30.7 C
Phnom Penh

TAG

ឈុំ សុជាត

ក្រសួង​ការពារ​ជាតិ​កម្ពុជា​ច្រានចោល​ព័ត៌មាន​រឿង​ទ័ព​ចិន​នៅ​តំបន់​ខ្លះ​នៃ​ផែ​រាម​ថា​ជា​ការ​ចោទ​យ៉ាង​គឃ្លើន

ក្រសួង​ការពារ​ជាតិ​កម្ពុជា ច្រានចោល​សេចក្តី​រាយការណ៍​ពី​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​អន្តរជាតិ ដែល​ហៅ​កាត់​ថា CSIS ដែល​ថា ចិន មាន​លទ្ធភាព​ប្រើប្រាស់​ផ្ដាច់មុខ​លើ​កន្លែង​ខ្លះ​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម គឺជា​ការ​ចោទប្រកាន់​យ៉ាង​គឃ្លើន​ដោយ​មាន​លក្ខណៈ​ញុះញង់ និង​ចេតនា​ទុច្ចរិត។ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ នាយ​ឧត្ដមសេនីយ៍ ឈុំ សុជាត បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា រាជរដ្ឋាភិបាល និង​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ប្រកាស​ជា​ញឹកញាប់​រួច​មក​ហើយ​ថា រាជាណាចក្រ​កម្ពុជា​ជា​ប្រទេស​អព្យាក្រឹត្យ ហើយ​រដ្ឋធម្មនុញ្ញ​ខ្មែរ​មិន​អនុញ្ញាត​បរទេស​ណា​យក​ទឹកដី​កម្ពុជា​ធ្វើ​ជា​មូលដ្ឋាន​យោធា​ដាច់ខាត។ ប្រភព​ដដែល​អះអាង​ថា ក្រោយពី​ការ​ដាក់​ឱ្យ​ដំណើរការ​ប្រើប្រាស់​កន្លង​មក កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​នាវា​បរទេស​ចូល​មក​សំចត​ជា​ហូរហែ​នៅ​កំពង់ផែ​សមុទ្រ​រាម ដែល​ក្នុង​នោះ​មាន​នាវា​កងទ័ព​ជប៉ុន ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ចត​មុន​គេ​បង្អស់ បន្ទាប់ពី​កំពង់ផែ​សមុទ្រ​រាម​ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ បន្ទាប់​មក​មាន​នាវា​កងទ័ព​វៀតណាម...

ក្រសួង​ការពារ​ជាតិ​កម្ពុជា​អះអាង​ថា​នឹង​អនុញ្ញាត​ឱ្យ​នាវា​ជប៉ុន​ចូល​ចត​នៅ​កំពង់ផែ​រាម​មុន​គេ​បន្ទាប់ពី​សម្ពោធ​នៅ​ដើម​ខែ​មេសា

មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម ដែល​សាងសង់​ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន នឹង​ត្រូវ​ដាក់​សម្ពោធ​ជា​ផ្លូវការ​នៅ​ដើម​ខែ​មេសា ឆ្នាំ​២០២៥ ហើយ​នាវា​កងទ័ព​ជប៉ុន នឹង​ក្លាយ​ជា​នាវា​កងទ័ព​ជើងទឹក​ទី​មួយ​ដែល​ចូល​សំចត​នៅ​កំពង់ផែ​រាម បន្ទាប់ពី​កម្មវិធី​សម្ពោធ​រួច។ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត បាន​ឲ្យ​ដឹង​ថា ពិធី​សម្ពោធ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម នឹង​បើក​ទូលាយ​ឲ្យ​មាន​ការ​ចូលរួម​ដោយ​មិន​មាន​ការ​លាក់លៀម ហើយ​នាវា​កងទ័ព​ជប៉ុន នឹង​ក្លាយ​ជា​នាវា​កងទ័ព​ជើងទឹក​ទី​មួយ​ដែល​ចូល​សំចត​នៅ​កំពង់ផែ​រាម បន្ទាប់ពី​កម្មវិធី​សម្ពោធ​រួច។ អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ លោក វង្ស ពិសេន ក្នុង​ជំនួប​ផ្ទាល់​ជាមួយ​នាយការិយាល័យ​សេនានុព័ន្ធ​ជប៉ុន​ថ្មី​ប្រចាំ​នៅ​កម្ពុជា លោក ហារ៉ា តាកាស៊ី (Hara...

ក្រសួង​ការពារ​ជាតិ​ចិន៖ ទំនាក់ទំនង​យោធា​កម្ពុជា-ចិន​ជា​ទំនាក់ទំនង​បងប្អូន​មិន​អាច​បំបែក​បាន​ឡើយ

រដ្ឋាភិបាល​ចិន ប្រកាស​ថា​ទំនាក់ទំនង​យោធា​រវាង​កម្ពុជា និង​ចិន មិន​មាន​អ្វី​អាច​មក​បំបែក​បាន​ឡើយ។ ការ​ប្រកាស​នេះ ធ្វើឡើង​ក្រោយពី​មាន​ការ​ចុះផ្សាយ​កន្លង​មក​ថា ទំនាក់ទំនង​យោធា​រវាង​កម្ពុជា និង​ចិន កំពុង​ជួប​ភាព​រកាំរកូស។ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន លោក វ៉ូ ឆៀន (Wu Qian) បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​កុម្ភៈ ថា រាល់​ការ​ប៉ុនប៉ង​បំបែក​បំបាក់​ទំនាក់ទំនង​យោធា​កម្ពុជា និង​ចិន នឹង​ត្រូវ​បរាជ័យ ព្រោះ​ថា​ទំនាក់ទំនង​យោធា​រវាង​កម្ពុជា និង​ចិន ជា​ទំនាក់ទំនង​បងប្អូន...

ក្រសួង​ការពារ​ជាតិ​កម្ពុជា​ច្រានចោល​ការ​ចុះផ្សាយ​អំពី​វត្តមាន​នាវា​យោធា​ចិន​នៅ​មូលដ្ឋាន​ជើងទឹក​រាម​ថា​ជា​រឿង​មិន​ពិត

ក្រសួង​ការពារ​ជាតិ​កម្ពុជា ចាត់ទុក​ការ​ចុះផ្សាយ​របស់​កាសែត The Wall Street Journal អំពី​វត្តមាន​នាវា​យោធា​ពីរ​គ្រឿង​របស់​ចិន ប្រចាំការ​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​របស់​កម្ពុជា ជា​ការ​ផ្សព្វផ្សាយ​បង្កប់​ចេតនា​បង្ក​ឱ្យ​កាន់តែ​មាន​ការ​ភាន់ច្រឡំ និង​ជា​ការ​ចុះផ្សាយ​មិន​ពិត។ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត លើកឡើង​ក្នុង​ទំព័រ​ហ្វេសប៊ុក​ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃទី​៣ កក្កដា នេះ​ថា នាវា​យោធា​ចិន ២​គ្រឿង​ដែល​បាន​ចូល​ចត​នៅ​មូលដ្ឋាន​សមុទ្រ​រាម​កងទ័ព​ជើងទឹក​កម្ពុជា គឺ​ទើប​តែ​មក​ដល់​នា​ថ្មីៗ​នេះ​ប៉ុណ្ណោះ។ លោក​ថា នាវា​នោះ​គឺជា​នាវា​ផ្លាស់ប្ដូរ​វេន​ជាមួយ​នឹង​នាវា​យោធា​ចិន​កន្លង​ទៅ​តាម​កិច្ចព្រមព្រៀង​រវាង​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​មក​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​អំពី​ការ​ប្រើប្រាស់​នាវា​ដល់​កងទ័ព​ជើងទឹក​កម្ពុជា មិន​មែន​ចូល​ចត​អស់​រយៈពេល​ជាង​កន្លះ​ឆ្នាំ​ដូច​ការ​ចុះផ្សាយ​របស់​កាសែត The...

ក្រសួង​ការពារ​ជាតិ​កម្ពុជា​ថា​នាវា​កងទ័ព​ចិន​នៅ​មូលដ្ឋាន​រាម​គឺ​ដើម្បី​ត្រៀម​ធ្វើ​សមយុទ្ធ​នាគ​មាស​នៅ​ពាក់កណ្តាល​ខែ​ឧសភា

ក្រសួង​ការពារ​ជាតិ បាន​អះអាង​នៅ​ថ្ងៃ​ពុធ ទី​៨ ខែ​ឧសភា នេះ​ថា វត្តមាន​នាវា​កងទ័ព​ចិន ២​គ្រឿង​ដែល​បាន​ចូល​សំចត​នៅ​មូលដ្ឋាន​សមុទ្រ​រាម ខេត្ត​ព្រះសីហនុ គឺ​ដើម្បី​ត្រៀម​ធ្វើ​សមយុទ្ធ​នាគ​មាស​រវាង​យោធា​ចិន និង​កម្ពុជា លើក​ទី​៦ ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​៣០ ខែ​ឧសភា ខាងមុខ​នេះ។ តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃ​ពុធ ទី​៨ ឧសភា នេះ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត បាន​អះអាង​ថា...

Latest news

© 2021, ដេលី. All rights reserved.