TAG
ខៀវ សំផន
លោក ខៀវ សំផន ស្នើសុំអាចប្រើកុំព្យូទ័របន្តដើម្បីសរសេរបញ្ចប់សៀវភៅដែលលោកបានចងក្រង
មេធាវីការពារក្ដីឲ្យអតីតមេដឹកនាំខ្មែរក្រហមលោក ខៀវ សំផន បានស្នើទៅក្រសួងមហាផ្ទៃអនុញ្ញាតឲ្យកូនក្ដីរបស់ខ្លួនប្រើកុំព្យូទ័របន្ត ដើម្បីអាចសរសេរបញ្ចប់សៀវភៅដែលលោកបានចងក្រងទុកនាពេលកន្លងមក។
មេធាវីការពារក្ដីឱ្យលោក ខៀវ សំផន គឺលោក គង់ សំអុន បានប្រាប់ទៅវិទ្យុបារាំងកាលពីម្សិលមិញ (ថ្ងៃទី១៥ សីហា) ថា ការស្នើនេះបន្ទាប់ពីមន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃមិនអនុញ្ញាតឲ្យលោក ខៀវ សំផន ប្រើប្រាស់កុំព្យូទ័របន្ត បើទោះកុំព្យូទ័រចាស់របស់លោកត្រូវបានមេធាវីយកទៅជួសជុលឲ្យរួចហើយក្ដី។
លោក គង់ សំអុន អះអាងថា កន្លងមក កូនក្ដីរបស់លោកអាចប្រើកុំព្យូទ័របាន...
ទូតអាមេរិកថ្លែងការណ៍អំពីករណីក្ដីចុងក្រោយនិងការតម្កល់សាលក្រមលើលោក ខៀវ សំផន
តុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងសាលាក្ដីខ្មែរក្រហមនៅកម្ពុជា (ECCC) នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នេះបានសម្រេចតម្កល់សាលក្រម និងទោសជាប់ពន្ធនាគារជាលើកទី២ នៃអតីតប្រធានរដ្ឋខ្មែរក្រហមឈ្មោះ ខៀវ សំផន ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ហើយនិងបទរំលោភធ្ងន់ធ្ងរប្រឆាំងនឹងអនុសញ្ញាទីក្រុងហ្សឺណែវ។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានចេញផ្សាយនៅថ្ងៃទី២២ កញ្ញា នេះថា ក្នុងពេលដែលសាលាក្ដីខ្មែរក្រហមបិទបញ្ចប់ករណីចុងក្រោយរបស់ខ្លួននៅក្នុងដំណើរការក្តីដែលអូសបន្លាយអស់ជាង ១៧ឆ្នាំមកនេះ ECCC បានបន្សល់ទុកជាកេរដំណែលមួយដែលបង្ហាញច្បាស់លាស់នូវបទឧក្រិដ្ឋដ៏អាក្រក់បំផុតប្រឆាំងនឹងមនុស្សជាតិនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើប និងការរួមវិភាគទានចំពោះការស្វែងរកការពិត ការផ្សះផ្សាគ្នា និងយុត្តិធម៌នៅព្រះរាជាណាចក្រកម្ពុជា។
ដោយបានធ្វើការជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ...