30.7 C
Phnom Penh

TAG

ច្រកសមុទ្រ Hormuz

អាមេរិក​ទម្លាក់​គ្រាប់បែក​កម្ទេច​ទីតាំង​មីស៊ីល​របស់​អ៊ីរ៉ង់ នៅ​ក្បែរ​ច្រក​សមុទ្រ​ហ័រមូស (Hormuz) ដោយ​ជោគជ័យ

ទីបញ្ជាការ​កណ្ដាល​កងទ័ព​សហរដ្ឋ​អាមេរិក បាន​ឱ្យ​ដឹង​ថា កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក បាន​បើក​ការ​វាយប្រហារ​លើ​ទីតាំង​មីស៊ីល​របស់​អ៊ីរ៉ង់ ដែល​ស្ថិត​នៅ​ក្បែរ​ច្រក​សមុទ្រ​ហ័រមូស (Hormuz) ដោយ​ទម្លាក់​គ្រាប់បែក​កម្ទេច​ទីតាំង​រូង​ក្រោម​ដី​ដ៏​ធំ​មួយ ដោយ​បំផ្ទុះ​ឃ្លាំង​អាវុធ​របស់​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ បាន​ដោយ​ជោគជ័យ។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​បង្ហោះ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម X កាលពី​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២៦ ទីបញ្ជាការ​កណ្ដាល​យោធា​អាមេរិក បាន​បញ្ជាក់​ថា កងកម្លាំង​ទ័ព​អាកាស​អាមេរិក បាន​ប្រើប្រាស់​គ្រាប់បែក​ទម្ងន់ ៥០០០​ផោន ឬ​ស្មើ​នឹង ២២០០​គីឡូក្រាម​ជាច្រើន​គ្រាប់​ដោយ​ជោគជ័យ​ទម្លាក់​លើ​ទីតាំង​មីស៊ីល​ដ៏​រឹងមាំ​របស់​អ៊ីរ៉ង់ នៅ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​អ៊ីរ៉ង់ ដែល​ស្ថិត​នៅ​ក្បែរ​ច្រក​សមុទ្រ Hormuz។ បើ​តាម​ទីបញ្ជាការ​កងទ័ព​សហរដ្ឋ​អាមេរិក...

កងទ័ព​អ៊ីស្រាអែល អះអាង​ថា​បាន​សម្លាប់​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​របស់​អ៊ីរ៉ង់ និង​មេបញ្ជាការ​ប៉ារ៉ា

កងទ័ព​អ៊ីស្រាអែល អះអាង​នៅ​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ថា កងទ័ព​អាកាស​របស់​ខ្លួន​បាន​សម្លាប់​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​អ៊ីរ៉ង់ លោក Ali Larijani និង​មេបញ្ជាការ​របស់​កងកម្លាំង​ប៉ារ៉ា Basij នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ក្នុង​ការ​វាយប្រហារ​កំណត់​គោលដៅ​ច្បាស់លាស់​មួយ​លើ​ទីក្រុង​តេហេរ៉ង់ កាលពី​រំលង​អាធ្រាត្រ​ចូល​ថ្ងៃទី​១៧ មីនា។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន​លោកខាងលិច។ កង​យោធា​អ៊ីស្រាអែល បាន​បញ្ជាក់​ថា កាលពី​យប់​ថ្ងៃ​ចន្ទ ទី​១៦ មីនា នេះ កងទ័ព​អាកាស​អ៊ីស្រាអែល បាន​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​ដោយ​ផ្អែកលើ​ព័ត៌មាន​ចារកម្ម បាន​កំណត់​គោលដៅ​វាយប្រហារ​កម្ចាត់​បុគ្គល...

សហរដ្ឋ​អាមេរិក ដាក់​ផែនការ​កម្ទេច​សរសៃ​សេដ្ឋកិច្ច​ឧស្សាហកម្ម​ប្រេង​របស់​អ៊ីរ៉ង់

យុទ្ធនាការ​យោធា​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល កំពុង​តែ​វាយប្រហារ​យ៉ាង​សន្ធប់​ទៅ​លើ​អ៊ីរ៉ង់។ សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល គឺជា​ប្រទេស​សម្ពន្ធភាព​យោធា​ស្លាប់​រស់​នឹង​គ្នា។ ប្រទេស​ទាំង​ពីរ​នេះ​បាន​ដាក់​ចេញ​នូវ​ប្រតិបត្តិការ​មាន​ឈ្មោះ​ថា Epic Fury ឬ​ប្រតិបត្តិការ​មហា​កំហឹង និង Roaring Lion ឬ​សម្រែក​សត្វ​តោ ដោយ​ចាប់ផ្ដើម​ដាក់​គោលដៅ​កម្ទេច​តំបន់​ឧស្សាហកម្ម​ប្រេង​របស់​អ៊ីរ៉ង់។ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ដាក់​ចេញ​ហើយ​នូវ​ផែនការ​វាយប្រហារ​លើ​ទីតាំង​ប្រេង​របស់​អ៊ីរ៉ង់ នៅ​លើ​កោះ Kharg នៃ​ប្រទេស​អ៊ីរ៉ង់ បើសិន​អ៊ីរ៉ង់ នៅតែ​បន្ត​ខ្ទប់​ច្រក​សមុទ្រ​ហ័រមូស (Hormuz)។...

ប្រធានាធិបតី​បារាំង ប្រកាស​ពី​បេសកកម្ម​វាយ​បំបែក​ច្រក​សមុទ្រ Hormuz ដែល​អ៊ីរ៉ង់​ចាប់​ជា​ចំណាប់ខ្មាំង

ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាន​ប្រកាស​ថា សម្ពន្ធភាព​អឺរ៉ុប​បាន​សម្រេច​បញ្ចេញ​បេសកកម្ម​យោធា​រួម​គ្នា​មួយ​ប្រឆាំង​នឹង​ការ​បិទ​ច្រក​សមុទ្រ Hormuz ដោយ​កង​ឆ្មាំ​បដិវត្តន៍​ឥស្លាម​អ៊ីរ៉ង់។ ច្រក​សមុទ្រ Hormuz គឺជា​ផ្លូវ​នាវាចរ​ដ៏​សំខាន់​នៃ​ការ​ដឹក​ប្រេង​ចេញពី​តំបន់​មជ្ឈិមបូព៌ា​ទៅ​កាន់​អាស៊ី​ប៉ាស៊ីហ្វិក និង​អឺរ៉ុប។ ដំណើរ​ទៅ​ត្រួតពិនិត្យ និង​សួរសុខទុក្ខ​កងទ័ព​បារាំង នៅ​លើ​នាវា​ផ្ទុក​យន្តហោះ Charles de Gaulle កាលពី​ថ្ងៃ​ចន្ទ ទី​៩ ខែ​មីនា លោក ម៉ាក្រុង ព្រមាន​ថា បារាំង និង​អឺរ៉ុប...

អ្នក​ឃ្លាំមើល​ព្រមាន​ពី​ផល​ប៉ះពាល់​ដល់​សន្តិសុខ​ថាមពល​របស់​កម្ពុជា ខណៈ​ច្រក​សមុទ្រ​ហ័រមូស​ត្រូវ​បាន​បិទ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ព្រមាន​ថា ការ​បិទ​ច្រក​សមុទ្រ​ហ័រមូស (Hormuz) ជុំវិញ​ការ​វាយប្រហារ​ផ្នែក​នុយក្លេអ៊ែរ និង​យោធា​របស់​អ៊ីរ៉ង់ ពី​សំណាក់​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល នា​ពេលនេះ នឹង​ធ្វើ​ឱ្យ​សន្តិសុខ​ថាមពល​របស់​កម្ពុជា​មាន​ភាព​ផុយ​ស្រួយ​កាន់តែ​ខ្លាំង។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២ មីនា នេះ​ថា សម្រាប់​កម្ពុជា​ដែល​នាំចូល​ប្រេង​ពី​ប្រទេស​សិង្ហបុរី វៀតណាម និង​ឥណ្ឌូនេស៊ី បាន​រង​សម្ពាធ​យ៉ាង​ខ្លាំង​លើ​ការ​ដឹកជញ្ជូន មុន​ពេល​ប្រេងឥន្ធនៈ​បាន​មក​ដល់​កម្ពុជា​ទៅ​ទៀត។ លោក​ថា ទោះបី​ក្រុម​ប្រទេស​ផលិត​ប្រេង OPEC+ បាន​សម្រេច​បង្កើន​ផលិតកម្ម​ប្រេង​បន្ថែម​ក្នុង​ខែ​មេសា...

Latest news

© 2021, ដេលី. All rights reserved.