31.7 C
Phnom Penh

TAG

កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

កម្ពុជា-ថៃ ចាប់ផ្តើម​ដក​សព្វាវុធ​ធុន​ធ្ងន់​ចេញពី​តំបន់​ព្រំដែន​ទាំង​សងខាង​តាម​កិច្ចព្រមព្រៀង

កងទ័ព​ប្រទេស​កម្ពុជា និង​កងទ័ព​ប្រទេស​ថៃ ឯកភាព​គ្នា​កំណត់​យក​ផែនការ​ដក​សព្វាវុធ​ធុន​ធ្ងន់​ចេញពី​ព្រំដែន ដោយ​ចាប់ផ្តើម​នៅ​ដើម​ខែ​វិច្ឆិកា ខាងមុខ​នេះ ខណៈ​ផែនការ​ពីរ​ផ្សេង​ទៀត នឹង​ត្រូវ​បន្ត​ធ្វើ​នៅ​ចុង​ខែ​វិច្ឆិកា និង​អំឡុង​ខែ​ធ្នូ។ កាសែត​ថៃ The Nation បាន​រាយការណ៍​នៅ​ថ្ងៃទី​២៩ ខែ​តុលា ឆ្នាំ​២០២៥ នេះ​ថា កិច្ចប្រជុំ​លេខាធិការដ្ឋាន (RBC) ដែល​ធ្វើឡើង​នៅ​ថ្ងៃ​ពុធ​នេះ គឺជា​កិច្ចប្រជុំ​ពិភាក្សា​អំពី​ផែនការ​សកម្មភាព​ដើម្បី​អនុវត្ត​សេចក្តី​សម្រេច​ក្នុង​កិច្ចប្រជុំ​ពិសេស​លើក​ទី​២ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ដែល​ភាគី​ទាំង​ពីរ​បាន​យល់ព្រម​ដក​កងទ័ព និង​អាវុធ​ធុន​ធ្ងន់​ចេញពី​ព្រំដែន​នោះ។ ប្រភព​ដដែល អះអាង​ថា លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​តំបន់...

អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ ប្រកែក​ថា​នាយករដ្ឋមន្ត្រី​ខ្លួន​មិន​បាន​ទទួលស្គាល់​ថា​ថៃ​ឈ្លានពាន​ទឹកដី​កម្ពុជា​ឡើយ

អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ ប្រកែក​ថា ការ​លើកឡើង​របស់​នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) អំពី​ភូមិ​បានណងចាន់ (Ban Nong Chan) និង​ភូមិ​បានណងយ៉ាកែវ (Ban Nong Ya Kaew) គ្រាន់តែ​បញ្ជាក់​ពី​គោលការណ៍​យុត្តិធម៌​ប៉ុណ្ណោះ មិនមែន​ទទួលស្គាល់​ថា​ថៃ ឈ្លានពាន​ទឹកដី​កម្ពុជា នោះ​ឡើយ។ អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ លោក សិរីពង អង្គការសាក់គុលគីត...

អាមេរិក​ដាស់តឿន​រដ្ឋាភិបាល​ថៃ ឱ្យ​ដោះលែង​កងទ័ព​ខ្មែរ​ទាំង ១៨​នាក់​ភ្លាមៗ​ក្រោយ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព

សហរដ្ឋ​អាមេរិក ដាស់តឿន​រដ្ឋាភិបាល​លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) ថា ខ្លួន​ចង់​ឃើញ​ថៃ ដោះលែង​កងទ័ព​ខ្មែរ​ទាំង ១៨​នាក់​ភ្លាមៗ​ក្រោយ​ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ។ ទីភ្នាក់ងារ​សារព័ត៌មាន រ៉យទ័រ (Reuters) បាន​រាយការណ៍​នៅ​ថ្ងៃទី​២៨ តុលា នេះ​ថា មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​របស់​ថៃ បាន​អះអាង​ថា សហរដ្ឋ​អាមេរិក រំពឹង​ថា​ប្រទេស​ថៃ នឹង​ធ្វើការ​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​ចាប់ផ្តើម​ដំណើរការ​ដោះលែង​ទាហាន​កម្ពុជា ទាំង ១៨​នាក់​ភ្លាមៗ បន្ទាប់ពី​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រោម​វត្តមាន​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក...

IDEA TALK៖ ទស្សនៈ​ពលរដ្ឋ​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក ចំពោះ​សន្ធិសញ្ញា​សន្តិភាព​រវាង​កម្ពុជា និង​ថៃ

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​២៨ ខែ​តុលា ឆ្នាំ​២០២៥ ស្តីអំពី៖ «ទស្សនៈ​ពលរដ្ឋ​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក ចំពោះ​សន្ធិសញ្ញា​សន្តិភាព​រវាង​កម្ពុជា និង​ថៃ»។

អ្នក​ឃ្លាំមើល​សាទរ​ចំពោះ​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ ប៉ុន្តែ​បារម្ភ​ពី​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​នៅ​ថ្ងៃ​មុខ

​​​​អ្នកឃ្លាំមើលសង្គម បង្ហាញទាំងការសាទរ និងការព្រួយបារម្ភ​ជុំវិញ​កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា បង្ហាញ​ទាំង​ការ​សាទរ និង​ការ​ព្រួយបារម្ភ​ជុំវិញ​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ ដោយសារ​បាន​បញ្ចៀស​នូវ​សង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ ប៉ុន្តែ​បារម្ភ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ទៅ​ថ្ងៃ​មុខ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ តុលា នេះ​ថា ខ្លឹមសារ​ដែល​បាន​ចែង​ស្ដីពី​ជំហរ​រួម​រវាង​កម្ពុជា-ថៃ នៅតែ​មាន​ចន្លោះ​ប្រហោង និង​មាន​ភាព​ទូលំទូលាយ ដែល​នេះ​គឺជា​ការ​ព្រួយបារម្ភ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ទៅ​ថ្ងៃ​មុខ​លើ​កិច្ចព្រមព្រៀង​នេះ។ លោក​បន្ត​ថា ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នេះ មិន​បាន​ចែង​អំពី​ការ​ដក​កងទ័ព​ថៃ ចេញពី​តំបន់​ភ្នំទ្រព្យ...

IDEA TALK៖ តើ​កម្ពុជា​ចំណេញ និង​ខាត​អ្វី​ខ្លះ​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា-ថៃ?

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​២៧ ខែ​តុលា ឆ្នាំ​២០២៥ ស្តីអំពី៖ «តើ​កម្ពុជា​ចំណេញ និង​ខាត​អ្វី​ខ្លះ​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា-ថៃ?»។

អតីត​នាយ​ទាហាន​ជាន់ខ្ពស់​បារម្ភ​អំពី​អវត្តមាន​ចិន ក្នុង​ពិធី​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ ស្ដីពី​ជម្លោះ​ព្រំដែន

​​អ្នកឃ្លាំមើល ព្រួយបារម្ភ អំពីការអវត្តមានចិនក្នុងពិធីចុះ​ហត្ថ​លេខា​លើ​​​​កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃស្តីពីជម្លោះព្រំដែន អតីត​នាយ​ទាហាន​ជាន់ខ្ពស់​នៃ​ភាគី​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ព្រួយបារម្ភ​អំពី​អវត្តមាន​ចិន ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ ស្ដីពី​ជម្លោះ​ព្រំដែន​ដែល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នឹង​ធ្វើ​ជា​អធិបតី​នា​ពេល​ខាងមុខ​នេះ ទំនង​ជា​មិន​អាច​បញ្ចប់​សង្គ្រាម​បាន​នោះ​ទេ។ លោក ជុំ ឈាង លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២១ តុលា នេះ​ថា តំបន់​អាស៊ាន...

IDEA TALK៖ តើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ ពេល​ខាងមុខ​នឹង​មាន​ប្រសិទ្ធភាព​កម្រិត​ណា និង​បាន​យូរ​ប៉ុនណា?

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​២២ ខែ​តុលា ឆ្នាំ​២០២៥ ស្តីអំពី៖ «តើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ ពេល​ខាងមុខ​នឹង​មាន​ប្រសិទ្ធភាព​កម្រិត​ណា និង​បាន​យូរ​ប៉ុនណា?»។

Latest news

© 2021, ដេលី. All rights reserved.