30 C
Phnom Penh

TAG

ចម្លាក់លិប

ក្រសួង​វប្បធម៌​ព្រមាន​អាជីវករ​ដែល​មិន​បញ្ឈប់​ការ​ប្រើប្រាស់​រូបថត​វត្ថុ​បុរាណ​ខ្មែរ​លើ​បណ្ដាញ​សង្គម

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​អាជីវករ ឬ​អ្នក​លក់​អនឡាញ បើសិន​ពួកគេ​មិន​បញ្ឈប់​សកម្មភាព​ប្រើប្រាស់​រូបថត​វត្ថុ​បុរាណ​ខ្មែរ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​លក់​វត្ថុ​សិល្បៈ​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ទេ​នោះ។ សេចក្តី​ជូនដំណឹង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ កាលពី​ថ្ងៃទី​៤ ខែ​កញ្ញា ឲ្យ​ដឹង​ថា ការ​ហាម និង​បញ្ឈប់​សកម្មភាព​នេះ បន្ទាប់ពី​មន្ត្រី​ជំនាញ​បាន​សង្កេត​ឃើញ​អាជីវករ និង​អ្នក​លក់​អនឡាញ​មួយ​ចំនួន​បាន​ធ្វើការ​ផ្សព្វផ្សាយ​លក់ដូរ​វត្ថុ​សិល្បៈ​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​តិកតុក ដោយ​ប្រើប្រាស់​រូបថត​វត្ថុ​បុរាណ​ខ្មែរ​ដែល​ក្រសួង​បាន​បង្ហោះ​កន្លងមក ដើម្បី​យក​ធ្វើជា​រូបភាព​ទាក់ទាញ​សម្រាប់​លក់ដូរ​វត្ថុ​សិល្បៈ​ឯកជន​របស់​ខ្លួន។ ប្រភព​ដដែល​ថា ការ​យក​រូបថត​វត្ថុ​បុរាណ​មក​ប្រើប្រាស់​បែប​នេះ ថា​ជា​សកម្មភាព​ខុស​ឆ្គង និង​ជា​រូបភាព​បោកប្រាស់ ដែល​នាំ​ឲ្យ​មាន​ការ​ភាន់ច្រឡំ ហើយ​ទង្វើ​នេះ​ក៏​អាច​ធ្វើ​ឲ្យ​សមត្ថកិច្ច​បរទេស និង​អ្នក​កាន់កាប់​សមុច្ច័យ​ឯកជន​នានា​យល់​ច្រឡំ​ថា វត្ថុ​បុរាណ​ខ្មែរ​ដែល​គេ​បាន​ប្រគល់​មក​កម្ពុជា​វិញ​ត្រូវ​បាន​ចរាចរ​លក់ដូរ​ក្នុង​ទីផ្សារ​ដោយ​ខ្វះ​ការ​គ្រប់គ្រង​ការពារ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា។ ក្រសួង​អំពាវនាវ​ទៅ​អាជីវករ...

Latest news