31 C
Phnom Penh

TAG

ជនជាតិឥណ្ឌា

ជនជាតិ​ឥណ្ឌា​រាប់​រយ​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ការ​បោកប្រាស់​តាម​អ៊ីនធឺណិត​នៅ​កម្ពុជា

យ៉ាងហោចណាស់​មាន​ជនជាតិ​ឥណ្ឌា រាប់​រយ​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​រោងចក្រ​បោកប្រាស់​តាម​អ៊ីនធឺណិត​នៅ​កម្ពុជា កាលពី​ដើម​ខែ​មេសា។ សារព័ត៌មាន​អន្តរជាតិ BBC បាន​ចុះផ្សាយ​ក្នុង​អត្ថបទ​មួយ​កាលពី​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២៤ ថា រដ្ឋាភិបាល​ឥណ្ឌា បាន​ជួយ​សង្គ្រោះ​ពលរដ្ឋ​របស់​ខ្លួន​ជា​បន្តបន្ទាប់​រហូត​ដល់​ពេលនេះ​មាន​ចំនួន ២៥០​នាក់​ហើយ​ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើ​ការ​បោកប្រាស់​តាម​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ ក្រសួង​ការបរទេស​ឥណ្ឌា បាន​អះអាង​ថា ពលរដ្ឋ​ឥណ្ឌា ទាំងនោះ ត្រូវ​បាន​សន្យា​ថា​នឹង​ផ្តល់​ឱ្យ​នូវ​ការងារ​ដែល​ទទួល​បាន​ប្រាក់ខែ​ខ្ពស់ ប៉ុន្តែ​ពួកគេ​បែរ​ជា​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើ​ការងារ​តាម​អ៊ីនធឺណិត​ដោយ​ខុស​ច្បាប់​ទៅវិញ។ សារព័ត៌មាន​មួយ​នេះ​បាន​រាយការណ៍​មក​ថា ជនជាតិ​ឥណ្ឌា ជាង ៥​ពាន់​នាក់​ដែល​ជាប់​គាំង​នៅ​កម្ពុជា កំពុង​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើ​ការងារ​បោកប្រាស់​តាម​អ៊ីនធឺណិត ខណៈ​មនុស្ស​រាប់​សែន​នាក់​នៅ​ជុំវិញ​ពិភពលោក ក៏​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា...

Latest news