​ស៊ីវិល​នៅ​កម្ពុជា នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ថ្នាក់​ជាតិ និង​សកល​ស្ដីពី​ប្រព័ន្ធ​ស្បៀងអាហារ​របស់​អង្គការ​សហប្រជាជាតិ​នា​ពេល​ខាងមុខ​នេះ។ ប្រភព​ដដែល​អះអាង​ថា ដំណើរការ​នៃ​កិច្ចប្រជុំ​របស់​អង្គការ​សហប្រជាជាតិ​នេះ...

Latest news