31.7 C
Phnom Penh

TAG

កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

លោក ហ៊ុន សែន ចាត់ទុក​ទាហាន​ខ្មែរ​ទាំង​១៨​នាក់​បាន​ធ្វើ​ពលីកម្ម​ដើម្បី​ជាតិ​ចាប់តាំងពី​ថ្ងៃ​កងទ័ព​ថៃ​ចាប់​ខ្លួន

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ចាត់ទុក​ទាហាន​ខ្មែរ​ទាំង ១៨​នាក់​ថា​បាន​ធ្វើ​ពលីកម្ម​ដើម្បី​ជាតិ​រួច​ស្រាប់​ទៅ​ហើយ​ចាប់តាំងពី​ថ្ងៃ​ដែល​កងទ័ព​ថៃ ចាប់​ខ្លួន​មក​ម្ល៉េះ។ អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន សែន លើកឡើង​បែប​នេះ​នៅ​ក្នុង​ពិធី​បើក​អនុសំវច្ឆរៈ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​៣៣ នៅ​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ នេះ ដោយ​សុំទោស​ជា​សាធារណៈ​ទៅ​កាន់​ក្រុម​គ្រួសារ និង​សាច់ញាតិ​កងទ័ព​កម្ពុជា ទាំង ១៨​នាក់ ព្រោះ​លោក​បាន​ចាត់ទុក​ថា​កងទ័ព​ទាំង ១៨​នាក់​នោះ​បាន​ពលី​ដើម្បី​ជាតិ​រួច​បាត់​ទៅ​ហើយ ប៉ុន្តែ​មិនមែន​ក្នុង​នាម​ជា​ឈ្លើយសឹក​សង្គ្រាម​នោះ​ទេ។ លោក ហ៊ុន សែន លើក​ជា​សំណួរ​ទៅ​កាន់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា...

លោក ហ៊ុន ម៉ាណែត ប្រកាស​ប្ដេជ្ញា​នៅតែ​រក្សា​ជំហរ​រក​សន្តិភាព​ជាមួយ​ប្រទេស​ថៃ ដោយ​សន្តិវិធី

ប្រមុខរាជរដ្ឋាភិបាលប្រទេសកម្ពុជា នៅតែរក្សាជំហររកសន្តិភាពជាមួយប្រទេសថៃឡង់ដ៍ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្ដេជ្ញា​បន្ត​រក្សា​ជំហរ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃឡង់ដ៍ ដោយ​សន្តិវិធី ព្រោះ​សង្គ្រាម​មិន​ផ្តល់​ផលប្រយោជន៍​ណាមួយ​ដល់​ប្រទេស​ជាតិ និង​ប្រជាជន​ឡើយ។ លោក ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៤ វិច្ឆិកា ថា លោក​បាន​ជួប​ពិភាក្សា​តាម​ទូរសព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ដើម្បី​ពិភាក្សា​អំពី​ការ​បន្ត​ស្វែងរក​ដំណោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ដោយ​សន្តិវិធី។ លោក​ថា ការ​ដោះស្រាយ​បញ្ហា​ដោយ​អំពើ​ហិង្សា ឬ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ...

នាយករដ្ឋមន្ត្រី​ថៃ អះអាង​ថា​ការ​បាញ់​ប្រហារ​ពី​ទាហាន​ថៃ ជា​ការ​តបត​ដៃ​ដើម្បី​ការពារ​ខ្លួន​និង​ធ្វើ​បាន​ល្អ​បំផុត

នាយករដ្ឋមន្រ្តីថៃ អះអាងថា ការបាញ់ពីទាហានថៃ ជាការតបតដៃ ការពារខ្លួន នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) អះអាង​ថា កងកម្លាំង​ថៃ ធ្វើ​បាន​ល្អ​បំផុត​ចំពោះ​ការ​បាញ់​លើ​ពលរដ្ឋ​ខ្មែរ​បណ្តាល​ឱ្យ​មាន​អ្នក​រង​របួស និង​ស្លាប់ ហើយ​ថា​ថៃ មាន​វិធី​ផ្ទាល់ខ្លួន​ក្នុង​ការ​ដោះស្រាយ​រួចរាល់​ហើយ។ កាសែត​ថៃ Thai Enquirer បាន​ចុះផ្សាយ​សម្ដី​នាយករដ្ឋមន្ត្រី​ថៃ នៅ​ថ្ងៃទី​១៣ វិច្ឆិកា នេះ​ថា ការ​ផ្ទុះ​អាវុធ​នៅ​តំបន់​ព្រំដែន​ជាប់​នឹង​ភូមិ​ព្រៃចាន់ ឬ...

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ប្រកាស​ប្ដេជ្ញា​ថា​មិន​ព្រម​ចាញ់​ប្រទេស​ថៃឡង់ដ៍​ជាដាច់ខាត

លោក ហ៊ុន សែន ប្រកាសប្តេជ្ញាថា មិនព្រមចាញ់ប្រទេសថៃឡង់ដ៍ជាដាច់ខាត ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បង្ហាញ​ជំហរ​ទៅ​កាន់​ប្រទេស​ថៃ ថា ប្រទេស​កម្ពុជា នឹង​មិន​ធ្វើ​សម្បទាន​អធិបតេយ្យ​ជាតិ ឬ​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្លួន​ចំពោះ​ការ​ឈ្លានពាន​ពី​ប្រទេស​ថៃ ជាដាច់ខាត ព្រោះ​ការ​វាយប្រហារ​ពី​សំណាក់​កងកម្លាំង​ប្រដាប់​អាវុធ​ថៃ មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ព្រៃចាន់ ខេត្ត​បន្ទាយមានជ័យ គឺជា​ការ​រំលោភ​លើ​ច្បាប់​អន្តរជាតិ​ដែល​មិន​អាច​ប្រកែក​បាន។ ព្រឹទ្ធសភា​ប្រទេស​កម្ពុជា ចេញ​សេចក្តី​ថ្លែងការណ៍ កាលពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា ដែល​ទើប​នឹង​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៣ វិច្ឆិកា នេះ​ថា...

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ព្រមាន​ថា សង្គ្រាម​រវាង​កម្ពុជា និង​ថៃ ទំនង​ជា​នឹង​ផ្ទុះ​ឡើងវិញ​សាជាថ្មី

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ព្រមាន​ថា សង្គ្រាម​រវាង​កម្ពុជា និង​ថៃ ទំនង​ជា​នឹង​ផ្ទុះ​ឡើងវិញ​សាជាថ្មី ព្រោះ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ប្រទេស​ទាំង​ពីរ​មិន​អាច​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ ឬ​អំពើ​ឈ្លានពាន​របស់​ប្រទេស​ថៃ មក​លើ​កម្ពុជា បាន​ទេ។ អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១២ វិច្ឆិកា ថា សេចក្តី​ថ្លែងការណ៍​រួម​ទីក្រុង​កូឡាឡាំពួរ វាង​កម្ពុជា-ថៃ មិនមែន​ជា «សន្ធិសញ្ញា» ឬ «កិច្ចព្រមព្រៀង» ដែល​ជា​មូលដ្ឋាន​ច្បាប់​មាន​អំណាច​ចាប់​បង្ខំ​ក្នុង​ការ​អនុវត្ត ឬ​ជា​យន្តការ​អន្តរជាតិ ដើម្បី​តាមដាន​លើ​ការ​អនុវត្ត...

ពលរដ្ឋ​ខ្មែរ​ម្នាក់​ស្លាប់ និង​របួស ៣​នាក់​ដោយសារ​ការ​បាញ់​រះ​របស់​ទាហាន​ថៃ មក​លើ​ពលរដ្ឋ​ខ្មែរ

ជនស៊ីវិល​ខ្មែរ​ម្នាក់​ស្លាប់ និង​របួស ៣​នាក់ នៅ​ម៉ោង​ជិត ៤​រសៀល​ថ្ងៃទី​១២ ខែ​វិច្ឆិកា នេះ បន្ទាប់ពី​កម្លាំង​ទាហាន​ថៃ បាន​ប្រើ​កាំភ្លើង RPD បាញ់​ប្រហារ​មក​លើ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ស្នាក់នៅ​ក្នុង​ជម្រក​កៅស៊ូ​តង់​ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា ស្ថិត​នៅ​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នៃ​ការ​បាញ់​ប្រហារ​របស់​ទាហាន​ថៃ មក​លើ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ បាន​កើតឡើង​នៅ​ម៉ោង​ប្រមាណ ៤​រសៀល ដោយ​ទាហាន​ថៃ...

មេ​សិទ្ធិមនុស្ស​រដ្ឋាភិបាល​កម្ពុជា ជំរុញ​ឱ្យ​អង្គការ​សហប្រជាជាតិ​ជួយ​អន្តរាគមន៍​ដោះលែង​ទាហាន​ទាំង ១៨​នាក់

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី ជំរុញ​ឱ្យ​ប្រធាន​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក្នុង​ទីក្រុង​ហ្សឺណែវ លោក Rory Mongoven ជួយ​អន្តរាគមន៍​ដោះលែង​ទាហាន​កម្ពុជា ទាំង ១៨​នាក់ ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ប្រទេស​ថៃ អស់​រយៈពេល​ជាង ១០០​ថ្ងៃ (១០៥​ថ្ងៃ) មក​នេះ។ លោក កែវ រ៉េមី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១១ វិច្ឆិកា ថា លោក​ជំរុញ​ឱ្យ​លោក Rory...

ក្រសួង​ការពារ​ជាតិ​កម្ពុជា​បន្ត​អំពាវនាវ​ឱ្យ​ភាគី​ថៃ ដោះលែង​ទាហាន​ខ្មែរ​ទាំង ១៨​នាក់​ត្រឡប់​មក​វិញ

ក្រសួង​ការពារ​ជាតិ​កម្ពុជា ស្នើ​ឱ្យ​ភាគី​ថៃ ដោះលែង​ទាហាន​ខ្មែរ​ទាំង ១៨​នាក់ ត្រឡប់​មក​ប្រទេស​កំណើត​វិញ ខណៈ​កងទ័ព​ថៃ ទាមទារ​ឱ្យ​កម្ពុជា​អនុវត្ត​នូវ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ចំនួន មុន​នឹង​គេ​ដោះលែង​ទាហាន​ខ្មែរ​ទាំងនេះ។ ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​០៤ វិច្ឆិកា ដោយ​អំពាវនាវ​ទៅ​កាន់​ភាគី​ថៃ ឱ្យ​ដោះលែង​កងទ័ព​កម្ពុជា ទាំង ១៨​នាក់ ឱ្យ​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​ឱ្យ​បាន​ឆាប់ ដើម្បី​ឱ្យ​ពួកគេ​អាច​ជួបជុំ​ក្រុម​គ្រួសារ​ប្រកប​ដោយ​សុខ​សុវត្ថិភាព ស្របតាម​ច្បាប់​មនុស្សធម៌​អន្តរជាតិ។ ប្រភព​ដដែល អះអាង​ថា គិត​ត្រឹម​ថ្ងៃទី​០៤ ខែ​វិច្ឆិកា នេះ គឺ​មាន​រយៈពេល ៣​ខែ ៨​ថ្ងៃ​ហើយ...

ការ​ដក​សព្វាវុធ​ធុន​ធ្ងន់​ចេញពី​តំបន់​ព្រំដែន ចាប់ផ្តើម​ពី​ស្រុក​ជាំក្សាន្ត និង​ស្រុក​រវៀង ខេត្ត​ព្រះវិហារ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​កម្ពុជា អះអាង​ថា ការ​ដក​ចេញ​អាវុធ និង​យុទ្ធោបករណ៍​បំផ្លិចបំផ្លាញ​ធុន​ធ្ងន់​សម្រាប់​ដំណាក់កាល​ទី​១ គឺជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ពី​កាយវិការ​សុច្ឆន្ទៈ និង​ការ​តាំងចិត្ត​ដ៏​ម៉ឺងម៉ាត់​ឥត​ងាករេ​ខាង​ប្រទេស​កម្ពុជា ក្នុង​ការ​អនុវត្ត​សេចក្តី​ថ្លែងការណ៍​រួម ស្ដីពី​សន្តិភាព​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍។ លោក​រដ្ឋមន្ត្រី ទៀ សីហា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​០៤ វិច្ឆិកា ថា ប្រទេស​កម្ពុជា​សង្ឃឹម​យ៉ាង​មុតមាំ​ថា ភាគី​ទាំង​ពីរ​នឹង​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​សេចក្តី​ថ្លែងការណ៍​រួម​ទីក្រុង​កូឡាឡាំពួរ ស្វែងរក​សន្តិភាព​រវាង​ប្រទេស​ទាំង​ពីរ​ដោយ​ភាព​ស្មោះត្រង់ សុច្ឆន្ទៈ និង​តម្លាភាព។ លោក ទៀ សីហា អះអាង​ថា ការ​ដក​អាវុធ​ធុន​ធ្ងន់​សម្រាប់​ដំណាក់កាល​ទី​១ ដែល​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​កាន់​ទីតាំង​ដើម​វិញ​ជិត​ក្រុង​ភ្នំពេញ...

រដ្ឋាភិបាល​កម្ពុជា​បន្ត​អំពាវនាវ​ឱ្យ​ភាគី​ថៃ ដោះលែង​ទាហាន​ទាំង ១៨​នាក់ ទោះ​ប្រទេស​ទាំង​ពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​រួចរាល់

រាជរដ្ឋាភិបាលខ្មែរ អំពាវនាវឲ្យដោះលែងឈ្លើយសឹក១៨នាក់ ភាគីថៃមិនធ្វើតាម ក្រសួង​ការពារ​ជាតិ​ប្រទេស​កម្ពុជា បន្ត​អំពាវនាវ​ដល់​ភាគី​ថៃ ឱ្យ​ដោះលែង​វីរ​កងទ័ព​ខ្មែរ​ទាំង ១៨​នាក់​ឱ្យ​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​ឱ្យ​បាន​ឆាប់​ជាទីបំផុត ដើម្បី​ឱ្យ​ពួកគេ​អាច​ជួបជុំ​ក្រុម​គ្រួសារ​ប្រកប​ដោយ​សុខ​សុវត្ថិភាព ស្រប​តាម​ច្បាប់​មនុស្សធម៌​អន្តរជាតិ។ ក្រសួង​ការពារ​ជាតិ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៣០ តុលា នេះ​ថា គិត​ត្រឹម​ថ្ងៃទី​៣០ ខែ​តុលា នេះ គឺ​មាន​រយៈពេល ៣​ខែ និង ៣​ថ្ងៃ​ហើយ (៩៣​ថ្ងៃ) ដែល​វីរ​យុទ្ធជន​ទាំង ១៨​នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ឃុំគ្រង​ដោយ​យោធា​ថៃ ចាប់តាំងពី​ចុងខែ​កក្កដា ឆ្នាំ​២០២៥...

Latest news

© 2021, ដេលី. All rights reserved.