32.5 C
Phnom Penh

TAG

ជា ចាន់តូ

លោក ជា ចាន់តូ ត្រូវ​បាន​តែងតាំង​ជា​អគ្គទេសាភិបាល​កិត្តិយស​ធនាគារ​ជាតិ​បន្ទាប់ពី​កូនស្រី​ឡើង​កាន់​តំណែង​ជំនួស

លោក ជា ចាន់តូ ត្រូវ​បាន​តែងតាំង​ជា​អគ្គទេសាភិបាល​កិត្តិយស​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី បន្ទាប់ពី​កូនស្រី​របស់​លោក គឺ​អ្នកស្រី ជា សិរី បាន​ឡើង​ជា​ប្រធាន​ជំនួស​ឪពុក​នា​ពេល​ថ្មីៗ​នេះ។ ក្នុង​ព្រះរាជក្រឹត្យ​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ បរមនាថ នរោត្តម សីហមុនី កាលពី​ថ្ងៃទី​២៩ កក្កដា ដែល​ទើប​ចេញ​ផ្សាយ​នា​ពេលនេះ ឲ្យ​ដឹង​ថា ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​តែងតាំង​លោក ជា ចាន់តូ បន្ទាប់ពី​បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា​លោក ហ៊ុន សែន...

ធនាគារ​ជាតិ​ថា​អតិផរណា​នៅ​កម្ពុជា​កើន​ឡើង​ជាង ៧% បណ្តាល​មកពី​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន

មន្ត្រី​ជាន់ខ្ពស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ត្អូញត្អែរ​ថា អតិផរណា​នៅ​កម្ពុជា​បាន​កើនឡើង​ដល់ ៧,២% ក្នុង​ឆ្នាំ​២០២២ ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជាង ១​ទសវត្សរ៍​ចុងក្រោយ បណ្ដាល​មកពី​វិបត្តិ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ដែល​បាន​ជះ​ឥទ្ធិពល​លើ​តម្លៃ​ប្រេងឥន្ធនៈ និង​ម្ហូបអាហារ​ពិភពលោក។ ទេសាភិបាល​ធនាគារ​ជាតិ​កម្ពុជា លោក ជា ចាន់តូ បាន​លើកឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆមាស​ទី​១ ឆ្នាំ​២០២២ របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា កាលពី​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០២២ ថា ក្រោម​ឥទ្ធិពល​នៃ​ការ​កើនឡើង​ថ្លៃ​ប្រេង និង​ម្ហូបអាហារ​ពិភពលោក អតិផរណា​នៅ​កម្ពុជា​ក៏​បាន​កើន​ឡើង​ជាបន្តបន្ទាប់​រហូត​ដល់...

Latest news