27.4 C
Phnom Penh

TAG

អង្គការ​តម្លាភាព​កម្ពុជា

រាជាណាចក្រ​អច្ឆរិយ​ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ​ខាង​អំពើពុករលួយ​បន្ទាប់ពី​ភូមា ក្នុង​សហគមន៍​អាស៊ាន

ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​២ ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​ក្បែរ​បាត​តារាង ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ ខណៈ​ប្រទេស​ភូមា ជាប់​លេខ​១ ចំណែក​ប្រទេស​ទីម័រលេស មិន​ត្រូវ​បាន​រាប់​ចូល​ក្នុង​សន្ទស្សន៍​ស្ដីពី​អំពើពុករលួយ​នៅ​ឆ្នាំ​២០២៤ នេះ​ទេ។ អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​រាយការណ៍​ស្តីអំពី​សន្ទស្សន៍​អំពើពុករលួយ​ឆ្នាំ​២០២៤ កាលពី​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៤ មេសា នេះ​ថា រាជាណាចក្រ​កម្ពុជា​បន្ត​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៥៨ ក្នុង​ចំណោម​ប្រទេស​១៨០ លើ​ពិភពលោក។ ចំណាត់ថ្នាក់​នេះ បាន​ទាញ​ទម្លាក់​ឱ្យ​ប្រទេស​កម្ពុជា​ជាប់​ជា​ប្រទេស​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​កម្រិត​ទី​៤ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​នៅ​លើ​តែ ៣​ប្រទេស​ប៉ុណ្ណោះ គឺ​ប្រទេស​ភូមា...

កម្ពុជា​ឈរ​លើ​កំពូល​តារាង​លំដាប់​ទី​២​ក្នុង​តំបន់​អាស៊ាន ជុំវិញ​ការ​ប្រព្រឹត្ត​អំពើពុករលួយ

អង្គការ​តម្លាភាព​កម្ពុជា បង្ហាញ​ថា ប្រទេស​កម្ពុជា​ឈរ​កំពូល​តារាង​លំដាប់​ទី​២ ខាង​ប្រព្រឹត្ត​អំពើពុករលួយ បន្ទាប់ពី​ប្រទេស​ភូមា ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ចំណោម​ប្រទេស​ទាំង ១០ ក្នុង​តំបន់​អាស៊ាន។ អង្គការ​តម្លាភាព​កម្ពុជា ចេញ​សេចក្តី​ថ្លែងការណ៍​ព័ត៌មាន​ស្ដីពី​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើពុករលួយ​ប្រចាំ​ឆ្នាំ​២០២៤ នៅ​ថ្ងៃទី​១២ កុម្ភៈ នេះ​ថា ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ កម្ពុជា​ទទួល​បាន​ត្រឹមតែ ២១​ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ពិន្ទុ​សរុប​ចំនួន ១០០។ ដោយសារតែ​ពិន្ទុ​ទាប​បែប​នេះ ទើប​នាំ​ឱ្យ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១៥៨ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០ នៅ​លើ​ពិភពលោក។ ចំណែក​ប្រទេស​ភូមា ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​១៦៨ គឺ​ទទួល​បាន​ត្រឹមតែ ១៦​ពិន្ទុ​ប៉ុណ្ណោះ...

សន្ទស្សន៍​អំពើពុករលួយ​ឆ្នាំ​២០២៣​របស់​កម្ពុជា​ជាប់​ធ្លាក់​ចុះ​៨​លេខ​ដែល​ជា​ចំណាត់ថ្នាក់​អាក្រក់​ជាង​ឆ្នាំ​មុន

អំពើពុករលួយ​ប្រចាំ​ឆ្នាំ​២០២៣ របស់​កម្ពុជា ត្រូវ​គេ​រក​ឃើញ​ថា បាន​ធ្លាក់​ចុះ ៨​លេខ បើ​ធៀប​នឹង​ឆ្នាំ​២០២២ កន្លង​ទៅ ដែល​ធ្វើ​ឱ្យ​សន្ទស្សន៍​ស្ដីពី​អំពើពុករលួយ​ឆ្នាំ​២០២៣ ជាប់​ចំណាត់ថ្នាក់​លេខ​១៥៨ ក្នុង​ចំណោម​ប្រទេស ១៨០​លើ​ពិភពលោក និង​នៅ​ក្នុង​តំបន់​អាស៊ាន។ អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា បាន​ចេញ​របាយការណ៍​ស្ដីពី​សន្ទស្សន៍​អំពើពុករលួយ​ឆ្នាំ​២០២៣ កាលពី​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា កម្ពុជា​ទទួល​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៥៨ ក្នុង​ចំណោម​ប្រទេស ១៨០ លើ​ពិភពលោក ដែល​ជា​ចំណាត់ថ្នាក់​អាក្រក់​ជាង​ឆ្នាំ​២០២២ ចំនួន ៨​កម្រិត...

អង្គការ​តម្លាភាព​កម្ពុជា​អំពាវនាវ​ដល់​រដ្ឋាភិបាល​បង្កើន​តម្លាភាព​នៅ​ក្នុង​លទ្ធកម្ម​របស់​រដ្ឋាភិបាល

អង្គការ​តម្លាភាព​កម្ពុជា (TI Cambodia) អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ ជាពិសេស​រាជរដ្ឋាភិបាល​កម្ពុជា បង្កើន​តម្លាភាព​នៅ​ក្នុង​លទ្ធកម្ម​របស់​រដ្ឋាភិបាល ដោយ​ធានា​ថា​សេចក្ដី​សម្រេច​លើ​លទ្ធកម្ម និង​ព័ត៌មាន​នៅ​លើ​គ្រប់​ដំណាក់កាល​នៃ​ដំណើរការ​លទ្ធកម្ម ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ក្នុង​ទម្រង់​ដែល​មិន​ស្មុគស្មាញ។ យោង​ទៅ​តាម​លទ្ធផល​នៃ​កិច្ចប្រជុំ​សមាជិកភាព​ប្រចាំ​ឆ្នាំ (AMM) លើក​ទី​ពីរ​របស់​អង្គការ​តម្លាភាព​កម្ពុជា (TI Cambodia) ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០២៣ បាន​ឲ្យ​ដឹង​ថា ក្នុង​គោលដៅ​បន្ត​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ និង​លើក​កម្ពស់​តម្លាភាព និង​អភិបាលកិច្ច​ល្អ​នៅ​កម្ពុជា បាន​លើក​អនុសាសន៍​ដោយ​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ ជាពិសេស​រាជរដ្ឋាភិបាល​កម្ពុជា​បង្កើន​តម្លាភាព​នៅ​ក្នុង​លទ្ធកម្ម​របស់​រដ្ឋាភិបាល ធានា​ថា​សេចក្ដី​សម្រេច​លើ​លទ្ធកម្ម និង​ព័ត៌មាន​នៅ​លើ​គ្រប់​ដំណាក់កាល​នៃ​ដំណើរការ​លទ្ធកម្ម...

អង្គការ​តម្លាភាព៖ រដ្ឋាភិបាល​ជំពាក់​បំណុល​បរទេស​ទ្វេភាគី​ជាង​៩​ពាន់​លាន​ដុល្លារ​អាមេរិក

អង្គការ​តម្លាភាព​កម្ពុជា ថា​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២១ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជំពាក់​បំណុល​បរទេស​ជា​លក្ខណៈ​ទ្វេភាគី​ជាង ៩​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​ជំពាក់​មហាអំណាច​កុម្មុយនីស្ត​ចិន​ជាង ៤២​ភាគរយ។ អង្គការ​តម្លាភាព​កម្ពុជា បាន​ចេញ​សេចក្តី​រាយការណ៍​របស់​ខ្លួន​កាលពី​ដើម​ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា ប្រទេស​កម្ពុជា​បាន​ជំពាក់​បំណុល​បរទេស​ជា​លក្ខណៈ​ទ្វេភាគី​ចំនួន ៥​ប្រទេស ក្នុង​នោះ​រួម​មាន ចិន ជប៉ុន កូរ៉េ​ខាងត្បូង បារាំង ឥណ្ឌា ថៃ និង​វៀតណាម ខណៈ​បំណុល​ទាំងនេះ​រាជរដ្ឋាភិបាល​មាន​លទ្ធភាព​ចរចា​ដោះស្រាយ​ត្រឹម​តែ​ក្នុង​ទំហំ ៦​ភាគរយ​ប៉ុណ្ណោះ។ ប្រភព​ដដែល​លើកឡើង​ថា ក្រៅពី​បំណុល​ទ្វេភាគី ប្រទេស​កម្ពុជា​ក៏​មាន​បំណុល​ពហុភាគី​ផង​ដែរ ប៉ុន្តែ​បំណុល​នេះ​មាន​ត្រឹមតែ...

Latest news

© 2021, ដេលី. All rights reserved.