TAG
កូដកម្ម
មេដឹកនាំសហជីពទាមទារឱ្យក្រសួងការងារដោះស្រាយវិវាទជូនបុគ្គលិកណាហ្គាវើលដ៍ដោយស្មោះត្រង់
មេដឹកនាំកម្មករដ៏ល្បីល្បាញនៅកម្ពុជា អំពាវនាវឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រេចចិត្តដោយស្មោះត្រង់ចំពោះការដោះស្រាយវិវាទជូនកម្មករនិយោជិតរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ ជាបន្ទាន់ ដើម្បីចៀសវាងការអូសបន្លាយពេលនាំឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់កម្មករទាំងនោះ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ថា លោកសង្កេតឃើញថាក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីតធីត បានបញ្ឈប់កម្មករនិយោជិតដោយបង្ខំ ខណៈកម្មករទាំងនោះមិនបានប្រព្រឹត្តកំហុសទាល់តែសោះ ហើយការបញ្ឈប់បែបនេះ គឺជាការរំលោភច្បាប់ការងារយ៉ាងធ្ងន់ធ្ងរចំពោះកម្មករ។
លោក រ៉ុង ឈុន អះអាងថា...
បុគ្គលិក Naga World បន្តធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ ទោះបីត្រូវក្រុមសន្តិសុខរុញច្រាន
បុគ្គលិកក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ (Naga World) ជាង ១ពាន់នាក់ បាននាំគ្នាបន្តធ្វើកូដកម្មដោយសន្តិវិធី ដើម្បីទាមទារលក្ខខណ្ឌការងារចំនួន ៩ចំណុចពីក្រុមហ៊ុន។ ក្នុងអំឡុងពេលតវ៉ានៅខាងមុខក្រុមហ៊ុននៅថ្ងៃទី២៧ ធ្នូ ក្រុមសន្តិសុខរាជធានីភ្នំពេញ បានរុញច្រាន និងបន្តដាក់របាំងរារាំងបុគ្គលិកដោយមិនឱ្យពួកគេចូលទៅជិតក្រុមហ៊ុនឡើយ។
ក្រុមបុគ្គលិកបានប្ដេជ្ញាចិត្តថា ទោះបីជាពួកគាត់ត្រូវអាជ្ញាធររុញច្រានយ៉ាងណាក៏ដោយ គឺពួកគាត់មិនបញ្ឈប់ការតវ៉ានេះទេ ប្រសិនបើភាគីក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធមិនព្រមដោះស្រាយវិវាទការងារដល់ពួកគេឲ្យបានសមរម្យដែលអាចទទួលយកបាននោះ។
កន្លងមក ក្រុមបុគ្គលិកទាំងនោះធ្លាប់លើកឡើងថា បើសិនជាអាជ្ញាធរនៅតែមិនព្រមដោះស្រាយវិវាទការងារនេះ វាបង្ហាញឱ្យឃើញថា រដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធមានភាពលម្អៀងទៅភាគីក្រុមហ៊ុន។ ករណីនេះ...