32.6 C
Phnom Penh

TAG

ហ៊ុន សែន

លោក សម រង្ស៊ី ចូល​បំភ្លឺ​នៅ​តុលាការ​បារាំង​ក្នុង​សំណុំរឿង​ឃាតកម្ម​គប់​គ្រាប់បែក​នៅ​មុខ​រដ្ឋសភា​ចាស់

លោក សម រង្ស៊ី និង​ភរិយា​របស់​លោក គឺ​អ្នកស្រី ជូឡុង សូមួរ៉ា បាន​ចូល​បំភ្លឺ​នៅ​ក្នុង​តុលាការ​បារាំង លើ​សំណុំរឿង​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ ជុំវិញ​អំពើ​ឃាតកម្ម​គប់​គ្រាប់បែកដៃ​កាលពី​ជិត ៣០​ឆ្នាំ​មុន​លើ​ហ្វូង​បាតុករ ដែល​បណ្តាល​ឲ្យ​មនុស្ស​ជិត ២០​នាក់​ស្លាប់ និង​ជាច្រើន​ទៀត​របួស។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្ត​កំពង់ធំ និង​ជា​មនុស្ស​ជំនិត​របស់​លោក សម រង្ស៊ី គឺ​លោក...

លោក ហ៊ុន សែន បង្ហាញ​ការ​គាំទ្រ​អាមេរិក​ផ្ដាច់​ជំនួយ​សារព័ត៌មាន​បរទេស ខណៈ​អ្នក​ឃ្លាំមើល​ថា​មាន​តែ​ជន​ផ្ដាច់ការ​ដែល​ត្រេកអរ

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ចាត់ទុក​ការ​ផ្ដាច់​ជំនួយ​ដល់​សារព័ត៌មាន​ឯករាជ្យ​នៅ​ក្រៅ​ប្រទេស​ពី​សំណាក់​រដ្ឋាភិបាល​អាមេរិក គឺជា​ការ​បើក​មុខ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ។ លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​១៧ មីនា នេះ​ថា ការ​មិន​ទុកចិត្ត​លើ​សហរដ្ឋ​អាមេរិក​ពី​សំណាក់​ប្រទេស​មួយ​ចំនួន ក៏​មាន​ចំណែក​ចេញ​មកពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាមេរិក​ដែរ ដែល​ធ្វើ​ឲ្យ​ប្រទេស​ទាំងនោះ​យល់​ច្រឡំ​ថា​ជា​គោលជំហរ​របស់​រដ្ឋាភិបាល​អាមេរិក។ លោក ហ៊ុន សែន លើកឡើង​ថា ការ​ផ្តាច់​ជំនួយ​ដល់​សារព័ត៌មាន​ទាំងនោះ គឺជា​ការ​រួម​ចំណែក​ដ៏​ធំ​ដើម្បី​លុប​បំបាត់​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​ភូត​កុហក លាប​ពណ៌ អុជអាល ញុះញង់ ដែល​តែងតែ​បង្ក​ចលាចល​ស្ទើរ​ពេញ​ពិភពលោក​រហូត​មក ហើយ​ទង្វើ​បែប​នេះ​ក៏​បង្ហាញ​ពី​សេចក្តី​ក្លាហាន​របស់​អាមេរិក​ដែរ...

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ច្រានចោល​ការ​លើកឡើង​ថា​លោក ហ៊ុន សែន នឹង​ត្រូវ​ចាប់​ខ្លួន​ដូច​លោក ឌូទើតេ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ភាគី​លោក កឹម សុខា ច្រានចោល​នូវ​ការ​លើកឡើង​ដែល​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន នឹង​ត្រូវ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (International Criminal Court, ICC) ចាប់​ខ្លួន​ដូច​អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក សួន សុរីដា លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The...

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​តាមដាន​តុលាការ​បារាំង​បើក​សវនាការ​លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ពីរ​រូប

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​តាមដាន​សំណុំរឿង​គប់​គ្រាប់បែក​កាលពី​ជិត ៣០​ឆ្នាំ​មុន ដែល​តុលាការ​បារាំង នឹង​បើក​សវនាការ​លើ​មន្ត្រី​កងកម្លាំង​ជាន់ខ្ពស់​របស់​កម្ពុជា​ពីរ​រូប គឺ​លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លទ្ធផល​នៃ​សវនាការ​នៅ​ថ្ងៃទី​១៩ រហូត​ដល់​ថ្ងៃទី​២១ ខែមី​នា ខាងមុខ​នេះ នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​លោក ហ៊ុន...

អ្នក​ឃ្លាំមើល​សង្ស័យ​លើ​ព្រះរាជក្រឹត្យ​ដំឡើង​ផ្កាយ​មាស​៥ ដល់​លោក ទៀ បាញ់ និង​អ្នកស្រី ម៉ែន សំអន

អ្នក​ឃ្លាំមើល​សង្គម​ដាក់​ការ​សង្ស័យ​លើ​ព្រះរាជក្រឹត្យ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ នៃ​កងយោធពល​ខេមរភូមិន្ទ​ដល់​លោក ទៀ បាញ់ និង​អ្នកស្រី ម៉ែន សំអន ថា​ជា​ការ​តែងតាំង​ខុស​នីតិវិធី​ច្បាប់ ព្រោះ​គ្មាន​វត្តមាន​ព្រះមហាក្សត្រ​នៅ​ក្នុង​ប្រទេស។ លោក វ៉ន ចាន់ឡូត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៥ នេះ​ថា ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន តាំងពី​ថ្ងៃទី​៣ ខែ​មីនា មក​ម៉្លេះ ហើយ​មក​ទល់​ពេលនេះ...

IDEA TALK៖ តើ​ស្ថានភាព​លោក ហ៊ុន សែន នឹង​ដូច​លោក ឌូទើតេ ដែរ​ឬ​ទេ?

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២៥ ស្តីអំពី៖ «តើ​ស្ថានភាព​លោក ហ៊ុន សែន នឹង​ដូច​លោក ឌូទើតេ ដែរ​ឬ​ទេ?»។

អ្នក​ឃ្លាំមើល​ថា​កូនៗ​លោក ហ៊ុន សែន ជា​គ្រាប់ពេជ្រ​មែន​ឬ​អត់ គឺ​មាន​តែ​ម្ចាស់​ខ្លួន​ទេ​ទើប​បញ្ជាក់​បាន

អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា កូនៗ​របស់​លោក ហ៊ុន សែន ជា​គ្រាប់ពេជ្រ​មែន ឬ​មិនមែន គឺ​វា​អាស្រ័យ​ទៅ​លើ​សមត្ថភាព​ផ្ទាល់​របស់​ម្ចាស់​ខ្លួន​ប៉ុណ្ណោះ​ដែល​អាច​បញ្ជាក់​បាន។ ការ​អះអាង​នេះ ធ្វើ​ឡើង​នៅ​បន្ទាប់ពី​លោក ហ៊ុន សែន បាន​អួត​ជា​សាធារណៈ​ថា កូនៗ​របស់​គាត់​សុទ្ធតែ​ជា​គ្រាប់ពេជ្រ​សម្រាប់​ប្រទេស​កម្ពុជា។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ មីនា នេះ​ថា ក្នុង​នាម​ជា​ឪពុក​ដែល​ចង់​លើក​តម្កើង​កូន​ខ្លួនឯង​មិនមែន​ជា​រឿង​ខុស​ឆ្គង​អ្វី​នោះ​ទេ...

លោក សម រង្ស៊ី ថា​លោក ហ៊ុន សែន នឹង​ប្រឈម​ជាមួយ ICC ពាក់ព័ន្ធ​អំពើ​ឧក្រិដ្ឋ​ជាច្រើន​ជាង​៤០​ឆ្នាំ​មក​នេះ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ព្រមាន​ថា លោក ហ៊ុន សែន នឹង​ប្រឈមមុខ​ជាមួយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (International Criminal Court, ICC) ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋ​ជាច្រើន​ដែល​គាត់​បាន​ប្រព្រឹត្ត​តាំងពី​អំឡុង​ទសវត្សរ៍​១៩៨០ មក​ម្ល៉េះ។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១២ មីនា នេះ​ថា ក្នុង​ផែនការ «ក​៥» អំឡុង​ឆ្នាំ​១៩៨០...

មន្ត្រី​បក្ស​ប្រឆាំង​ថា​លោក ហ៊ុន សែន អាច​នឹង​មាន​វាសនា​ដូច​អតីត​ប្រធានាធិបតី​ហ្វីលីពីន

តំណាងរាស្ត្រ​បក្ស​ប្រឆាំង ព្រមាន​ថា ចំណាត់ការ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (International Criminal Court, ICC) លើ​អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte នៅ​ពេលនេះ​ជា​សញ្ញា​មួយ​បញ្ជាក់​ថា បើ​អតីត​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន នៅតែ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​លើ​បក្ស​ប្រឆាំង​ទៀត​នោះ វាសនា​របស់​គាត់​នឹង​ដូច​ប្រធានាធិបតី​ហ្វីលីពីន ដែរ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia...

លោក សម រង្ស៊ី ពោល​ដដែលៗ​ថា​របៀប​ដឹកនាំ​បែប​គ្រួសារ​និយម​សព្វថ្ងៃ ទោះ​កូន​គ្មាន​សមត្ថភាព​ក៏​គេ​លើក​តម្កើង

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គ្រួសារ​ត្រកូល​ហ៊ុន​ដឹកនាំ​ប្រទេស​តាម​វប្បធម៌​គ្រួសារ​និយម ទោះ​កូនៗ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ជា​មនុស្ស​គ្មាន​សមត្ថភាព​ក៏ដោយ ក៏​ពួកគេ​រៀបចំ​លើក​តម្កើង​ឱ្យ​ទៅ​ដឹកនាំ​ប្រទេស​ជាតិ។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​វីដេអូ​ឃ្លីប​មួយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១០ មីនា នេះ​ថា កូនៗ​របស់​លោក ហ៊ុន សែន ដូចជា​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី...

Latest news

© 2021, ដេលី. All rights reserved.