32 C
Phnom Penh

TAG

អ៊ឹម រចនា

រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​សុំ​ឱ្យ​ពលរដ្ឋ​ផ្អាក​បង្កបង្កើន​ផល​ស្រូវ​ប្រាំង​ដោយសារតែ​ខ្វះ​ទឹក​ផ្គត់ផ្គង់

រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ដែល​ជា​ខេត្ត​ជាប់​បឹង​ទន្លេសាប បាន​ចេញ​លិខិត​ណែនាំ​មួយ​នៅ​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០២៤ នេះ ស្នើ​ឱ្យ​ពលរដ្ឋ​ផ្អាក​ធ្វើ​ស្រែ​ប្រាំង​រដូវ​កាល​ទី​២ ព្រោះ​បារម្ភ​ខ្វះ​ទឹក​ផ្គត់ផ្គង់​ដំណាំ​ស្រូវ​ដែល​ដាំដុះ​លើ​ផ្ទៃដី​ជាង ៤​ម៉ឺន​ហិកតារ គឺ​ហួស​កម្រិត​ពី​បរិមាណ​ទឹក​ដែល​អាច​ស្រោចស្រព​បាន ខណៈ​រដ្ឋាភិបាល​បាន​ត្រៀម​ចំណាយ​លើ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រមាណ ៧៧​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​២០២៤ នេះ។ សេចក្ដី​ណែនាំ​របស់​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ឲ្យ​ដឹង​ថា ផែនការ​ទឹក​ស្រោចស្រព​លើ​ការ «បង្កបង្កើន​ផល​ស្រូវ​រដូវ​ប្រាំង​ឆ្នាំ​២០២៣-២០២៤» ចេញ​ផ្សាយ​ដោយ​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​ពោធិ៍សាត់ បាន​ដាក់​ឱ្យ​កសិករ​អនុវត្ត​ត្រឹមតែ ២​ម៉ឺន​ហិកតារ​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​នេះ...

អ្នក​ឃ្លាំមើល​រិះគន់​ថា​បង្កង​ប៉ាក​៤៥​គីឡូក្រាម​ដាក់​លក់​ក្នុង​ស្រុក​ក៏​លក់​អស់​ដែរ មិន​បាច់​នាំចេញ​ទៅ​ចិន​ទេ

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា ក្រសួង​កសិកម្ម​ហាក់​សម្ដែង​នូវ​មោទនភាព​ខ្លាំង​ចំពោះ​ជោគជ័យ​ពី​ការ​នាំចេញ​បង្កង​កណ្តូប ឬ​បង្កង​ប៉ាក​ជាង ៤០​គីឡូក្រាម (៤៥​គីឡូក្រាម) ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ប៉ុន្តែ​ក្រសួង​ក៏​ត្រូវ​ថ្លឹងថ្លែង​ដែរ​ថា ចិន​បាន​រក​ចំណូល​ពី​កម្ពុជា​បាន​ដល់​ទៅ​ជាង ៦​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ​ត្រឹមតែ​រយៈពេល ៧​ខែ​នៅ​ដើម​ឆ្នាំ​២០២៣ នេះ។ អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ កញ្ញា នេះ​ថា ប្រសិនបើ​ក្រសួង​កសិកម្ម​ផ្សព្វផ្សាយ​ការ​នាំចេញ​បង្កង​ប៉ាក​នេះ​ក្នុង​ន័យ​ថា ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ពិសោធ​នាំចេញ​វារី​រស់ នោះ​គឺជា​ខ្លឹមសារ​សមរម្យ​ជាង...

Latest news