TAG
អធិបតេយ្យភាព
អ្នកឃ្លាំមើល៖ កម្ពុជាមិនអាចធានាអធិបតេយ្យភាពបានទេ បើនៅតែពឹងផ្អែកលើបរទេសដូចសព្វថ្ងៃ
អ្នកឃ្លាំមើលសង្គម បានលើកឡើងថា នយោបាយរបស់កម្ពុជាបច្ចុប្បន្ននេះ គឺជាសញ្ញាគ្រោះថ្នាក់បំផុតសម្រាប់ពលរដ្ឋ និងទឹកដីខ្មែរ ដែលរដ្ឋាភិបាលកម្ពុជាព្យាយាមយកចិត្តវៀតណាម និងចិន ដោយបើកដៃឱ្យពួកគេមករស់នៅរកស៊ីមានបានកើតកូនកើតចៅ និងប្រើប្រាស់ភោគទ្រព្យជាតិរបស់ខ្មែរដូចសព្វថ្ងៃនេះ។
អ្នកវិភាគនយោបាយនិងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ថា កម្ពុជាមិនអាចធានាអធិបតេយ្យភាពរបស់ខ្លួនបានទេ បើរដ្ឋាភិបាលខ្មែរនៅតែបន្តយកចិត្តយកថ្លើមបរទេសដូចជាវៀតណាម ឬចិន ដែលខ្លួនកំពុងអនុវត្តក្នុងពេលបច្ចុប្បន្ននេះ។
លោករិះគន់ថា ការយកកម្ពុជាទៅពឹងលើប្រទេសចិន ឬវៀតណាម...