29 C
Phnom Penh

TAG

អ៊ុំ វីរៈរដ្ឋ

គណបក្ស​កម្លាំង​ជាតិ​ប្រកាស​សម្ដែង​មតិ​ដោយ​សន្តិវិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ ៣​ថ្ងៃ​ទាមទារ​ឱ្យ​ដោះលែង​សមាជិក​របស់​ខ្លួន

គណបក្ស​កម្លាំង​ជាតិ ប្រកាស​ជួបជុំ​សមាជិក និង​អ្នកគាំទ្រ ដើម្បី​សម្ដែង​មតិ​ដោយ​សន្តិវិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ​រយៈពេល ៣​ថ្ងៃ​ជាប់​គ្នា​នៅ​ចុង​ខែ​មេសា ឆ្នាំ​២០២៤ នេះ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សមាជិក​របស់​ខ្លួន​ចំនួន ២​នាក់ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ក្រោម​ហេតុផល​នយោបាយ​កាលពី​អំឡុង​ខែ​មីនា កន្លង​ទៅ។ គណបក្ស​កម្លាំង​ជាតិ បាន​ចេញ​លិខិត​មួយ​ទៅ​កាន់​រដ្ឋបាល​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០២៤ ដើម្បី​ជូនដំណឹង​ពី​ការ​ប្រមូលផ្ដុំ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២៤ ខាងមុខ​នេះ ក្នុង​បំណង​តវ៉ា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​លោក អ៊ុំ...

បក្ស​កម្លាំង​ជាតិ៖ ការ​ចាប់​ខ្លួន​មន្ត្រី​៣​នាក់​គឺជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ជា​ថ្មី​មក​លើ​បក្ស​ប្រឆាំង

មន្ត្រី​បក្ស​កម្លាំង​ជាតិ និង​មន្ត្រី​សិទ្ធិមនុស្ស​អះអាង​ថា អាជ្ញាធរ​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​ទាំង ៣​នាក់ គឺជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ និង​ជា​ការ​បំភិតបំភ័យ​មក​លើ​គណបក្ស​កម្លាំង​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ថ្មី ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។ សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​កម្លាំង​ជាតិ បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​៣០ ខែ​មីនា ដោយ​បាន​អំពាវនាវ​ជាបន្ទាន់​ឲ្យ​អាជ្ញាធរ​ដោះលែង​លោក អ៊ុំ វីរៈរដ្ឋ អគ្គហិរញ្ញិក​គណបក្ស​កម្លាំង​ជាតិ និង​មន្ត្រី​របស់​ខ្លួន​ពីរ​រូប​ទៀត ក្រោយ​ពេល​ដែល​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ បាន​ចាប់​ខ្លួន​នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៤។ ក្រៅពី​ចាប់​ខ្លួន​លោក អ៊ុំ វីរៈរដ្ឋ មាន​មន្ត្រី​នៃ​អតីត​បក្ស​ប្រឆាំង​ពីរ​រូប​ទៀត​ដែល​ត្រូវ​ចាប់​ខ្លួន គឺ​អ្នកស្រី គុណ...

Latest news