32.1 C
Phnom Penh

TAG

គ្រាប់បែកចង្កោម

បុគ្គលិក​ក្រុមហ៊ុន​ត​បណ្ដាញ​អគ្គិសនី SN បី​នាក់​រង​របួស​ធ្ងន់​និង​ស្រាល ដោយសារ​ដើរ​ជាន់​គ្រាប់បែក​ចង្កោម​របស់​ថៃ

អាជ្ញាធរ​ដោះ​មីន​កម្ពុជា អះអាង​ថា ក្នុង​ករណី​ផ្ទុះ​គ្រាប់បែក​ចង្កោម​ចំណុច​ភូមិ​បុស្សធំ ឃុំ​គោកខ្ពស់ ស្រុក​បន្ទាយអំពិល បាន​បណ្តាល​ឱ្យ​ពលរដ្ឋ​ខ្មែរ ៣​នាក់​រង​របួស​ធ្ងន់​ស្រាល បន្ទាប់ពី​ពួកគេ​បាន​ដើរ​ជាន់​សំណល់​យុទ្ធភណ្ឌ​ទាំងនោះ។ អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) លោក ហេង រតនា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៩ មករា នេះ​ថា នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២៦ នេះ ត្រង់​ចំណុច​ភូមិ​បុស្សធំ ឃុំ​គោកខ្ពស់ ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្ដរមានជ័យ តាម​ដងផ្លូវ​លេខ​៥៨...

គ្រាប់​ផ្ទុះ​បណ្តាល​ឱ្យ​ស្លាប់​កុមារ​ខ្មែរ​ម្នាក់​និង​ឪពុក​របួស​ធ្ងន់ ភាគី​ខ្មែរ​ថា​ជា​គ្រាប់​របស់​ថៃ ខណៈ​ថៃ​បដិសេធ

កងទ័ព​ជើងគោក​ថៃ ច្រានចោល​សេចក្តី​ថ្លែងការណ៍​ពី​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) និង​សារព័ត៌មាន​ស្រុក​ខ្មែរ ដែល​បាន​អះអាង​ថា​គ្រាប់​ដែល​ផ្ទុះ​បណ្ដាល​ឱ្យ​កូនប្រុស​អាយុ ១០​ឆ្នាំ​ស្លាប់ និង​ឪពុក​របស់​គេ​របួស​ធ្ងន់​ថា​ជា​គ្រាប់​បាញ់​ដោយ​យោធា​ថៃ ថា​ជា​ការ​ផ្សាយ​សេចក្តី​រាយការណ៍​មិន​ត្រឹមត្រូវ ប្រាសចាក​ការពិត។ កាសែត The Nation របស់​ថៃ បាន​រាយការណ៍​អំពី​ការ​អះអាង​របស់​អ្នក​នាំពាក្យ​កងទ័ព​ថៃ លោក វិនធ័យ សុវារី (Winthai Suvaree) នៅ​ថ្ងៃទី​៣១ តុលា ថា កងទ័ព​ជើងគោក​ថៃ (Royal Thai...

ស៊ីម៉ាក់​ព្រមាន​ថា​គ្រាប់បែក​ចង្កោម​របស់​យោធា​ថៃ ដែល​ទម្លាក់​មក​លើ​កម្ពុជា កំពុង​បង្ក​ហានិភ័យ​ខ្លាំង​ដល់​កងទ័ព​និង​ពលរដ្ឋ​ខ្មែរ

អាជ្ញាធរ​ជាតិ​កម្ចាត់​មីន​កម្ពុជា ព្រមាន​ថា គ្រាប់បែក​ចង្កោម​របស់​យោធា​ថៃ ដែល​បាញ់​មក​លើ​ទឹកដី​កម្ពុជា មិន​ទាន់​ផ្ទុះ កំពុង​បង្ក​ហានិភ័យ​ខ្ពស់​ដល់​កងទ័ព និង​ពលរដ្ឋ​ខ្មែរ ព្រោះ​គ្រាប់បែក​ទាំងនោះ​អាច​នឹង​ផ្ទុះ​ឡើង​គ្រប់​ពេល។ អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) លោក ហេង រតនា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១២ សីហា នេះ​ថា រយៈពេល​សង្គ្រាម ៥​ថ្ងៃ​កន្លង​ទៅ​ថ្មីៗ​នេះ ភាគី​ថៃ បាន​ប្រើប្រាស់​កាំភ្លើងធំ ១១៥​មិល្លីម៉ែត្រ និង​គ្រាប់បែក​ចង្កោម​ប្រភេទ M46 ផង​ដែរ ខណៈ​គ្រាប់បែក​ទាំងនេះ​អាច​ស្ថិត​នៅ​លើ​ដើមឈើ...

ស៊ីម៉ាក់​ណែនាំ​ពលរដ្ឋ​ទាក់ទង​មន្ត្រី​ជំនាញ​ដោយ​ផ្ទាល់​ដើម្បី​សម្អាត​គ្រាប់​មិន​ទាន់​ផ្ទុះ​ពេល​បញ្ចប់​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ

អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា លោក ហេង រតនា ណែនាំ​ពលរដ្ឋ​ឱ្យ​ទាក់ទង​ទៅ​កាន់​មន្ត្រី​ជំនាញ​នៃ​អង្គភាព​ស៊ីម៉ាក់​ដោយ​ផ្ទាល់ ដើម្បី​សម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្នុង​បុព្វហេតុ​សុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ​មូលដ្ឋាន​ទាំងអស់​គ្នា បន្ទាប់ពី​បញ្ចប់​ការ​ផ្ទុះ​អាវុធ​រវាង​កងទ័ព​ថៃ-កម្ពុជា នា​ថ្ងៃទី​២៩ ខែ​កក្កដា។ អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា លោក ហេង រតនា បាន​សរសេរ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ថា «គ្រាន់តែ​ស្ងប់ស្ងាត់​គ្រាប់កាំភ្លើង​បន្តិច នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ពលរដ្ឋ​បាន​ទំនាក់ទំនង​មក​អង្គភាព​ស៊ីម៉ាក់ ឱ្យ​ជួយ​បោស​សម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​សេសសល់​ពី​ការ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ថៃ និង​កងកម្លាំង​កម្ពុជា»។ លោក ហេង រតនា អះអាង​ថា នៅ​ពេល​ដែល​សភាពការណ៍​សង្គ្រាម​បាន​បញ្ឈប់ កម្លាំង​អង្គភាព​ស៊ីម៉ាក់...

អាមេរិក​សម្រេច​បញ្ជូន​គ្រាប់បែក​ចង្កោម​ទៅ​ឱ្យ​អ៊ុយក្រែន ខណៈ​បើក​ការ​វាយបក​រំដោះ​ទឹកដី​រុស្ស៊ី​វិញ​ជិត​មួយ​ខែ​ហើយ

សហរដ្ឋ​អាមេរិក​កំពុង​រៀបចំ​កញ្ចប់​ជំនួយ​យោធា​ថ្មី​ក្នុង​ទំហំ​ទឹកប្រាក់ ៨០០​លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន ដែល​ក្នុង​នោះ​មាន​គ្រាប់បែក​ចង្កោម​ដែល​ប្រទេស​ជាង ១២០ បាន​ចុះ​កិច្ចព្រមព្រៀង​រួម​គ្នា​បង្កើត​ជា​ច្បាប់​អន្តរជាតិ​ហាម​ប្រើប្រាស់​អាវុធ​ប្រភេទ​នេះ។ តាម​សារព័ត៌មាន​អាមេរិក New York Times បាន​ឲ្យ​ដឹង​ថា ជំនួយ​យោធា​ថ្មី​ដែល​អាមេរិក​ត្រៀម​បញ្ជូន​ទៅ​ឱ្យ​អ៊ុយក្រែន​នេះ គឺ​ដើម្បី​ជួយ​បង្កើន​ប្រសិទ្ធភាព​វាយបក​របស់​កងទ័ព​អ៊ុយក្រែន ដែល​ចូល​ដល់ ២៦​ថ្ងៃ​ហើយ​នៃ​យុទ្ធនាការ​វាយបក។ គ្រាប់បែក​ចង្កោម គឺជា​អាវុធ​ដែល​ប្រទេស​ជាង ១២០ បាន​ហាមឃាត់​ការ​ប្រើប្រាស់ ប៉ុន្តែ​សហរដ្ឋ​អាមេរិក និង​អ៊ុយក្រែន ទាំង​រុស្ស៊ី ពុំ​បាន​ចុះហត្ថលេខា​លើ​ច្បាប់​អន្តរជាតិ​នេះ​ទេ។ គ្រាប់បែក​ចង្កោម​ដែល​សហរដ្ឋ​អាមេរិក​ត្រៀម​ផ្តល់​ដល់​អ៊ុយក្រែន ត្រូវ​គេ​រំពឹង​ថា​នឹង​ប្រកាស​នៅ​ថ្ងៃ​សុក្រ ទី​៧ ខែ​កក្កដា។ ជំនួយ​យោធា​ទាំងនេះ​នឹង​ត្រូវ​បញ្ចេញ​ពី​ឃ្លាំង​ស្តុក​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក។...

Latest news

© 2021, ដេលី. All rights reserved.