TAG
អាស៊ីប៉ាស៊ីហ្វិក
បទវិភាគ៖ នៅតំបន់អាស៊ីយ៉ាងតិច ៥ទីតាំង អាចប្រឈមមុខនឹងការផ្ទុះសង្គ្រាម
ក្នុងរយៈពេលជាងមួយទសវត្សមកនេះ នៅតំបន់អាស៊ីគេសង្កេតឃើញមានការរត់ប្រណាំងសព្វាវុធខ្លាំងទៅៗ។ ប្រទេសតូចដែលខំប្រជែងសព្វាវុធជាមួយប្រទេសធំ រួមមានប្រទេសហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កូរ៉េខាងជើង និងកោះតៃវ៉ាន់។
ចំពោះប្រទេសធំមានពីរក្នុងតំបន់នេះ គឺប្រទេសចិន និងឥណ្ឌា ដែលមានប្រជាជនជាង ១៤០០លាននាក់ ប្រហាក់ប្រហែលគ្នាក៏ប្រជែងគ្នាដែរ។ ប្រទេសធំពីរនេះផលិតសព្វាវុធបានខ្លួនឯង ហើយក៏នៅបន្តទិញសព្វាវុធពីក្រៅប្រទេសថែមទៀត។
មូលហេតុដែលមានការរត់ប្រណាំងសព្វាវុធ គឺជាការទប់ទល់នឹងកម្លាំងគំរាមកំហែង ឬការបង្កសង្គ្រាមពីសំណាក់ប្រទេសដែលត្រូវគេមើលឃើញថា បង្កើតឱ្យមានភាពតានតឹងក្នុងការសម្រេចទិសដៅនៃការពង្រីកទឹកដី និងគាបសង្កត់ផ្នែកយោធាឲ្យប្រទេសមួយស្ថិតនៅក្រោមឥទ្ធិពលរបស់ខ្លួន ហើយប្រគល់ដែនអធិបតេយ្យឱ្យស្ថិតក្នុងចំណុះរបស់ខ្លួនថែមទៀត។
នៅក្នុងដំណាក់កាលចុងក្រោយនេះ គេសង្កេតឃើញចិនជាប្រទេសធំទាំងសេដ្ឋកិច្ច និងយោធា បានបង្កើនឧត្តមភាពវិស័យពីរនេះយ៉ាងខ្លាំងទៅលើប្រទេសនៅក្នុងតំបន់។
ចំណែកកូរ៉េខាងជើង ពុំមែនជាប្រទេសធំដូចឥណ្ឌា...
IDEA TALK៖ តើយុទ្ធសាស្ត្រនយោបាយថ្មីរបស់អាមេរិកដែលដកទ័ពចេញពីកាប៊ុល ទៅពង្រឹងសន្តិសុខនៅអាស៊ីប៉ាស៊ីហ្វិក នឹងជះឥទ្ធិពលបែបណាដល់ក្រុមប្រទេសដែលជាសម្ពន្ធមិត្តរបស់ចិន?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ស្តីអំពី៖ «តើយុទ្ធសាស្ត្រនយោបាយថ្មីរបស់អាមេរិកដែលដកទ័ពចេញពីកាប៊ុល ទៅពង្រឹងសន្តិសុខនៅអាស៊ីប៉ាស៊ីហ្វិក នឹងជះឥទ្ធិពលបែបណាដល់ក្រុមប្រទេសដែលជាសម្ពន្ធមិត្តរបស់ចិន?»។