32.5 C
Phnom Penh

TAG

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

លោក កឹម សុខា សង្ឃឹម​អូស្ត្រាលី​នឹង​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​ដោយ​រដ្ឋាភិបាល​ឯក​បក្ស លោក កឹម សុខា បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹម​ថា ប្រទេស​អូស្ត្រាលី ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស នឹង​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យ​ទទួល​បាន​នូវ​អ្វីៗ​គ្រប់​យ៉ាង ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែល​មាន​ចែង។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា អូស្ត្រាលី គឺជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​ជឿនលឿន​ដ៏​ធំ​មួយ​ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ប្រទេស​កម្ពុជា​នេះ​ទេ។ លោក​អះអាង​ថា ប្រទេស​អូស្ត្រាលី គឺជា​តួអង្គ​មួយ​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​បង្កើត និង​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស...

IDEA TALK៖ ប្រវត្តិ​នៃ​ដំណើរការ​ចរចា​លម្អិត​ដែល​ឈាន​ទៅ​រក​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២១ ស្តីអំពី៖ «ប្រវត្តិ​នៃ​ដំណើរការ​ចរចា​លម្អិត​ដែល​ឈាន​ទៅ​រក​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១»។

IDEA TALK៖ តើ​ច្បាប់​កំណត់​សញ្ជាតិ​តែ​មួយ​សម្រាប់​ថ្នាក់​ដឹកនាំ​កំពូល​ក្នុង​ស្ថាប័ន​ជាតិ ធ្វើឡើង​ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែរ​ឬ​ទេ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ច្បាប់​កំណត់​សញ្ជាតិ​តែ​មួយ​សម្រាប់​ថ្នាក់​ដឹកនាំ​កំពូល​ក្នុង​ស្ថាប័ន​ជាតិ ធ្វើឡើង​ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែរ​ឬ​ទេ?»។

IDEA TALK៖ ការ​ចូលរួម​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ក្នុង​ការ​ប្រារព្ធ​ខួប ៣០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ខាងមុខ​នេះ

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០២១ ស្ដីពី៖ «ការ​ចូលរួម​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ក្នុង​ការ​ប្រារព្ធ​ខួប ៣០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ខាងមុខ​នេះ»។

IDEA TALK៖ តើ​ប្រទេស​កម្ពុជា​អាច​ពឹង​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ដោះស្រាយ​បញ្ហា​អ្វី​ខ្លះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៧ ខែ​តុលា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ប្រទេស​កម្ពុជា​អាច​ពឹង​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ដោះស្រាយ​បញ្ហា​អ្វី​ខ្លះ?»។

IDEA TALK៖ តើ​ពាក្យ​សេរី​ពហុបក្ស​នៅ​ប្រទេស​កម្ពុជា មាន​ន័យ​បែប​ណា​ក្នុង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៦ ខែ​តុលា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ពាក្យ​សេរី​ពហុបក្ស​នៅ​ប្រទេស​កម្ពុជា មាន​ន័យ​បែប​ណា​ក្នុង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស?»។

IDEA TALK៖ តើ​ដំណើរការ​នៃ​ការ​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ មាន​ឧបសគ្គ និង​មាន​ការ​ប្រព្រឹត្ត​ទៅ​បែប​ណា​ខ្លះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៥ ខែ​តុលា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ដំណើរការ​នៃ​ការ​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ មាន​ឧបសគ្គ និង​មាន​ការ​ប្រព្រឹត្ត​ទៅ​បែប​ណា​ខ្លះ?»។

IDEA TALK៖ ទស្សនៈ​របស់​មហាជន​អំពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៤ ខែ​តុលា ឆ្នាំ​២០២១ ស្តីអំពី៖ «ទស្សនៈ​របស់​មហាជន​អំពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស»។

លោក ហ៊ុន សែន ប្ដេជ្ញា​រក្សា​នូវ​សន្តិភាព​ជូន​កម្ពុជា​ឲ្យខាងតែ​បាន​ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ

លោក ហ៊ុន សែន ប្ដេជ្ញា​ថា​ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ លោក​នឹង​រក្សា​នូវ​សន្តិភាព និង​ស្ថិរភាព​ដែល​កម្ពុជា​ទទួល​បាន​ដោយ​លំបាក​ឱ្យ​បាន​ជាដាច់ខាត ដើម្បី​ធានា​នូវ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ប្រកប​ដោយ​ចីរភាព។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ពី​ជំហរ​របស់​កម្ពុជា​នៅ​ក្នុង​ឱកាស​ទិវា​សន្តិភាព​អន្តរជាតិ ២១ កញ្ញា ឆ្នាំ​២០២១ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ​ថា កម្ពុជា​បាន​ខិតខំ​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​ប្រទេស​មួយ​ដែល​អាច​ចូលរួម​ចំណែក​យ៉ាង​សកម្ម​នៅ​ក្នុង​បុព្វហេតុ​សន្តិភាព​ពិភពលោក ក្រោយ​កម្ពុជា​ឆ្លងកាត់​នូវ​វិបត្តិ​ភ្លើង​សង្គ្រាម​អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លងមក។ បុរស​ខ្លាំង​ដែល​តែង​គំរាម​ចាប់​ពលរដ្ឋ​ខ្លួនឯង បាន​អះអាង​ថា លោក​សូម​ចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ​ដើម្បី​អបអរ​សាទរ​ប្រារព្ធ​ទិវា​សន្តិភាព​អន្តរជាតិ​នេះ ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង​ជា​សកល​អំពី​គុណ​តម្លៃ​នៃ​សន្តិភាព និង​បង្ហាញ​ពី​ឆន្ទៈ​របស់​កម្ពុជា​ក្នុង​ការ​បន្ត​កសាង និង​ថែរក្សា​សន្តិភាព​ឱ្យ​បាន​គង់វង្ស​យូរ​អង្វែង។ បែប​នេះ​ក្តី ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន អស់​រយៈពេល​ជាង...

អ្នកវិភាគ៖ ការបោះបង់​ចោល​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​គឺ​ដូចជា​ការ​កាប់​ព្រៃ​ឫស្សី​ដែល​ការពារ​បន្ទាយលង្វែក​ដូច្នោះ​ដែរ

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម ព្រមាន​ថា ការបោះបង់​ចោល​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ គឺ​មិន​ខុស​ពី​ការ​កាប់​ព្រៃ​ឫស្សី​ដែល​ជា​កំផែង​សម្រាប់​ការពារ​បន្ទាយលង្វែក ឲ្យ​ទ័ព​សៀម​ចូល​វាយលុក​យក​បន្ទាយ​របស់​ខ្លួន​ដូច្នោះ​ដែរ។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២១ ថា ដើម្បី​ឲ្យ​ខ្មែរ​អាច​រក្សា​អធិបតេយ្យ​ជាតិ​របស់​ខ្លួន​បាន កម្ពុជា​ត្រូវតែ​អនុវត្ត​តាម​លិខិតុបករណ៍​អន្តរជាតិ​ដែល​ខ្លួន​បាន​ផ្តល់​សច្ចាប័ន​កន្លងមក ដើម្បី​ចៀសវាង​ធ្វើ​ខ្លួន​ជា​ស្មៅ​ដែល​រេ​តាម​ខ្យល់​ដូច​កាលពី​ទសវត្ស​ឆ្នាំ​១៩៧០ ដែល​បាន​បោះបង់​អព្យាក្រឹតភាព​របស់​ខ្លួន​លួច​សហការ​ជាមួយ​កងទ័ព​វៀតណាម​កុម្មុយនីស្ត ដែល​នាំ​បញ្ហា​ដាក់​ខ្លួន​រហូត​មក​ទល់​សព្វថ្ងៃ​នេះ។ លោក​អះអាង​ថា មេដឹកនាំ​កម្ពុជា​គួរតែ​ប្រើ​ការ​គិត​ជា​លក្ខណៈ​វិជ្ជមាន​ថា ខ្លួន​មិនមែន​ជា​ស្មៅ ហើយ​ពួក​ប្រទេស​មហាអំណាច​ក៏​មិនមែន​ជា​សត្វ​ដំរី​នោះ​ដែរ...

Latest news

© 2021, ដេលី. All rights reserved.