28 C
Phnom Penh

TAG

ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ (NIG)

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បារម្ភ​ថា​ប្រទេស​កម្ពុជា​នឹង​យក​គំរូ​តាម​ស្រុក​កុម្មុយនីស្ត​រឿង​បិទ​ព័ត៌មាន

ក្រុម​អង្គការ​សង្គម​ស៊ីវិល​មាន​ការ​ព្រួយបារម្ភ​ថា ប្រទេស​កម្ពុជា​នឹង​យក​គំរូ​តាម​ប្រទេស​វៀតណាម បន្ទាប់ពី​ច្បាប់​អ៊ីនធឺណិត​ថ្មី​នៅ​ប្រទេស​វៀតណាម បង្ខំ​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចែករំលែក​ទិន្នន័យ​អ្នក​ប្រើប្រាស់​ជាមួយ​អាជ្ញាធរ​ក្នុង​រយៈពេល ២៤​ម៉ោង​នៃ​ការ​ស្នើសុំ ដោយ​តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​ត្រូវតែ​ផ្តល់​លេខ​ទូរសព្ទ ឬ​លេខ​អត្តសញ្ញាណ​វៀតណាម សម្រាប់​ការ​ផ្ទៀងផ្ទាត់​គណនី។ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើង​ថា ប្រទេស​កម្ពុជា​កំពុង​សម្លឹង​មើល​ពី​របៀប​ដែល​ប្រទេស​ជិតខាង​របស់​ខ្លួន ដូចជា​ប្រទេស​វៀតណាម ជាដើម ធ្វើការ​ជាមួយ​នឹង​ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស ដូចជា ហ្វេសប៊ុក តិកតុក និង​យូធូប​របស់​ហ្គូហ្គល ដើម្បី​ទប់ស្កាត់​មាតិកា​ដែល​ពួកគេ​ចាត់ទុក​ដោយ​ខ្លួនឯង​ថា​ជា​មាតិកា​ខុស​ច្បាប់ ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់​សម្រាប់​ប្រទេស និង​សន្តិសុខ​ជាតិ ដែល​ជា​ទូទៅ​គេ​សង្កេត​ឃើញ​ថា​វា​ជា​លេស​ក្នុង​ការ​ចាប់​អ្នក​រិះគន់...

ក្រុម​អ្នក​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​ឌីជីថល ថា​ចិន​ប្រើ​សិទ្ធិ​ផ្ដាច់មុខ​ក្នុង​ការ​ត្រួតត្រា​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា

ក្រុម​អ្នក​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​ឌីជីថល បង្ហាញ​នូវ​ក្តី​កង្វល់​របស់​ខ្លួន​អំពី​ឥទ្ធិពល​កាន់តែ​អាក្រក់​របស់​ចិន នៅ​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​របស់​កម្ពុជា និង​ផលវិបាក​ដែល​អាច​កើត​មាន​ចំពោះ​សិទ្ធិមនុស្ស និង​សេរីភាព​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស បន្ទាប់ពី​ចិន បាន​ប្រើ​សិទ្ធិ​ផ្ដាច់ការ​និយម​ឌីជីថល​របស់​ខ្លួន​លើ​ប្រទេស​កម្ពុជា។ ក្រុម​អ្នក​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​ឌីជីថល បាន​លើក​ដោយ​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​លើកឡើង​ថា ក្នុង​របាយការណ៍​ថ្មី​មួយ​របស់​អង្គការ ARTICLE 19 បាន​បង្ហាញ​ពី​ការ​ពាក់ព័ន្ធ​វត្តមាន​របស់​ចិន អាច​ត្រូវ​បាន​មើល​ឃើញ​ស្ទើរតែ​នៅ​គ្រប់​ស្រទាប់​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ឌីជីថល​កម្ពុជា ដែល​រួម​ចំណែក​ដល់​ការ​ផ្លាស់ប្ដូរ​របស់​ប្រទេស​ឆ្ពោះ​ទៅ​រក​ការ​ត្រួតត្រា​ប្រព័ន្ធ​អនឡាញ​កាន់តែ​តឹងរ៉ឹង ស្រដៀង​ទៅ​នឹង​ម៉ូដែល​អភិបាលកិច្ច​ឌីជីថល​របស់​ចិន។ ប្រភព​ដដែល​បាន​លើកឡើង​ថា ឧទាហរណ៍​មួយ​ដែល​ទាំងអស់​គ្នា​បាន​ឃើញ គឺ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ (National Internet Gateway - NIG) ដែល​ទទួល​បាន​ឥទ្ធិពល​ពី Great...

បុរស​ខ្លាំង​ចេញ​អនុក្រឹត្យ​ថ្មី​គ្រប់គ្រង​អត្តសញ្ញាណ​អតិថិជន​ដែល​ប្រើ​ប្រព័ន្ធ​ឌីជីថល​កម្ពុជា

បុរស​ខ្លាំង​ដឹកនាំ​កម្ពុជា​ជិត ៤០​ឆ្នាំ លោក ហ៊ុន សែន ចេញ​អនុក្រឹត្យ​ថ្មី​ក្នុង​គោលដៅ​គ្រប់គ្រង​អត្តសញ្ញាណ​អតិថិជន​ដែល​ប្រើ​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា ខណៈ​លោក ហ៊ុន សែន ប្រកាស​ថា​លោក ហ៊ុន ម៉ាណែត នឹង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃទី​២២ ខែ​សីហា ខាងមុខ​នេះ។ ក្នុង​អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​អត្តសញ្ញាណ​អតិថិជន​ឌីជីថល​កម្ពុជា ចេញ​នា​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន ឲ្យ​ដឹង​ថា អនុក្រឹត្យ​នេះ​មាន​វិសាលភាព​អនុវត្ត​ទៅ​ក្រសួង ស្ថាប័ន...

បទ​វិភាគ៖ បក្ស​កាន់​អំណាច​បង្កើត​បន្ទប់​ឃ្លាំមើល​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​១០​ឆ្នាំ​មក​ហើយ

រាជាណាចក្រ​កម្ពុជា​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​បក្ស​តែ​មួយ​ជិត ៤០​ឆ្នាំ ក្លាយ​ជា​ប្រទេស​មួយ​ត្រូវ​គេ​មើល​ឃើញ​ថា ធ្វើ​ទុក្ខបុកម្នេញ​ជា​ខ្លាំង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រលក​សំឡេង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អេឡិចត្រូនិក​សម័យ​ទំនើប។

Latest news

© 2021, ដេលី. All rights reserved.