33.8 C
Phnom Penh

TAG

ជំនួយអាមរិក

អគ្គនាយក CMAC អះអាង​ថា​ជំនួយ​ចិន​ផ្នែក​ដោះ​មីន មិនមែន​ជំនួស​ជំនួយ​របស់ USAID ឡើយ

ប្រតិភូ​រាជរដ្ឋាភិបាល​មាន​មុខងារ​ជា​អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា (CMAC) លោក ហេង រតនា អះអាង​ថា ជំនួយ​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​ផ្តល់​ចំនួន ៤​លាន ៤​សែន​ដុល្លារ សម្រាប់​គាំទ្រ​ដល់​ការ​បោស​សម្អាត​មីន​នៅ​ខេត្ត​ចំនួន ៧ ក្នុង​ប្រទេស​កម្ពុជា មិនមែន​ជំនួស​ជំនួយ USAID ពី​សហរដ្ឋ​អាមេរិក​ដែល​រដ្ឋបាល​លោក ដូណាល់ ត្រាំ បាន​ផ្អាក​មួយ​រយៈ​នោះ​ទេ។ លោក ហេង រតនា បាន​ឲ្យ​ដឹង​ថា ជំនួយ​ពី​រដ្ឋាភិបាល​ចិន ឆ្នាំ​២០២៥...

តើ​ប្រទេស​កម្ពុជា​នឹង​មាន​វិបត្តិ​សង្គម​ឬ​ទេ បើ​បាត់បង់​ជំនួយ​មួយ​ផ្នែក​ពី​សហរដ្ឋ​អាមេរិក?

អ្នក​សង្កេតការណ៍​លើកឡើង​ថា បើ​ប្រទេស​កម្ពុជា​បាត់បង់​ជំនួយ​ពី​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) នោះ​រាជរដ្ឋាភិបាល​នឹង​ត្រូវ​ប្រឈម​វិបត្តិ​សង្គម​កាន់តែ​ធំ ពីព្រោះ​ប្រទេស​កម្ពុជា​នៅតែ​ត្រូវការ​ជំនួយ​ដើម្បី​បន្ត​ការ​អភិវឌ្ឍ​ទៅ​លើ​វិស័យ​ជាច្រើន​បន្ត​ទៀត។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ កុម្ភៈ នេះ​ថា ប្រទេស​កម្ពុជា​នៅតែ​ត្រូវការ​ជំនួយ​ពី​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ ដើម្បី​បន្ត​ការ​អភិវឌ្ឍ​ទៅ​លើ​វិស័យ​ផ្សេងៗ​ជាច្រើន ដូចជា វិស័យ​កសិកម្ម វិស័យ​បរិស្ថាន វិស័យ​សេដ្ឋកិច្ច សន្តិសុខ​ស្បៀងអាហារ វិស័យ​សុខាភិបាល...

អ្នកជំនាញ​ថា​លោក សយ សុភាព ដែល​ចាត់ទុក​ជំនួយ​អាមេរិក​ថា​ស្មោកគ្រោក​គឺ​បង្ហាញ​ពី​កម្រិត​មិន​យល់ដឹង​និង​គ្មាន​វិជ្ជាជីវៈ

អ្នកជំនាញ​ការទូត​អន្តរជាតិ ចាត់ទុក​ការ​លើកឡើង​របស់​លោក សយ សុភាព ដែល​ជា​ចាងហ្វាង​កាសែត​មាន​និន្នាការ​គាំទ្រ​បក្ស​កាន់​អំណាច ជុំវិញ​ជំនួយ​អាមេរិក​នៅ​ក្នុង​ពេលនេះ ថា​គ្រាន់តែ​បង្ហាញ​ពី​កម្រិត​មិន​យល់ដឹង និង​ភាព​គ្មាន​វិជ្ជាជីវៈ​ក្នុង​ចេតនា​បំផ្លាញ​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​ខ្មែរ និង​ប្រទេស​ជាតិ​របស់​គាត់​ប៉ុណ្ណោះ។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ លោក សេង វណ្ណលី ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣១ មករា នេះ​ថា ការ​ផ្អាក​ជំនួយ​របស់​អាមេរិក នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ជំនួយ​ទាំងនោះ គឺ​ដើម្បី​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប មិនមែន​ដើម្បី​ក្រុម​ណា​មួយ...

លោក សយ សុភាព ថា​ជំនួយ​សហរដ្ឋ​អាមេរិក​ដែល​ផ្តល់​ឱ្យ​កម្ពុជា​កន្លង​មក​ជា​ជំនួយ​ស្មោកគ្រោក

អគ្គនាយក​អង្គភាព​សារព័ត៌មាន​ដើម​អម្ពិល ដែល​គាំទ្រ​បក្ស​កាន់​អំណាច លោក សយ សុភាព ចាត់ទុក​ជំនួយ​សហរដ្ឋ​អាមេរិក​ដែល​ផ្តល់​ឱ្យ​កម្ពុជា​កន្លង​មក ទាំង​ជំនួយ​ដែល​ផ្តល់​ឱ្យ​រដ្ឋាភិបាល និង​ជំនួយ​សម្រាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល រួម​ទាំង​សារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​ផង​នោះ ជា​ជំនួយ​កខ្វក់ ឬ​ជា​ជំនួយ​ស្មោកគ្រោក។ លោក សយ សុភាព សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៩ មករា នេះ​ថា ពលរដ្ឋ​ខ្មែរ ១៧​លាន​នាក់​មិន​ត្រូវការ​ជំនួយ​បែប​ស្មោកគ្រោក​របស់​សហរដ្ឋ​អាមេរិក​ទេ ខណៈ​រដ្ឋាភិបាល​កម្ពុជា​ក៏​មិន​ត្រូវការ​ជំនួយ​ដែល​ដោះដូរ ឬ​ផ្សារភ្ជាប់​ទៅ​នឹង​លក្ខខណ្ឌ​មិន​គ្រប់​ទឹក​របស់​អាមេរិក​ដែល​ធ្លាប់​ផ្តល់​ឱ្យ​កម្ពុជា​នា​ពេល​កន្លង​មក​នោះ​ដែរ។ លោក សយ សុភាព លើកឡើង​ថា ដោយសារតែ​ជំនួយ​កខ្វក់​ទាំងនេះ​ហើយ​បាន​ជា​ក្រុម​សកម្មជន​ខ្លះ...

ចិន​មិន​ផ្តល់​ជំនួយ ឯ​អាមេរិក​ព្យួរ​ជំនួយ​ដល់​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន មជ្ឈដ្ឋាន​ខ្មែរ​ខ្លះ​ចាប់ផ្តើម​បារម្ភ

ប្រធានាធិបតី​ថ្មី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ចាប់ផ្តើម​អនុវត្ត​វិធាន​រឹត​បន្តឹង​ការ​ចំណាយ​ជា​ជំនួយ​ក្រៅ​ប្រទេស ដោយ​ព្យួរ​ពេលវេលា​បញ្ចេញ​ថវិកា​តាម​ការ​កំណត់​រយៈពេល ៩០​ថ្ងៃ តាមរយៈ​ការ​ចេញ​បញ្ជា​ខាង​នីតិប្រតិបត្តិ ហៅថា Executive Order ដែល​មាន​សិទ្ធិ​អនុវត្ត​ក្នុង​នាម​ជា​ប្រធានាធិបតី ដោយ​មិន​បាច់​មាន​ការ​អនុម័ត​ពី​សភា​ទាំង​ពីរ។ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន រដ្ឋមន្ត្រី​ថ្មី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក ម៉កូ រូប៊ីយ៉ូ (Marco Rubio) បាន​ផ្ញើ​ទូរសារ​ទៅ​គ្រប់​ស្ថាន​បេសកកម្ម​ទូត​ទូទាំង​ពិភពលោក តាម​បញ្ជា​ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បី​យក​ពេល​ពិនិត្យ​លក្ខខណ្ឌ​ក្នុង​ជំនួយ​នីមួយៗ​មួយ​រយៈ។...

លោក ហ៊ុន សែន ប្រាប់​ដៃគូ​អភិវឌ្ឍន៍​ឱ្យ​បញ្ឈប់​បំណង​ជ្រៀតជ្រែក​ផ្ទៃក្នុង​កម្ពុជា​តាមរយៈ​ជំនួយ

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ផ្ញើ​សារ​ទៅ​កាន់​ដៃគូ​អភិវឌ្ឍន៍​នានា​ដែល​ប៉ុនប៉ង​ចង់​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា តាមរយៈ​ការ​ប្រើប្រាស់​ជំនួយ​របស់​ខ្លួន ក្រោម​ហេតុផល​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដើម្បី​បង្ក​អស្ថិរភាព​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវតែ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន។ ថ្លែង​នៅ​ក្នុង​មហាសន្និបាត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​លើក​ទី​៦ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៥ វិច្ឆិកា លោក ហ៊ុន សែន លើកឡើង​ថា សូម​កុំ​ចាំ​បាត់​សន្តិភាព ទើប​ស្វែងរក​សន្តិភាព។ ទន្ទឹម​នឹង​នេះ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​ដែល​មាន​បទពិសោធន៍​ដឹកនាំ​រដ្ឋាភិបាល​ជាង ៣៨​ឆ្នាំ បាន​ក្រើនរំឮក​ទៅ​កាន់​ដៃគូ​អភិវឌ្ឍន៍ ដែល​ធ្លាប់​មាន​បំណង​ចង់​លូក​ដៃ​ចូល​ការ​ដឹកនាំ​រដ្ឋាភិបាល​នោះ ឱ្យ​បញ្ឈប់​សកម្មភាព។ លោក...

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ថា​លោក ហ៊ុន ម៉ាណែត កំពុង​កុហក​ពលរដ្ឋ​ខ្មែរ​ជុំវិញ​ជំនួយ​១៨​លាន​ដុល្លារ​របស់​អាមេរិក

សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក អះអាង​ថា នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​របស់​កម្ពុជា គឺ​លោក ហ៊ុន ម៉ាណែត កំពុង​កុហក​ភូតភរ​ពលរដ្ឋ​ខ្មែរ​ថា ដោយសារតែ​អាមេរិក​ទទួលស្គាល់​រដ្ឋាភិបាល​របស់​លោក ទើប​អាមេរិក​ផ្តល់​ជំនួយ ១៨​លាន​ដុល្លារ​មក​ឱ្យ​ខ្លួន ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក​ក៏​កំពុង​បោកប្រាស់​សហរដ្ឋ​អាមេរិក​ដែរ​ថា ខ្លួន​កំពុង​លើក​ស្ទួយ​សិទ្ធិមនុស្ស និង​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ ទើប​ហ៊ាន​ទទួល​យក​ជំនួយ ១៨​លាន​ដុល្លារ​នេះ។ សកម្មជន​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា លោក មួង ណារ៉េត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily...

Latest news

© 2021, ដេលី. All rights reserved.