TAG
អំពើពុករលួយ
លោក សម រង្ស៊ី៖ កម្ពុជាបានក្លាយជាឋានសួគ៌ដ៏សុខសាន្តសម្រាប់ក្រុមចោរអន្តរជាតិនិងឧក្រិដ្ឋជនគ្រប់ប្រភេទ
អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ព្រមានថា លោក ហ៊ុន សែន កំពុងតែធ្វើឱ្យបាត់បង់នូវស្ថិរភាព និងសន្តិសុខសម្រាប់តំបន់អាស៊ីភាគអាគ្នេយ៍យ៉ាងធ្ងន់ធ្ងរ ដោយសារតែមេដឹកនាំខ្មែររូបនេះបានបើកដៃឲ្យក្រុមចោរជនជាតិចិនកុម្មុយនីស្ត និងពួកម៉ាហ្វៀរចិន ធ្វើអ្វីៗតាមចិត្តនៅក្នុងប្រទេសកម្ពុជា។
លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៦ មិថុនា នេះថា កម្ពុជាដែលកំពុងដឹកនាំដោយលោក ហ៊ុន សែន សព្វថ្ងៃនេះ បានលាក់ទុកក្រុមឧក្រិដ្ឋជន និងក្រុមចោរអន្តរជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលពួកគេអាចធ្វើសកម្មភាពតាមអំពើចិត្ត...
អតីតមន្ត្រីជាន់ខ្ពស់កម្ពុជាចោទគ្រួសារលោក ទៀ បាញ់ កំពុងប្រព្រឹត្តឧក្រិដ្ឋកម្មធំៗនៅលម្ហសមុទ្រខ្មែរ
អតីតមន្ត្រីជាន់ខ្ពស់ខាងផ្នែកការពារលម្ហសមុទ្រខេត្តកោះកុង ចោទថាក្រុមគ្រួសារត្រកូល ទៀ កំពុងប្រព្រឹត្តឧក្រិដ្ឋកម្មធំៗជាច្រើននៅលម្ហសមុទ្រកម្ពុជាសព្វថ្ងៃនេះ ដូចជាការលាងលុយកខ្វក់ ការរត់ពន្ធប្រេងឥន្ធនៈ ការរត់ពន្ធឈើ ការរត់ពន្ធគ្រឿងញៀន និងរត់ពន្ធអាវុធ ជាដើម។
មន្ត្រីរូបនេះបញ្ជាក់ថា ដែនសមុទ្ររបស់កម្ពុជាសព្វថ្ងៃនេះសឹងតែក្លាយជាតំបន់កាន់កាប់ផ្ដាច់មុខរកផលប្រយោជន៍ឲ្យត្រកូល ទៀ របស់លោក ទៀ បាញ់ ទៅហើយ។
អតីតគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រប្រចាំខេត្តកោះកុង លោក មុំ អស្សនី បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The...
ក្រសួងពាណិជ្ជកម្មផ្ទុះរឿងអំពើពុករលួយជុំវិញការជ្រើសរើសមន្ត្រីក្របខ័ណ្ឌចំនួន៦៦នាក់
ក្រសួងពាណិជ្ជកម្ម កំពុងផ្ទុះរឿងអំពើពុករលួយពេញស្ថាប័នជុំវិញការជ្រើសរើសមន្ត្រីក្របខ័ណ្ឌចំនួន ៦៦នាក់ជាសម្ងាត់ ដោយការសូកលុយក្នុងម្នាក់ៗចន្លោះពី ៣ម៉ឺន ៥ពាន់ដុល្លារទៅ ៤ម៉ឺនដុល្លារអាមេរិក ក្រោមរូបភាពកម្មសិក្សា។
ប្រភពច្បាស់ការណ៍ពីមន្ត្រីក្រសួងពាណិជ្ជកម្មជាច្រើននាក់ បានទម្លាយប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី១ មិថុនា នេះថា ការប្រកាសជ្រើសមន្ត្រីចូលក្របខ័ណ្ឌដើម្បីបម្រើការនៅក្រសួងពាណិជ្ជកម្មចំនួន ៦៦នាក់នាពេលកន្លងមក គ្រាន់តែជាការប្រកាសឱ្យល្អមើលតែប៉ុណ្ណោះ ប៉ុន្តែធាតុពិត ក្រសួងពាណិជ្ជកម្មបានកំណត់អ្នកជាប់ចូលបម្រើការនៅក្នុងក្រសួងចំនួន ៦៦នាក់រួចជាស្រេចហើយ ដែលក្រសួងតម្រូវឱ្យអ្នកទាំងនោះសូកលុយក្នុងម្នាក់ចាប់ពី ៣ម៉ឺន ៥ពាន់ដុល្លារទៅ...
មន្ត្រីពន្ធនាគារខេត្តបាត់ដំបងម្នាក់រងការចោទថាឆបោកប្រាក់ជាង៩ម៉ឺនដុល្លាររត់ការចូលក្របខ័ណ្ឌនគរបាល
ពលរដ្ឋ ១១គ្រួសាររស់នៅឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានចោទអនុប្រធានពន្ធនាគារខេត្តបាត់ដំបងម្នាក់ថាឆបោកប្រាក់ពួកគេជាង ៩ម៉ឺនដុល្លារ ក្រោមលេសថាយកទៅរត់ការដើម្បីជួយកូនៗពួកគេឲ្យចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។
ក្នុងពាក្យបណ្ដឹងមួយចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ភ្ជាប់ជាមួយស្នាមមេដៃ និងឈ្មោះដែលដាក់ទៅក្រសួងមហាផ្ទៃ ឲ្យដឹងថា ពួកគេប្រគល់ប្រាក់ជាង ៩ម៉ឺនដុល្លារទៅអនុប្រធានពន្ធនាគារខេត្តបាត់ដំបង អ្នកស្រី ស៊ឹម សុខុម បន្ទាប់ពីអ្នកស្រីបានសន្យាជួយរត់ការដើម្បីកូនៗរបស់ពួកគាត់បានចូលធ្វើការក្របខ័ណ្ឌនគរបាលជាតិ ប៉ុន្តែបើមិនបាន នឹងប្រគល់ប្រាក់ឲ្យពួកគាត់វិញ។
ប្រភពដដែលអះអាងថា ប្រាក់ជាង ៩ម៉ឺនដុល្លារនេះ ពួកគាត់ទាំង ១១គ្រួសារបានយកទៅឲ្យអ្នកស្រី...
លោក កែវ បេងវឌ្ឍន៍ ដែលពាក់ព័ន្ធរឿងពុករលួយត្រូវបានតែងតាំងជាទីប្រឹក្សាលោក ហ៊ុន សែន
ព្រះមហាក្សត្រខ្មែរសម្តេចព្រះបាទ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងលោក កែវ បេងវឌ្ឍន៍ ជាទីប្រឹក្សាផ្ទាល់របស់លោក ហ៊ុន សែន ឲ្យមានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន ស្របពេលដែលលោកកំពុងជាប់ឈ្មោះក្នុងរឿងអាស្រូវពុករលួយជួយរៀបចំសាច់ញាតិខ្លួនឯងក្នុងស្ថាប័នជាតិ។
ព្រះមហាក្សត្រខ្មែរសម្តេចព្រះបាទ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ដោយទ្រង់យល់ស្របតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ក៏បានតែងតាំងលោក កែវ បេងវឌ្ឍន៍...
ចោរកម្មលួចអត្តសញ្ញាណកំពុងពេញនិយមនៅកម្ពុជា
ចោរកម្មក្នុងពិភពលោកកើតមានស្ទើរគ្រប់ប្រទេស ហើយប្រទេសកម្ពុជាក៏មិនគេចផុតពីអំពើទុច្ចរិតនេះដែរ។ អ្វីដែលមិនដូចគ្នានោះ គឺនៅប្រទេសអនុវត្តច្បាប់ អាជ្ញាធរមានសមត្ថកិច្ចប្រឹងស្វែងរកមុខបណ្ដាញជនទុច្ចរិត រីឯក្នុងព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរសម្ងំមិនហ៊ានប៉ះពាល់ឧក្រិដ្ឋកម្មបែបនេះទេ។
តើប៉ូលិសបរទេសនឹងរកចោរកម្មប្រភេទណាទៀតនៅនៅលើទឹកដីអច្ឆរិយ?
លោក ហាស់ សាន សូមជូនសេចក្តីរាយការណ៍អំពីល្បិចលួចអត្តសញ្ញាណ៖
គេនិយាយថា ល្គឹកណាវិទ្យាសាស្ត្របច្ចេកវិជ្ជាកាន់តែទំនើប រីកចម្រើនជឿនលឿន ការប្រើប្រាស់គ្រឿងបច្ចេកទេសទំនើបទាំងនោះក៏អាចមានមនុស្សយកវាទៅបម្រើគោលបំណងអាក្រក់របស់ពួកនោះដែរ។
ក្នុងអត្ថបទនេះ យើងខ្ញុំព្យាយាមពន្យល់ និងផ្តល់ព័ត៌មានឲ្យសាធារណជនងាយយល់ដឹងតាមលទ្ធភាពដែលអាចធ្វើទៅបាន ពីព្រោះជាការប្រើភាសាពាក្យពេចន៍បច្ចេកទេសខាងប្រព័ន្ធអេឡិចត្រូនិក ហៅថា អ៊ីនធឺណិត ឬអន្តរបណ្ដាញ ដែលពុំមានក្នុងវចនានុក្រមភាសាខ្មែរ។
អ្នករៀនសូត្រខាងបច្ចេកវិទ្យាអេឡិចត្រូនិក គេអាចយល់បានឆាប់រហ័ស។ ចំពោះសាមញ្ញជនធម្មតាវិញ គាត់គ្រាន់តែចេះប្រើប្រាស់ ប៉ុន្តែមិនយល់ជ្រៅអំពីបញ្ហាក្នុងប្រព័ន្ធប្រទាក់ក្រឡាតាមបែបបច្ចេកវិទ្យានោះទេ។
ទោះជាយ៉ាងណាក្តី...
សារព័ត៌មានអន្តរជាតិលាតត្រដាងពីបណ្ដាញរកស៊ីឈើខុសច្បាប់របស់លោក ហ៊ុន ម៉ាណែត
សារព័ត៌មានអន្តរជាតិមួយបានលាតត្រដាងថា ឧត្តមសេនីយ៍ផ្កាយ៣ នៃក្រសួងមហាផ្ទៃដែលមានឈ្មោះថា ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ឬហៅថាឧកញ៉ាជ័យ គឺជាបណ្ដាញរកស៊ីឈើខុសច្បាប់របស់លោក ហ៊ុន ម៉ាណែត ដែលកំពុងប្រកបអាជីវកម្មឈើខុសច្បាប់នៅខាងក្រៅព្រំដែនដីសម្បទានក្នុងខេត្តស្ទឹងត្រែង យ៉ាងអនាធិបតេយ្យសព្វថ្ងៃនេះដោយគ្មានអាជ្ញាធរណាម្នាក់ហ៊ានប៉ះពាល់ឡើយ។
សារព័ត៌មានអន្តរជាតិ Mongabay ដែលមានមូលដ្ឋានក្នុងប្រទេសអង់គ្លេស បានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួនកាលពីចុងសប្តាហ៍កន្លង ដោយបង្ហាញរចនាសម្ព័ន្ធសែស្រឡាយដែលនៅពីក្រោយបទល្មើសរកឈើខុសច្បាប់ និងក្រុមហ៊ុនមួយចំនួន ក្នុងនោះរួមមានលោក ហ៊ុន ម៉ាណែត បេក្ខជនអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា និងមន្ត្រីជាន់ខ្ពស់ផ្កាយ៣ នៅក្រសួងមហាផ្ទៃ...
អ្នកវិភាគនិងមន្ត្រីបក្សប្រឆាំងហៅការតែងតាំងកូនក្នុងស្ថាប័នខ្លួនថាជារបបដឹកនាំដែលសម្លាប់មរតកនិងព្រលឹងជាតិ
អ្នកវិភាគនយោបាយ និងមន្ត្រីបក្សសង្គ្រោះជាតិ ហៅការតែងតាំងកូនចៅរបស់ខ្លួនក្នុងស្ថាប័នដែលខ្លួនកំពុងដឹកនាំ ថាជារបបដឹកនាំសង្គមមួយដែលពោរពេញទៅដោយការសម្លាប់មរតក និងព្រលឹងជាតិ មុននឹងពួកគេកម្ទេចពូជសាសន៍ឯងជាចុងក្រោយដោយសារមានលោក ហ៊ុន សែន ធ្វើជាគំរូ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីបុរសខ្លាំងកាន់អំណាចជិត ៤០ឆ្នាំនៅកម្ពុជា គឺលោក ហ៊ុន សែន បានតែងតាំងកូនស្រីរបស់លោក ជា ចាន់តូ អគ្គទេសាភិបាលនៃធនាគារជាតិកម្ពុជា ឲ្យទៅជាអគ្គទេសាភិបាលរងនៃធនាគារជាតិកម្ពុជា។
ក្នុងព្រះរាជក្រឹត្យចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ កាលពីថ្ងៃទី១ ខែមីនា...
ក្រុមមន្ត្រីគយចោទអគ្គនាយកគយប្រព្រឹត្តអំពើពុករលួយស្ទើរគ្រប់រូបភាពជាង៩ឆ្នាំក្នុងតំណែង
ប្រភពពីផ្ទៃក្នុងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករនៅកម្ពុជា បានលាតត្រដាងថា មន្ត្រីជាន់ខ្ពស់នៃស្ថាប័នគយមួយនេះកំពុងបង្កើតចរន្តពន្យារអាយុ និងចរន្តជំរិតទារលុយពីក្រុមហ៊ុន និងអ្នករកស៊ីនាំទំនិញចេញចូលតូចធំដែលគ្មានខ្នងបង្អែក។
មន្ត្រីរាជការខាងពន្ធដារជាច្រើនបានលាតត្រដាងថា ក្រោយពេលចូលកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករជំនួសលោក ប៉ែន ស៊ីម៉ន ជាង ៩ឆ្នាំ ឬជិតមួយទសវត្សរ៍កន្លងមកនេះ លោក គុណ ញឹម បានប្រព្រឹត្ត និងកំពុងតែប្រព្រឹត្តអំពើពុករលួយតាមគ្រប់រូបភាព ដែលធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានការពេញចិត្តរហូតដល់បានប្រកាសប្រើអំណាចជានាយករដ្ឋមន្ត្រីពន្យារការចូលនិវត្តន៍ ឲ្យបន្តកាន់តំណែងរហូតដល់ឆ្នាំ២០២៥ ដើម្បីបន្តធ្វើទំនើបកម្មស្ថាប័នគយ។
ក្នុងឋានៈជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ...
TI៖ អំពើពុករលួយនៅកម្ពុជាគឺជារនាំងបិទមិនឱ្យក្រុមហ៊ុនបរទេសស្អាតស្អំចូលមកវិនិយោគ
មន្ត្រីជាន់ខ្ពស់អង្គការតម្លាភាពកម្ពុជា (TI) លើកឡើងថា ការចាក់កាន់តែជ្រៅនៃអំពើពុករលួយនៅកម្ពុជាក្នុងស្ថាប័នរដ្ឋ គឺជារនាំងយ៉ាងធំបិទមិនឱ្យក្រុមហ៊ុនបរទេសស្អាតស្អំចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ប្រធានកម្មវិធីសុចរិតភាពធុរកិច្ច និងធនធានរ៉ែនៃអង្គការតម្លាភាពកម្ពុជា លោក តុង សុប្រាជ្ញ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃអង្គារ ទី២១ កុម្ភៈ ថា អំពើពុករលួយនៅកម្ពុជាបានកើតមានក្នុងស្ថាប័នរដ្ឋនានា ដូចជាក្រសួងពន្ធដារ និងស្ថាប័នតុលាការ ជាដើម...