ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
26.3
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
កម្ពុជា-ថៃ
ព័ត៌មានជាតិ
កិច្ចប្រជុំប្រមុខការទូតអាស៊ានបានលទ្ធផលត្រឹមតែបើកឱ្យមានកិច្ចប្រជុំគណៈកម្មាធិការព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី២៤ ធ្នូ នេះ
ឌឹ ខេមបូឌា ដេលី
-
December 23, 2025
កិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានធ្វើឡើងនៅក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានសម្រេចឱ្យសេចក្តីថ្លែងការណ៍មួយដែលគេហៅថាសេចក្ដីថ្លែងការណ៍ប្រធានអាស៊ាន។ សេចក្ដីថ្លែងការណ៍នេះ បានបញ្ជាក់ថា កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែធ្នូ ដើម្បីជជែកអំពីការអនុវត្ត និងការពិនិត្យផ្ទៀងផ្ទាត់បទឈប់បាញ់។ សេចក្ដីថ្លែងការណ៍ប្រធានអាស៊ាននេះ ត្រូវបានគេមើលឃើញនៅលើគេហទំព័រនៃលេខាធិការដ្ឋានអាស៊ាន ចុះផ្សាយថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នេះ។ នៅក្នុងសេចក្តីថ្លែងការណ៍នេះ ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន បានស្វាគមន៍ចំពោះកិច្ចពិភាក្សាស្ដីពីការបន្តបទឈប់បាញ់ឡើងវិញ និងការបញ្ឈប់អរិភាពរវាងកម្ពុជា-ថៃ។ ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍អះអាងថា កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC នឹងធ្វើឡើងនៅថ្ងៃទី២៤...
ព័ត៌មានជាតិ
ជនស៊ីវិលកម្ពុជាស្លាប់កើន ១៩នាក់ រងរបួស ៧៩នាក់ ខណៈជនភៀសសឹកកើនជាង ៥២ម៉ឺននាក់ដោយសារការឈ្លានពានរបស់ថៃ
ឌឹ ខេមបូឌា ដេលី
-
December 23, 2025
រាជរដ្ឋាភិបាលកម្ពុជា អះអាងថា អស់រយៈពេល ១៦ថ្ងៃដែលកងទ័ពថៃ បានបើកការវាយប្រហារឈ្លានពានយ៉ាងកំរោលមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា បានបណ្តាលឱ្យជនស៊ីវិលស្លាប់ ១៩នាក់ រងរបួស ៧៩នាក់ រួមទាំងស្ត្រី កុមារ និងមនុស្សចាស់ផងដែរ ខណៈពលរដ្ឋភៀសសឹកបានកើនដល់ជាង ៥២ម៉ឺននាក់រហូតមកដល់ពេលនេះ។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២២ ធ្នូ នេះថា កងទ័ពឈ្លានពានថៃ បានប្រើអាវុធធុនធ្ងន់ និងគ្រប់ប្រភេទ ដូចជាយន្តហោះទម្លាក់គ្រាប់បែក F-16 នាវាចម្បាំង...
នយោបាយ
ប្រធានសភាពាណិជ្ជកម្មអាមេរិកថានាយករដ្ឋមន្ត្រីថៃចាំផ្ទះលោក អនុធីន ប្រើយុទ្ធសាស្ត្រសង្គ្រាមស្ដារប្រជាប្រិយភាពខ្លួន
ឌឹ ខេមបូឌា ដេលី
-
December 23, 2025
ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា អះអាងថា ការប្រកាសសង្គ្រាមរបស់នាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល ជាមួយកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មក គឺជាយុទ្ធសាស្ត្រស្ដារប្រជាប្រិយភាពរបស់គាត់សម្រាប់ការបោះឆ្នោតខាងមុខ បន្ទាប់ពីគាត់បាត់បង់ការគាំទ្រពីពលរដ្ឋថៃ។ ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា លោក ខេស៊ី បាណែត (Casey Barnett) បានសរសេរលើគណនីហ្វសប៊ុករបស់លោកនៅថ្ងៃទី២២ ធ្នូ នេះថា ក្រោយកាន់តំណែងជានាយករដ្ឋមន្ត្រីអស់រយៈពេល ៩៨ថ្ងៃ ដោយគិតចាប់តាំងពីថ្ងៃទី៥...
ព័ត៌មានជាតិ
ប្រមុខការទូតអាស៊ានឯកភាពឱ្យបើកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC នៅថ្ងៃទី២៤ ធ្នូ
ឌឹ ខេមបូឌា ដេលី
-
December 23, 2025
រដ្ឋមន្ត្រីការបរទេសអាស៊ាន ឯកភាពឱ្យបើកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៤ ខែធ្នូ ខាងមុខនេះ ក្នុងបំណងពិភាក្សាអំពីការអនុវត្ត និងការផ្ទៀងផ្ទាត់បទឈប់បាញ់ និងដើម្បីស្ដារបទឈប់បាញ់ឡើងវិញ រួមទាំងការបញ្ឈប់សកម្មភាពអរិភាពនានាឱ្យបានឆាប់។ ប្រធានអាស៊ាន ចេញសេចក្តីថ្លែងការណ៍ស្ដីពីកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី២២ ធ្នូ នេះថា កិច្ចប្រជុំនេះបានសម្រេចលើលក្ខខណ្ឌ ១០ចំណុច ក្នុងនោះក៏បានរំឭកឡើងវិញអំពីកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា រួមមានការសម្រេចរបស់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅពិសេស (GBC) ថ្ងៃទី៧ ខែសីហា និងសេចក្តីថ្លែងការណ៍រួមក្រុងកូឡាឡាំពួរ ផងដែរ...
ព័ត៌មានជាតិ
ចិន និងអាមេរិក រុញថៃ-កម្ពុជា ឱ្យបញ្ឈប់ការវាយប្រយុទ្ធគ្នាមុនជំនួបប្រមុខការទូតអាស៊ាននៅថ្ងៃទី២២ ធ្នូ
ឌឹ ខេមបូឌា ដេលី
-
December 19, 2025
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បង្ហាញរបាយការណ៍អំពីស្ថានការណ៍សឹកដែលកងទ័ពថៃនៅតែបន្តឈ្លានពានទឹកដីកម្ពុជា នៅយោធភូមិភាគទី៤ និងទី៥។ តាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា ស្ថានការណ៍ជួរមុខក្នុងសមរភូមិយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ កងទ័ពថៃ នៅតែបន្តបាញ់ប្រហារមកកម្ពុជា គិតចាប់ពីម៉ោង ៥ល្ងាចថ្ងៃទី១៨ ធ្នូ។ ក្នុងការវាយប្រហារយ៉ាងកំរោលនេះ កងទ័ពថៃ បានប្រើប្រាស់អាវុធធុនធ្ងន់ដូចជា យន្តហោះចម្បាំង F-16 នាវាចម្បាំង កាំភ្លើងធំ ១៥៥មិល្លីម៉ែត្រ ១០៥មិល្លីម៉ែត្រ...
ព័ត៌មានជាតិ
មន្ត្រីបក្សប្រឆាំងស្នើឱ្យអឺរ៉ុប និងអាមេរិក ដាក់ពង្រាយផ្កាយរណបតាមដានភាគីណាបង្កជម្លោះឈ្លានពានទឹកដីពិតប្រាកដ
ឌឹ ខេមបូឌា ដេលី
-
December 19, 2025
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ស្នើឱ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដាក់ពង្រាយផ្កាយរណបដើម្បីតាមដានផ្ដិតយកភស្តុតាងភាគីដែលឈ្លានពានទឹកដី ព្រោះភាគីថៃ តែងតែបង្កើតភស្តុតាងក្លែងក្លាយដើម្បីលាបពណ៌ និងចោទប្រកាន់កម្ពុជា ថាបានឈ្លានពានទឹកដីរបស់ពួកគេរហូតមកនោះ។ លោក មុត ចន្ថា ដែលជាអតីតនាយកខុទ្ទកាល័យប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា សរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៨ ធ្នូ នេះថា ដើម្បីជម្រះការចោទប្រកាន់ឱ្យជ្រះស្រឡះ និងធានាដល់ការអនុវត្តបទឈប់បាញ់ គួរតែបើកឱ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដាក់ពង្រាយផ្កាយរណបដើម្បីតាមដានសង្គ្រាមព្រំដែនកម្ពុជា-ថៃ ថាតើភាគីណាជាអ្នកឈ្លានពានភាគីណាឱ្យពិតប្រាកដ។ មន្ត្រីបក្សប្រឆាំងរូបនេះបញ្ជាក់ថា កន្លងមក...
ព័ត៌មានជាតិ
ប្រធានអាស៊ានថា កម្ពុជា និងថៃ យល់ព្រមចូលរួមកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី២២ ធ្នូ
ឌឹ ខេមបូឌា ដេលី
-
December 19, 2025
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និយាយថា កម្ពុជានិងថៃ យល់ព្រមចូលរួមកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ក្នុងទីក្រុងកូឡាឡាំពួរ ដើម្បីពិភាក្សាពីការទប់ស្កាត់កុំឱ្យជម្លោះនៅតាមព្រំដែនរវាងប្រទេសទាំងពីររាលដាលកាន់តែខ្លាំង។ លោក អាន់វ៉ា បញ្ជាក់ថា កម្ពុជានិងថៃ ក៏បានយល់ព្រមផងដែរឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានចុះត្រួតពិនិត្យតំបន់ព្រំដែន ហើយប្រមុខកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី នឹងធ្វើដំណើរទៅកាន់តំបន់ព្រំដែននៃប្រទេសទាំងពីរនៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីបន្តការចូលរួមក្នុងកម្រិតយោធា។ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបន្ថែមថា កិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានមានគោលដៅបញ្ចុះបញ្ចូលឱ្យថៃ និងកម្ពុជា ទប់ស្កាត់កុំឱ្យមានភាពតានតឹងកើនឡើងរឹតតែខ្លាំងនៅតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រកាសថា លោកបានទាក់ទងជាមួយមេដឹកនាំថៃ...
ព័ត៌មានជាតិ
បណ្ឌិត គិន ភា ព្រមានថា ថៃនឹងប្រើលេសសង្គ្រាមបំផ្លាញឧក្រិដ្ឋកម្មដើម្បីឈ្លានពានឡាវ និងភូមា នៅសមរភូមិបន្ទាប់
ឌឹ ខេមបូឌា ដេលី
-
December 19, 2025
មន្ត្រីរដ្ឋាភិបាលកម្ពុជា ព្រមានថា សមរភូមិដែលថៃ នឹងបន្តឈ្លានពានបន្ទាប់ពីកម្ពុជា គឺប្រទេសឡាវ និងប្រទេសភូមា ប៉ុន្តែថៃ នឹងប្រើលេសប្តូរឈ្មោះពីសង្គ្រាមឈ្លានពាន ទៅជាសង្គ្រាមបំផ្លាញឧក្រិដ្ឋកម្មបោកប្រាស់តាមអនឡាញវិញ។ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គិន ភា សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៨ ធ្នូ នេះថា ថៃនឹងប្តូរឈ្មោះពីសង្គ្រាមឈ្លានពានទៅជាសង្គ្រាម Scam វិញ ដើម្បីឈ្លានពានប្រទេសឡាវ និងភូមា ប៉ុន្តែធាតុពិត គឺជាសង្គ្រាមឈ្លានពានដដែល គឺដូចដែលថៃ បានធ្វើមកលើកម្ពុជា...
ព័ត៌មានជាតិ
អ្នកឃ្លាំមើលថាប្រជាជនដែលមិនខ្វល់ខ្វាយពីការបាត់បង់ទឹកដី គឺជាប្រជាជនខ្វះទំនួលខុសត្រូវចំពោះជាតិនិងអនាគតខ្លួន
ឌឹ ខេមបូឌា ដេលី
-
December 19, 2025
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៨ ធ្នូ នេះថា ប្រជាជនដែលមិនខ្វល់ខ្វាយចំពោះការបាត់បង់ទឹកដី គឺជាប្រជាជនដែលខ្វះការយល់ដឹងអំពីទំនួលខុសត្រូវចំពោះជាតិ និងអនាគតរបស់ខ្លួន។ លោក សេក សុជាតិ លើកឡើងថា ប្រជាជាតិដែលមិនផ្តល់តម្លៃដល់យុត្តិធម៌ ប្រាកដជានឹងធ្លាក់ចូលក្នុងភាពអវិជ្ជា និងភាពងងឹតនៃផ្លូវគំនិតជាមិនខាន រីឯប្រទេសដែលមិនគោរពយុត្តិធម៌សកល ក៏នឹងក្លាយជាប្រទេសដែលរងការឈឺចាប់យ៉ាងខ្លាំងដែរ នៅពេលអយុត្តិធម៌ជះពន្លឺត្រឡប់មកលើខ្លួនឯងវិញ។ អ្នកឃ្លាំមើលសង្គមរូបនេះ បញ្ជាក់ថា ប្រទេសមួយដែលមិនធ្លាប់ប្រឈមនឹងការបាត់បង់ទឹកដី អាចមិនយល់ច្បាស់ពីតម្លៃនៃការឈឺចាប់ឡើយ ចំណែកប្រទេសកម្ពុជា...
ព័ត៌មានជាតិ
ពលរដ្ឋខ្មែរ-អាមេរិកាំងក្នុងរដ្ឋវ៉ាស៊ីនតោន ប្រកាសធ្វើមហាបាតុកម្មប្រឆាំងអំពើឈ្លានពានរបស់ថៃ មកលើប្រទេសកម្ពុជា
ឌឹ ខេមបូឌា ដេលី
-
December 19, 2025
ពលរដ្ឋខ្មែរ-អាមេរិកាំង កំពុងរស់នៅក្នុងទឹកដីសហរដ្ឋអាមេរិក ប្រកាសធ្វើមហាបាតុកម្មប្រឆាំងអំពើឈ្លានពានរបស់ប្រទេសថៃ មកលើប្រទេសកម្ពុជា នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ សមាគមសំឡេងខ្មែរដើម្បីប្រជាធិបតេយ្យ និងវត្តសាមគ្គីរតនារ៉ាម ក្នុងទីក្រុងតាកូម៉ា រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានចេញថ្លែងការណ៍អំពីការធ្វើមហាបាតុកម្មប្រឆាំងថៃ នៅថ្ងៃទី១៨ ធ្នូ នេះ ដោយអំពាវនាវឱ្យពលរដ្ឋខ្មែរគ្រប់និន្នាការនយោបាយ និងពលរដ្ឋខ្មែរដែលរស់នៅលើសកលលោកទាំងអស់ ចូលរួមក្នុងមហាបាតុកម្មនេះឱ្យបានគ្រប់ៗគ្នា។ ប្រភពដដែលអះអាងថា មហាបាតុកម្មនេះមិនមែនដើម្បីបុគ្គលណាម្នាក់ ឬដើម្បីបក្សនយោបាយ អង្គការ សមាគមណាមួយឡើយ គឺដើម្បីជាតិខ្មែរទាំងមូល ដើម្បីប្រជាជនខ្មែរគ្រប់រូប មិនថាពលរដ្ឋខ្មែររស់នៅទីណា ឬប្រទេសណាឡើយ...
1
...
12
13
14
...
53
Page 13 of 53
Latest news
លោក រ៉ុង ឈុន ស្នើតុលាការកំពូលស្ដារសិទ្ធិនយោបាយ ខណៈរង់ចាំសាលដីកាបណ្ដឹងសារទុក្ខ
June 15, 2026
ពលរដ្ឋថៃជិត ៣០០០នាក់ ចូលទស្សនាប្រាសាទតាក្របី និងភ្នំ៣៥០ មុនការបិទជាបណ្តោះអាសន្ន
June 15, 2026
អាជ្ញាធរកម្ពុជារកឃើញសាច់បង្កកនាំចូលពីថៃជាង ២២០ តោន ខណៈរដ្ឋាភិបាលបង្កើនការបង្ក្រាបការរត់ពន្ធទំនិញ
June 12, 2026
កម្ពុជាបណ្ដេញជនជាតិចិន ១៥៦ នាក់ពាក់ព័ន្ធឆបោកអនឡាញ ខណៈ Amnesty ចោទសួរប្រសិទ្ធភាពយុទ្ធនាការបង្ក្រាប
June 12, 2026
នាយករដ្ឋមន្រ្តីខ្មែរនិងនាយករដ្ឋមន្រ្តីថៃ គ្រាន់តែជួបចាប់ដៃក្នុងកិច្ចប្រជុំអាស៊ាននៅក្រុងហាណូយ
June 12, 2026
© 2021,
ដេលី
. All rights reserved.