33.2 C
Phnom Penh

TAG

ជា មុនី

គ.ជ.ប ព្រម​ឱ្យ​បក្ស​ឆន្ទៈ​ខ្មែរ​និង​បក្ស​កម្លាំង​ជាតិ​ចូលរួម​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) សម្រេច​ឲ្យ​គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​កម្លាំង​ជាតិ ចូលរួម​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ឆ្នាំ​២០២៤ បន្ទាប់ពី គ.ជ.ប ទទួលស្គាល់​គណបក្ស​ប្រឆាំង​ទាំង​ពីរ​នេះ។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) កាលពី​ថ្ងៃទី​១១ ខែ​ធ្នូ បាន​សម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​លើ​ពាក្យ​សុំ​ចុះបញ្ជី​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ឆ្នាំ​២០២៤។ គ.ជ.ប អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង​ទី​២ នេះ បាន​ចូលរួម​ការ​បោះឆ្នោត​ព្រឹទ្ធសភា។ លោក ជា មុនី អ្នក​នាំពាក្យ​គណបក្ស​កម្លាំង​ជាតិ រំពឹង​ថា ក្រុមប្រឹក្សា​ឃុំ-សង្កាត់​របស់​គណបក្ស​ភ្លើង​ទៀន...

ម្ចាស់​គណនី​ហ្វេសប៊ុក Angkor Jasmine បដិសេធ​រឿង​ចោទ​លោក វន់ ពៅ និង​លោក ជា មុនី

ម្ចាស់​គណនី​ហ្វេសប៊ុក Angkor Jasmine ដែល​មាន​ឈ្មោះ​ពិត​ថា កែវ ម៉ាលីនដា បាន​ចេញ​មុខ​បដិសេធ​ដោយ​ទាត់​ចោល​ជុំវិញ​ការ​ចោទប្រកាន់​លោក វន់ ពៅ និង​លោក ជា មុនី ថា​បាន​រៀបចំ​កម្លាំង​ឱ្យ​លោក សម រង្ស៊ី ដើម្បី​អុកឡុក​ការ​បោះឆ្នោត​កាលពី​ពេល​ថ្មីៗ​នេះ ថា​មិន​មែន​ជា​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នោះ​ទេ។ ម្ចាស់​គណនី​ហ្វេសប៊ុក Angkor Jasmine ដែល​មាន​ឈ្មោះ​ពិត​ថា កែវ ម៉ាលីនដា បាន​ចេញ​ផ្សាយ​ផ្ទាល់​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា Angkor...

លោក វន់ ពៅ និង​លោក ជា មុនី បដិសេធ​ការ​ចោទ​ថា​ពាក់ព័ន្ធ​ប្រមូល​មនុស្ស​អុកឡុក​បោះឆ្នោត

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ និង​អតីត​ប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ​កម្ពុជា លោក ជា មុនី បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​ថា ពួក​លោក​ពាក់ព័ន្ធ​នឹង​លោក សម រង្ស៊ី ក្នុង​ការ​រៀបចំ​ផែនការ​ប្រមូល​មនុស្ស ៣​ម៉ឺន​នាក់ និង PassApp ឱ្យ​បាន​ជាង​មួយ​ពាន់​គ្រឿង ដើម្បី​អុកឡុក​ការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា ។ PassApp ជា​ឈ្មោះ​ក្រុម​រថយន្ត​ឈ្នួល​តាក់ស៊ី​មាន​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ។ ការ​បដិសេធ​ពី​លោក វន់ ពៅ ធ្វើឡើង​បន្ទាប់ពី​ហ្វេសប៊ុក​ឈ្មោះ...

Latest news