TAG
អំពើពុករលួយ
សមត្ថកិច្ចថាគ្រោះថ្នាក់ចរាចរណ៍មានការកាត់បន្ថយក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ
អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា អះអាងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន រយៈពេល ១០ឆ្នាំចុងក្រោយនេះ កម្ពុជាបានកាត់បន្ថយអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកជាង ៤៥០០នាក់ ដែលស្មើនឹង ៦២% នៃផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយធៀបជាមួយនឹងចំនួនប្រជាជន និងចំនួនយានយន្តដែលកំពុងប្រើប្រាស់ជាក់ស្តែង។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកត្រូវបានកាត់បន្ថយនូវអត្រាអ្នកស្លាប់ពីចំនួន ១៣,១% មកនៅត្រឹមចំនួន ១០,១% ក្នុងចំណោមប្រជាជនចំនួន...
អំពើពុករលួយនៅកម្ពុជាឆ្នាំ២០២២ធ្លាក់ចុះ៧ចំណាត់ថ្នាក់ប៉ុន្តែស្ថិតក្នុងកម្រិតអាក្រក់ដដែល
អង្គការតម្លាភាពកម្ពុជា ឲ្យដឹងថា ស្ថានភាពអំពើពុករលួយនៅកម្ពុជាក្នុងឆ្នាំ២០២២ កន្លងទៅនេះ បានធ្លាក់ចុះ ៧ចំណាត់ថ្នាក់ គឺនៅលេខរៀងទី១៥០ ក្នុងចំណោមបណ្តាប្រទេសចំនួន ១៨០ លើពិភពលោក។ កាលពីឆ្នាំ២០២១ កន្លងទៅ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខរៀងទី១៥៧ នៃបណ្តាប្រទេសចំនួន១៨០។
ប្រធានអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បានធ្វើបទបង្ហាញនៅថ្ងៃអង្គារ ទី៣១ មករា នេះថា កម្ពុជាទទួលបានពិន្ទុ ២៤ លើពិន្ទុអតិបរមា...
លោក សម រង្ស៊ី៖ កម្ពុជាកើតមានអំពើពុករលួយតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន
អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី អះអាងថា កម្ពុជាដែលក្រោមការដឹកនាំរបស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បង្កើតឲ្យមានអំពើពុករលួយក្នុងស្ថាប័នជាតិច្រើនជាងគេបំផុតតាំងពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះបានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៩ មករា ថា ប្រទេសណាក៏មានពលរដ្ឋជំពាក់បំណុលធនាគារដែរ ប៉ុន្តែនៅកម្ពុជាដែលក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលឯកបក្សដែលដឹកនាំដោយលោក ហ៊ុន សែន ពលរដ្ឋខ្មែរត្រូវគេរកឃើញថាបានជំពាក់បំណុលធនាគារ និងបំណុលផ្សេងៗច្រើនជាងគេរហូតដល់វ័ណ្ឌក ដោយសារការដឹកនាំរបស់រដ្ឋាភិបាលមិនត្រឹមត្រូវ ដូចជាការប្រព្រឹត្តអំពើពុករលួយ ជាដើម។
លោក សម រង្ស៊ី បញ្ជាក់ថា...
មន្ត្រីនគរបាលខេត្តបាត់ដំបងចោទស្នងការថាបានប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម
ក្រុមមន្ត្រីនគរបាលខេត្តបាត់ដំបង បានចោទលោក សាត គឹមសាន ស្នងការនគរបាលខេត្តនេះថាបានប្រព្រឹត្តអំពើពុករលួយ និងតែងតាំងមន្ត្រីដែលជាបក្ខពួកជិតស្និទ្ធខ្លួន ឲ្យចូលកាន់តំណែងសំខាន់ៗ ដើម្បីងាយស្រួលប្រព្រឹត្តអំពើពុករលួយជាមួយបនល្បែងស៊ីសង និងការរកស៊ីគ្រឿងញៀននៅតាមមូលដ្ឋានក្នុងខេត្តនេះ។
មន្ត្រីនគរបាលមួយចំនួនដែលធ្លាប់បម្រើការងារនៅតាមអធិការដ្ឋាននគរបាលស្រុក-ក្រុងនានានៃខេត្តបាត់ដំបង បានចោទលោក សាត គឹមសាន ថាបានដោះដូរតួនាទីពួកគាត់តាមទំនើងចិត្ត ហើយដាក់ជំនួសមន្ត្រីណាដែលត្រូវជាបក្ខពួករបស់ខ្លួន នាំឲ្យពួកគាត់មិនសប្បាយចិត្តចំពោះទង្វើរបស់ស្នងការនគរបាលរូបនេះទេ។
មន្ត្រីនគរបាលមួយចំនួនដែលត្រូវលោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ដកតួនាទី និងមន្ត្រីខ្លះទៀតត្រូវលោកស្នងការរូបនេះបិទមិនដាក់ការងារឲ្យធ្វើ ទាមទារឲ្យលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ...
លោក ហ៊ុន សែន ថាការបើកប្រាក់បៀវត្សតាមប្រព័ន្ធធនាគារជាការប្រយុទ្ធប្រឆាំងអំពើពុករលួយ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន អះអាងថា ការបើកប្រាក់បៀវត្សឱ្យមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធតាមប្រព័ន្ធធនាគារ គឺដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយផង និងអាចការពារអំពីសុវត្ថិភាពនៃការដឹកជញ្ជូនប្រាក់សុទ្ធផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នេះថា នៅពេលដែលកម្ពុជាចាប់ផ្ដើមអនុវត្តការបើកប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធតាមប្រព័ន្ធធនាគារ រាជរដ្ឋាភិបាលបានរកឃើញមន្ត្រីខ្មោចរាប់ម៉ឺននាក់ដែលមានតែឈ្មោះក្នុងស្ថាប័ន តែមិនមានមនុស្សធ្វើការ។
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន...
ប្រធានាធិបតីវៀតណាមចុះចេញពីតំណែងចំពេលបក្សកុម្មុយនីស្តបោសសម្អាតអំពើពុករលួយ
លោក Nguyen Xuan Phuc សម្រេចលាលែងពីតំណែងប្រធានាធិបតីវៀតណាម ភ្លាមៗបន្ទាប់ពីបក្សកុម្មុយនីស្តរបស់ប្រទេសនៃសមាគមមួយនៅអាស៊ីអាគ្នេយ៍នេះបន្ទោសលោក ដែលបណ្ដោយឱ្យមន្ត្រីថ្នាក់ក្រោមរបស់លោកប្រព្រឹត្តអំពើពុករលួយ។
នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋាភិបាលវៀតណាម ដែលត្រូវបានបណ្ដាញផ្សាយព័ត៌មាន CNN ចុះផ្សាយបន្តនៅថ្ងៃទី១៨ ខែមករា។
ការលាលែងពីតំណែងដ៏កំពូលរបស់វៀតណាម ធ្វើឡើងស្របពេលដែលបក្សកុម្មុយនីស្តកំពុងបើកការអង្កេតមន្ត្រីបក្ស និងគណៈរដ្ឋមន្ត្រីរបស់លោក Nguyen Xuan Phuc មួយចំនួនដែលសង្ស័យករណីពុករលួយ ហើយក្នុងនោះមានឧបនាយករដ្ឋមន្ត្រី ២រូប និងរដ្ឋមន្ត្រី ៣រូបមានក្នុងបញ្ជីដែលត្រូវរងការចោទថាបានប្រព្រឹត្តអំពើពុករលួយ។
ក្រៅតែពីការស្ដីបន្ទោសទៅលើលោក Nguyen Xuan Phuc...
អ្នកឃ្លាំមើល៖ ការមិនដាក់ទោសអ្នកតែងតាំងសែស្រឡាយក្នុងស្ថាប័នរដ្ឋបង្កផលប៉ះពាល់ដល់សង្គមជាតិធ្ងន់ធ្ងរ
អ្នកឃ្លាំមើលលើកឡើងថា ភាពខ្វះចន្លោះនៃការមិនដាក់បញ្ជូនទោសទណ្ឌទៅលើអ្នកតែងតាំងសែស្រឡាយ និងបក្ខពួកក្នុងស្ថាប័នរដ្ឋនូវច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ បានធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ផលប្រយោជន៍ និងបង្កផលប៉ះពាល់ដល់សង្គមជាតិធ្ងន់ធ្ងរ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី កត់សម្គាល់ថា ការដាក់សែស្រឡាយ និងបក្សពួកនិយមក្នុងស្ថាប័នសាធារណៈរបស់រដ្ឋ ដោយសារអំពើពុករលួយ និងការស៊ីសំណូកសូកប៉ាន់។ ករណីនេះបានធ្វើឲ្យមានទំនាស់ផលប្រយោជន៍នៅក្នុងការមុខតំណែងសាធារណៈ និងការដំឡើងឋានៈបែបនេះ។
លោកបន្តថា បញ្ហានេះវាបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិ និងនាំឲ្យស្ថាប័នសាធារណៈមិនមានសុចរិតភាព ហើយគណនេយ្យភាពទាបដោយឈានទៅដល់ការសម្រេចចិត្តមិនត្រឹមត្រូវលើគោលនយោបាយផ្សេងៗ និងកិច្ចការសាធារណៈដែលជាប្រយោជន៍ពលរដ្ឋ ដោយសារអ្នកសម្រេចចិត្តទាំងនោះមានទំនាស់ផល់ប្រយោជន៍។
លោកបន្ថែមថា មួយវិញទៀត ការដាក់សែស្រឡាយ និងបក្សពួកនិយមនេះក៏បានធ្វើឲ្យបាត់បង់ឱកាស និងភាពស្មើភាពគ្នាក្នុងការទទួលបានការងារ...
TI៖ ការប្រកាសទ្រព្យសម្បត្តិមន្ត្រីរាជការតែចំពោះបុគ្គលសាមី គឺគ្មានភាពសុក្រឹត
អង្គការតម្លាភាពកម្ពុជា (TI) ថាការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់មន្ត្រីដែលធ្វើឡើងចំពោះតែបុគ្គលសាមីដែលមិនតម្រូវឲ្យក្រុមគ្រួសាររបស់ពួកគេប្រកាសទ្រព្យសម្បត្តិ ជាហេតុធ្វើឱ្យការប្រកាសគ្មានភាពសុក្រឹត។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ មករា នេះថា កន្លងមកមន្ត្រីជាប់កាតព្វកិច្ចក្នុងការប្រកាសទ្រព្យសម្បត្តិ និងបំណុល ធ្វើឡើងបានល្អប្រសើរទៅតាមច្បាប់ដែលបានកំណត់ ទោះបីមានការយឺតយ៉ាវតិចតួច ប៉ុន្តែនៅតែអាចកែសម្រួលបាន ដើម្បីឱ្យកិច្ចការនេះប្រព្រឹត្តទៅមានប្រសិទ្ធភាព។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជារូបនេះត្អូញត្អែរថា ផ្អែកទៅតាមច្បាប់ប្រឆាំងអំពើពុករលួយ ការប្រកាសទ្រព្យសម្បត្តិនេះ គឺត្រូវធ្វើឡើងជាសម្ងាត់ដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ព័ត៌មានអំពីទ្រព្យសម្បត្តិ...
ក្រុមឧកញ៉ាឧបត្ថម្ភប្រាក់ជិត៣លានដុល្លារដើម្បីផលិតខ្សែភាពយន្តប្រវត្តិលោក ហ៊ុន សែន
ក្រុមឧកញ៉ាមួយចំនួនដែលបានរំលោភដីធ្លីរបស់ប្រជាពលរដ្ឋ និងបំផ្លាញធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា ឧបត្ថម្ភទឹកប្រាក់ជិត ៣លានដុល្លារដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីផលិតខ្សែភាពយន្តរឿងប្រវត្តិរបស់លោកនាយករដ្ឋមន្ត្រី «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»។
បើតាមបញ្ជីឈ្មោះសប្បុរសជនឧបត្ថម្ភប្រាក់កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលមានចុះហត្ថលេខាអ្នករៀបចំដោយមេបញ្ជាការនៃអគ្គបញ្ជាការដ្ឋានកងអង្គរក្សលោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង បង្ហាញឈ្មោះបុគ្គលចំនួន ២៣នាក់ដែលភាគច្រើនសុទ្ធសឹងតែជាឧកញ៉ា។
ក្នុងបញ្ជីឈ្មោះនោះ ពួកគេបានបរិច្ចាគទឹកប្រាក់ចាប់ពី ៥ម៉ឺនដុល្លារ (៥០០០០ដុល្លារ) រហូតដល់ ៦០ម៉ឺនដុល្លារអាមេរិកក្នុងម្នាក់ ក្នុងនោះលោក...
មន្ត្រីមួយចំនួនស្នើ ACU ស៊ើបអង្កេតករណីពុករលួយក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
មន្ត្រីមួយចំនួនស្នើទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតលើករណីអគ្គនាយកដ្ឋានហិរញ្ញវត្ថុថ្នាក់ក្រោមជាតិនៃក្រសួងសេដ្ឋកិច្ច លោក កែវ បេងវឌ្ឍន៍ ដែលបានដាក់គ្រួសារ និងសាច់ញាតិរបស់ខ្លួនឲ្យចូលធ្វើការនៅក្នុងស្ថាប័នដែលខ្លួនកំពុងដឹកនាំ។
ការស្នើនេះ ធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានហិរញ្ញវត្ថុថ្នាក់ក្រោមជាតិនៃក្រសួងសេដ្ឋកិច្ច លោក កែវ បេងវឌ្ឍន៍ បានដាក់លោក កែវ បេងវី ដែលត្រូវជាប្អូនប្រុសបង្កើត និងលោក កែវ បេងវឌ្ឍន៍វិស្ណុ ត្រូវជាកូនបង្កើត ឲ្យធ្វើជាប្រធាននាយកដ្ឋានគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិទី៣ នៅក្នុងអគ្គនាយកដ្ឋានហិរញ្ញវត្ថុថ្នាក់ក្រោមជាតិនៃក្រសួងសេដ្ឋកិច្ច។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក...