31 C
Phnom Penh

TAG

កែវ អូម៉ាលីស

លោក គ្រី ម៉ះផល រួច​ពី​ការ​ចោទប្រកាន់​របស់​តុលាការ​អាមេរិក តែ​ភស្តុតាង​បង្ហាញ​ថា​មន្ត្រី​ខ្មែរ​និង​បក្ស​កាន់​អំណាច​ជាប់​ពាក់ព័ន្ធ​ការ​ជួញដូរ​ស្វា

តុលាការ​អាមេរិក សម្រេច​ជា​ឯកច្ឆន្ទ​លើកលែង​ការ​ចោទប្រកាន់​លើ​ប្រធាន​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ លោក គ្រី ម៉ះផល ពី​បទ​សមគំនិត និង​រត់​ពន្ធ​ស្វា​ព្រៃ នៅ​រសៀល​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៤ នេះ ប៉ុន្តែ​ភស្តុតាង​ដែល​ដាក់​ក្នុង​តុលាការ បង្ហាញ​ឲ្យ​ឃើញ​អំពើពុករលួយ​ក្នុង​ការ​ជួញដូរ​សត្វ​ស្វា​ក្ដាម​ខុស​ច្បាប់​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ខ្មែរ និង​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ទ្រង់ទ្រាយ​ធំ។ ក្រោយ​ជំនុំ​ជម្រះក្តី​ដែល​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល​ពីរ​សប្តាហ៍ (ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​២២ ខែ​មីនា) គណៈវិនិច្ឆ័យ​ទាំង ១២​រូប​នៃ​តុលាការ​សហព័ន្ធ​អាមេរិក នៅ​ទីក្រុង​ម៉ៃអាម៊ី (Miami) ក្នុង​រដ្ឋ​ហ្លូរីដា (Florida)...

ពាណិជ្ជកម្ម​ស្វា៖ មនុស្ស​៨​នាក់​រួម​មាន​មន្ត្រី​កម្ពុជា​២​រូប​ផង​ចាប់​ចោទ​ជួញដូរ​សត្វ​ស្វា​កន្ទុយ​វែង​ចូល​អាមេរិក

អត្ថបទ​ដោយ៖ ហាស់ សាន មនុស្ស​ធ្វើ​ពាណិជ្ជកម្ម ឬ​ជំនួញ​សត្វ​ស្វា​ជាច្រើន​នាក់ មាន​ទាំង​ជនបរទេស មាន​ទាំង​មន្ត្រី​រាជការ​នៃ​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា ជាប់​កុន​ក្នុង​សំណាញ់​ច្បាប់​សហរដ្ឋ​អាមេរិក​រហូត​ដល់​ខែ​មីនា ឆ្នាំ​២០២៤ នេះ។ សវនាការ​ជម្រះ​ក្តី​បាន​ផ្តើម​កាលពី​ថ្ងៃ​ចន្ទ ទី​១១ ខែ​មីនា ហើយ​បាន​បន្ត​រហូត​ដល់​ថ្ងៃទី​១៨ ប៉ុន្តែ​មិន​ទាន់​សម្រេច​ថា​យ៉ាងណា​នៅឡើយ​ទេ ក្រោយពី​ចៅក្រម រដ្ឋអាជ្ញា និង​មេធាវី​ការពារ​ជន​ជាប់ចោទ បាន​ព្រមព្រៀង​ជ្រើសរើស​គណៈ​ប្រជា​វិនិច្ឆ័យ​ក្តី ហៅថា jury pool ចំនួន​ប៉ុន្មាន​នាក់​រួច​មក។ ការិយាល័យ​រដ្ឋអាជ្ញា​ប្រចាំ​តំបន់​ខាងត្បូង​ក្នុង​រដ្ឋ​ផ្លរីដា នៃ​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក បាន​ចោទ​តាម​ផ្លូវ​ច្បាប់​ពាណិជ្ជករ​ជំនួញ​សត្វ​ស្វា ៨​នាក់...

PETA៖ ភស្តុតាង​ជាច្រើន​បង្ហាញ​ថា​រដ្ឋាភិបាល​កម្ពុជា​ជាប់​ពាក់ព័ន្ធ​ការ​រៀបចំ​ផ្គត់ផ្គង់​កសិដ្ឋាន​ចិញ្ចឹម​ស្វា​ក្តាម​ដោយ​ខុស​ច្បាប់

អង្គការ​មនុស្ស​សម្រាប់​មើល​ថែ​សត្វ​ប្រកប​ដោយ​សីលធម៌ (People for the Ethical Treatment of Animals) ឬ​ហៅ​កាត់​ថា ភីតា (PETA) ទម្លាយ​ថា ខ្លួន​ទទួល​បាន​ភស្តុតាង​ជាច្រើន​ដែល​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើ​រយៈពេល​ពេញ ១​ឆ្នាំ​ក្នុង​ការ​រៀបចំ​ផ្គត់ផ្គង់​កសិដ្ឋាន​ចិញ្ចឹម​ស្វា​នៅ​កម្ពុជា ដែល​មាន​ឈ្មោះ​ថា Vanny Bio Research ជាមួយ​នឹង​សត្វ​ស្វា​ដែល​ចាប់​ដោយ​ខុស​ច្បាប់។ អង្គការ PETA បាន​រៀបរាប់​នៅ​លើ​គេហទំព័រ ឬ​វេបសាយ​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៩ ខែ​មីនា...

Latest news